ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​បង់​ក្លា​ដេ​ស សម្រេច​ដាក់​ឈ្មោះ​ផ្លូវ ជាមួយ​ព្រះ​នាម​អតីត​ព្រះមហាក្សត្រ​

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃ​ទី ៤ ធ្នូ​នេះ​ថា ប្រទេស​ទាំង​ពីរ​បាន​ឯកភាព​គ្នា ជ្រើសរើស​ផ្លូវ​នៅ​ទីក្រុង​ភ្នំពេញ​…

​រាជធានី​ភ្នំពេញ​ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃ​ទី ៤ ធ្នូ​នេះ​ថា ប្រទេស​ទាំង​ពីរ​បាន​ឯកភាព​គ្នា ជ្រើសរើស​ផ្លូវ​នៅ​ទីក្រុង​ភ្នំពេញ​ និង​នៅ​ទីក្រុង​ដា​កា ប្រទេស​បង់​ក្លា​ដេ​ស ដើម្បី​ដាក់​ព្រះ​នាម​របស់​ព្រះ​បិតា​ជាតិ​របស់​កម្ពុជា ​និង​បិតា​ជាតិរ​បស់បង់​ក្លា​ដេ​ស ដែល​នេះ​ជា​និម្មិតរូប​នៃ​សាមគ្គីភាព​រវាង​ប្រទេស​ទាំងពីរ​។​

​សម្តេច​តេ​ជោ​បាន​បង្ហាញ​នូវ​ការ​អរគុណ​ចំពោះ​លោក សេក្ខ ហា​ស៊ី​ណា (Sheikh Hasina) នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​បង់​ក្លា​ដេ​ស ដែល​សម្តេច​ហៅ​ថា ​ជា «​បងស្រី​» នូវ​ការ​គាំទ្រ​ទាំងឡាយ​ដែល​បង់​ក្លា​ដេស​​បាន​ផ្តល់​ចំពោះ​ប្រជាជន​កម្ពុជា​ក្នុង​រយ​:​ពេល​កន្លង​ទៅ​។​

​សម្តេច​បាន​បន្ត​ថា ៖ «​តាម​រយៈ​​ទំនាក់ទំនង​រវាង​ប្រទេស​និង​ប្រទេស ​និង​ទំនាក់ទំនង​រវាង​ភាព​ស្នឹ​ទ្ធ​ស្នាល​រវាង​លោក​ជំទាវ​ជាមួយនឹង​ខ្ញុំ ​យើង​ក៏​បាន​រួមចំណែក​ទៅ​ដល់​ការ​បង្កើន​នូវ​ទំនាក់ទំនង​នេះ​។ នៅ​ក្នុង​កិច្ច​ពិភាក្សា​របស់​យើង ​គឺ​ពោរពេញ​ទៅ​ដោយ​លទ្ធ​ផល​ដែល​ខ្ញុំ​ចាត់​ទុក​ថា​ ជា​ផ្នែក​ដ៏​សំខាន់​ដែល​យើង​ត្រូវ​បន្ត​រួម​សំណើរ​ជាមួយ​គ្នា​ក្នុង​ឋានៈ​​ជា​ប្រទេស​កំពុង​អភិវឌ្ឍ​ន៍​។ កម្ពុជា​បាន​ផ្តល់​នូវ​ការ​គាំទ្រ​ភ្លាម​ៗ​ជាមួយនឹង​សំណូម​ពរ​របស់​បង់​ក្លា​ដេ​ស​នៅ​ក្នុង​ការ​រៀបចំ​បង្កើត​ឲ្យ​ក្លាយទៅជា​ដៃគូ​សន្ទនា​តាម​វិស័យ​របស់​អាស៊ាន ហើយ​កម្ពុជា​នឹង​បន្ត​ធ្វើការ​ជាមួយនឹង​ដៃគូរ​អាស៊ាន​ ដើម្បី​សម្រេច​ទៅ​ដល់​ការ​ព្រមព្រៀង​នោះ​»​។

​កម្ពុជា​ក៏​បាន​ផ្តល់​នូវ​ការ​គាំទ្រ​ជាមួយនឹង​ភាព​ជា​ដៃគូរ​នៅ​ក្នុង​គង្គា​មេគង្គ គង្គា​ហើយ​ខ្ញុំ​នឹង​ធ្វើ​កិច្ច​ការងារ​នេះ​ជាមួយនឹង​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​នៅ​ខែមករា ​ឆ្នាំ​ក្រោយ​ ព្រមទាំង​ធ្វើ​កិច្ច​ការងារ​នេះ​ជាមួយ​ដៃគូ​ក្នុង​មេគង្គ​ដែរ​ ដើម្បី​ឲ្យ​បង់​ក្លា​ដេ​សមាន​លទ្ធភាព​ចូលរួម​នៅ​ក្នុង​ក្រប​ខណ្ឌ​ភាព​ជា​ដៃគូ​រវាង​មេគង្គ គង្គា​។​

​យើង​ក៏​មិន​បាន​ភ្លេច​ក្នុង​ការ​ពិភាក្សា​ទាក់ទង​ជាមួយ​ជនភៀសខ្លួន​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​​ដែល​ជា​បន្ទុក​ដ៏​ធ្ងន់ធ្ងរ​របស់​បង់​ក្លា​ដេ​ស​។ ​ហើយ​យើង​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​បង់​ក្លា​ដេ​ស ​បើ​​​ទោះបី​ប្រជាជន​មាន​ទៅ​ដល់​រហូត​១៦០​លាន​នាក់​ក៏​ត្រូវ​ទទួល​ចិញ្ចឹម​ប្រជា​ជន​ប្រមាណ​១​លាន​នាក់​ថែម​ទៀត ​ដែល​ចេញពី​មី​យ៉ា​ន់​ម៉ា​។ នេះ​យើង​ក៏​ពិចារណា​រួម​គ្នា​លើ​កិច្ចការ​ខិតខំ​ធ្វើ​ឲ្យ​មាន​ឡើង​នូវ​មាតុភូមិ​និវត្ត​ន៍ ហើយ​សង្ឃឹមថា​ ភាគី​ទាំង​ពីរ​បង់​ក្លា​ដេ​ស ​និង​មី​យ៉ា​ន់​​ម៉ា​ រក​ឃើញ​នូវ​ដំណោះស្រាយ​ដែល​អាច​ឲ្យ​ប្រជាជន​វិល​ត្រឡប់​ទៅ​កាន់​មាតុភូមិ​វិញ​។​ខ្ញុំ​សូម​អរគុណ​ចំពោះ​លោក​ជំទាវ​ដែល​បាន​អញ្ជើញ​ខ្ញុំ​ទស្សនកិច្ច​នៅ​បង់​ក្លា​ដេសសារ​ជា​ថ្មី​ម្តងទៀត ​ខ្ញុំ​សូម​ទ​ទួលយ​ក​នូវ​ការ​អញ្ជើញ​​​ដោយ​ការ​ពេញ​ចិត្ត៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ