ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេង​ខូចគេមែន! លក់មិនគ្រប់លីត្រ ហើយ​​ប្រេង​ធម្មតាប្រាប់​ថា ស៊ុប​ពែរ

6 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ កាលពី​ថ្មី​ៗ​កន្លង​ទៅ​នេះ ក្រុម​ត្រួតពិនិត្យ​ប្រេងឥន្ធនៈ​របស់​អគ្គនាយកដ្ឋាន​កាំ​កុងត្រូល​​នៃ​ក្រសួងពាណិជ្ជកម្ម តាម​រយៈ​រថយន្ត​មន្ទីរពិសោធន៍​ប្រេងឥន្ធនៈ​ចល័ត​ដឹកនាំ​ដោយ​លោក ឌឹ​ម ថេ​ង អគ្គ​នាយករង​នៃ​អគ្គនាយកដ្ឋានកាំកុងត្រូល លោក គឿ​ន…

ខេត្តតាកែវ ៖ កាលពី​ថ្មី​ៗ​កន្លង​ទៅ​នេះ ក្រុម​ត្រួតពិនិត្យ​ប្រេងឥន្ធនៈ​របស់​អគ្គនាយកដ្ឋាន​កាំ​កុងត្រូល​​នៃ​ក្រសួងពាណិជ្ជកម្ម តាម​រយៈ​រថយន្ត​មន្ទីរពិសោធន៍​ប្រេងឥន្ធនៈ​ចល័ត​ដឹកនាំ​ដោយ​លោក ឌឹ​ម ថេ​ង អគ្គ​នាយករង​នៃ​អគ្គនាយកដ្ឋានកាំកុងត្រូល លោក គឿ​ន ភិ​រុណ ជា​អនុប្រធាន នាយកដ្ឋាន សហការ​ជាមួយ​មន្ត្រី​ជំនាញ​របស់​មន្ទីរពិសោធន៍ និង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត បាន​ចុះ​ត្រួតពិនិត្យ​បរិមាណ និង​គុណភាព​ប្រេង​ឥន្ធនៈ​នៅ​តាម​ស្ថានីយ និង​ដេប៉ូ​មួយ​ចំនួន​ដែល​មា​នទី​តាំងនៅ​ស្រុក​បាទី និង​ស្រុក​សំរោង ខេត្តតាកែវ ក្នុង​គោលបំណង​ការពារ​ផលប្រយោជន៍​សេដ្ឋកិច្ច​អ្នក​ប្រើប្រាស់ ការពារ​គ្រឿង​ម៉ាស៊ីន​នៃ​យានជំនិះ​គ្រប់​ប្រភេទ និង​ការពារ​បរិស្ថាន​ដែល​កើត​ចេញពី​ចំហេះ​ប្រេងឥន្ធនៈ​មិន​សម​ស្រប និង​ពិសេស​ដើម្បី​ទប់ស្កាត់​ការ​កែ្ល​ង​បន្លំ ។

លោក ឌឹ​ម ថេ​ង អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល ដែល​បាន​ដឹកនាំ​ក្រុម​ត្រួតពិនិត្យ​ប្រេង​ឥន្ទ​នៈ​បាន​ថ្លែង​ឲ្យ​ដឹង​ថា ជា​លទ្ធផល​នៃ​ការ​ត្រួតពិនិត្យ​គុណភាព និង​បរិមាណ​ប្រេងឥន្ធនៈ​របស់​ស្ថានីយ​ក្រុមហ៊ុន និង​ដេប៉ូ​ទាំង​១០​កន្លែង​នៅ​ទីតាំង​ខាងលើ​នេះ​គឺ​មាន ស្ថានីយ និង​ដេប៉ូ​ប្រេងឥន្ធនៈ​មួយ​ចំនួន​ធំ លក់​សាំង​របស់​ខ្លួន​ពុំ​គ្រប់​លី​ត្រ​នោះ​ឡើយ លើស​ពី​នោះ​ស្ថានីយ​ក្រុមហ៊ុន និង​ដេប៉ូ​ទាំងនោះ​ថែម​ទាំង​បាន​លក់​ប្រេង​ធម្មតា (Regular) ថា​ជា​ប្រេង​ស៊ុប​ពែរ (Super) ទៅ​អ្នក​ប្រើប្រាស់ ដែល​ជា​ការ​ក្លែងបន្លំ​អតិថិជន​។ មន្ត្រី​កាំកុងត្រូល​ខេត្តតាកែវ​ម្នាក់​បានឱ្យ​ដឹង​ថា ជា​លទ្ធផល​នែ​ការ​ចុះ​ត្រួតពិនិត្យ​ស្ថានីយ​លក់​ប្រេង​ខាងលើ​នេះ ក្រុម​ជំនាញ​បាន​ត្រួតពិនិត្យ​នៅ​ស្ថានីយ​ប្រេង​១​មក​រា​របស់​លោក​អ៊ុ​ង ជា​កុក ដែល​មា​នទី​តាំងនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ភូមិ​ថ្នល់​បែក​សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ​នេះ​រក​ឃើញ​ថា បាន​កេង​បន្លំ​លី​ត្រ​ដោយ​ចាក់​សាំង​ជូន​អតិថិជន​មិន​គ្រប់​លី​ត្រ​ដោយ​ចាក់​ប្រេង​១០​លី​ត្រ​បាន​តែ​៨​លី​ត្រ​ចុច​២​តែ​ប៉ុណ្ណោះ បើ​ចាក់​១០០​លី​ត្រ​គឺ​សុ​ី​អស់​៨​លី​ត្រ​បាន​តែ​៩២​លី​ត្រ ហើយ​ទ​ង្វើ​នេះ​គាត់​ធ្វើ​មក​លើ​អតិថិជន​រាប់​សិប​ឆ្នាំ​មក​ហើយ ។

មន្ត្រី​កាំកុងត្រូល​ដដែល​បាន​បន្ត​ទៀត​ថា​លើស​ពី​នេះ​ទៅ​ទៀត ស្ថានីយ​ប្រេង​របស់​លោក​អ៊ុ​ង ជា​កុក នេះ​បាន​ទទួល​ប្រេង​ផ្ញើ​ពី​រាជរដ្ឋាភិបាល​សម្រាប់​សមត្ថកិច្ច​និង​មន្ត្រីរាជការ​ទាំងអស់​ចាក់​ប្រើប្រាស់​បំពេញការងារ​ប្រចាំ​ថ្ងៃ​តែ​គាត់​បែរជា​លួច​លី​ត្រ​ដោយ​ចាក់​មិន​គ្រប់​ឱ្យ​អតិថិជន​ទៅ​វិញ ។ ចំពោះ​ការ​ត្រួតពិនិត្យ​នេះ​ជា​លើក​ទី​១​ហើយ​ដែល​ខាង​កាំកុងត្រូល​ធ្វើការ​ណែនាំ​ឱ្យ​ម្ចាស់​ស្ថានីយ​ប្រេង​លោក​អ៊ុ​ង ជា​កុក បញ្ឈប់​ការ​កេង​បន្លំ​លី​ត្រ​ដោយ​ចាក់​មិន​គ្រប់​ជូន​ដល់​អតិថិជន​បន្ត​ទៅ​ទៀត ។ បើសិនជា​ម្ចាស់​ស្ថានីយ​ប្រេង​មួយ​នេះ​នៅ​តែ​បន្ត​កេង​បន្លំ​ដោយ​ចាក់​ប្រេង​មិន​គ្រប់​តទៅ​ទៀត នៅ​ពេល​ក្រុម​ជំនាញ​ចុះ​មក​ត្រួតពិនិត្យ​ជា​លើក​ទី​២​នៅ​តែ​ដដែល​ចាក់​ប្រេង​មិន​គ្រប់​លី​ត្រ​ជូន​ដល់​អតិថិជន​បន្ត​ទៀត​នោះ ខាង​ជំនាញ​កាំកុងត្រូល​នឹង​រាយ​ការ​ជូន​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ដើម្បី​ដក​អាជ្ញាប័ណ្ណ​មិន​ឲ្យ​លក់​ប្រេង​បន្ត​ទៀត​បាន​ទេ ហើយ​ចំពោះ​ករណី​នេះ​លោក​បាន​កេង​បន្លំ​លី​ត្រ​ច្រើន​ឆ្នាំ​មក​ហើយ ។

ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ម្ចាស់​ស្ថានីយ​ប្រេង ១​មក​រា លក់​ប្រេង​និង​ទទួលបញ្ញើ​ប្រេង​ពី​រដ្ឋ​សម្រាប់​ចាក់​ផ្គត់ផ្គង់​ដល់​សមត្ថ​កិ​ច្វ​និង​សាលាខេត្ត តាម​មន្ទីរ​នានា​សម្រាប់​ចាក់​បម្រើ​ការងារ​ហើយ​ចាក់​ប្រេង​មិន​គ្រប់​លី​ត្រ​នោះ កោះសន្តិភាព​បាន​ទូរស័ព្ទ​ទៅ​លោក​ហោ គុណ​វ​ឧ្ឍ​ន៍ ប្រធាន​មន្ទី​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត​កា​កែវ​ដែរ តែ​ពេល​ទូរស័ព្ទ​គឺ​ជាប់រវល់​រហូត​។

លោក​អ៊ុ​ង ជា​កុក ម្ចាស់​ស្ថានីយ​១​មក​រា បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា លោក​លក់​ប្រេង​រាល់​ថ្ងៃនេះ​ជា​ដេប៉ូ​ប្រេង​មិនមែន​ជា​ក្រុមហ៊ុន​ដូច​គេ​ទេ ហើយ​ចំពោះ​តម្លៃ​ប្រេង​ដែល​គាត់​លក់​រាល់​ថ្ងៃនេះ​ទាប​ជាង​ក្រុមហ៊ុន​ដោយ​សាំង​ធម្មតា​១​លី​ត្រ​តែ​៣៥០០ និង​ស៊ុប​ពែរ​តែ​៣៧០០​រៀល​ទេ ខុស​ពី​ប្រេង​ក្រុមហ៊ុន​៣​ទៅ​៥​រយ​រៀល អ​ញ្ចឹ​ង​ហើយ​ចំនួន​លី​ត្រ​នោះ​គឺ​ផ្អៀង​បន្តិច​ហើយ ។ ក្នុង​ករណី​នេះ​លោក​រង់ចាំ​ខេត្ត​ហៅ​ប្រជុំ​រក​ដំណោះស្រាយ​ជាមួយ​ម្ចាស់​ស្ថានីយ​ប្រេង​ទាំង​១០​នោះ​សិន​ថា ខាង​ខេត្ត​សម្រេច​បែប​ណា​ដោយ​រាល់ថ្ងៃ​គាត់​ពិបាក​លក់​បំផុត​ព្រោះ​ជា​ទីផ្សារសេរី ។

លោក​បាន​បន្ត​ទៀត​ថា លោក​ទទួល​ផ្គត់ផ្គង់​ប្រេង​ពី​រដ្ឋ​មែន តែ​អង្គភាព​ខ្លះ​បាន​ជុំពាក់​ប្រេង​របស់​គាត់​ជាង​១​មុ​ឺ​ន​លី​ត្រ​ទៅ​ហើយដោយ​មិន​ព្រម​សង ពិសេស​ខាង​សមត្ថកិច្ច​តែ​ម្តង លោក​មិន​បញ្ចេញ​ឈ្មោះ​ទេ តែ​បាន​បញ្ជាក់​ថា អ្នក​ចាស់​មិន​សង ហើយ​បាន​ទៅ​បាត់ លុះ​អ្នក​ថ្មី​ចូល​មក​គាត់​អត់​ដឹង​ទេ ដូច្នេះ​បំណុល​ចាស់​ត្រូវ​ចប់ ៕

អត្ថបទសរសេរ ដោយ