ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​អន្តរជាតិ​ហ្សា​ម៉ា​ន់​បាន​ចំណាត់ថ្នាក់​លេខ​៣ ក្នុង​ចំណោម​១៤​ប្រទេស​នៃ​ការ​ប្រកួត​កីឡា​មួយ​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ សាលា​អន្តរជាតិ​ហ្សា​ម៉ា​ន់ ក្រៅពី​មានកម្ម​វិធី​បង្រៀន​សិស្ស​តាម​ស្តង់ដា​​អន្តរជាតិ​ធ្វើ​ឱ្យ​មាតាបិតា អាណាព្យាបាល​សិស្ស​មាន​ទំនុកចិត្ត​ហើយ​នោះ សាលា​អន្តរជាតិ​មួយ​នេះ​ក៏​គាំទ្រ​លើ​វិស័យ​កីឡា​ផង​ដែរ ក្នុង​នោះ​វិស័យ​កីឡាបាល់ទាត់​ត្រូវ​បាន​សាលា​អន្តរជាតិ​ហ្សា​ម៉ា​ន់​យកចិត្តទុកដាក់​ខ្លាំង​បំផុត​។​ ​ក្រុម​កីឡាករ​បាល់ទាត់​វ័យក្មេង​របស់​សាលា​អន្តរជាតិ​ហ្សា​ម៉ា​ន់​ដែល​មាន​អាយុ​ក្រោម​១៣​ឆ្នាំ (U13) និង​ក្រោម​១៥​ឆ្នាំ…

រាជធានី​ភ្នំពេញ​ ៖ សាលា​អន្តរជាតិ​ហ្សា​ម៉ា​ន់ ក្រៅពី​មានកម្ម​វិធី​បង្រៀន​សិស្ស​តាម​ស្តង់ដា​​អន្តរជាតិ​ធ្វើ​ឱ្យ​មាតាបិតា អាណាព្យាបាល​សិស្ស​មាន​ទំនុកចិត្ត​ហើយ​នោះ សាលា​អន្តរជាតិ​មួយ​នេះ​ក៏​គាំទ្រ​លើ​វិស័យ​កីឡា​ផង​ដែរ ក្នុង​នោះ​វិស័យ​កីឡាបាល់ទាត់​ត្រូវ​បាន​សាលា​អន្តរជាតិ​ហ្សា​ម៉ា​ន់​យកចិត្តទុកដាក់​ខ្លាំង​បំផុត​។​

​ក្រុម​កីឡាករ​បាល់ទាត់​វ័យក្មេង​របស់​សាលា​អន្តរជាតិ​ហ្សា​ម៉ា​ន់​ដែល​មាន​អាយុ​ក្រោម​១៣​ឆ្នាំ (U13) និង​ក្រោម​១៥​ឆ្នាំ (U15) ដោយ​មានការ​អនុញ្ញាត​ពី​គណៈ​គ្រប់គ្រង​សាលា​ក្រោម​ការ​សម្របសម្រួល​ដោយ​លោក Solhi Ya និង​មានការ​បង្វឹក​ដោយ​គ្រូ​ផ្នែក​អប់រំ​កាយ និង​កីឡា លោក Gowri Muniralhinam បាន​ទៅ​ចូលរួម​ប្រកួត​កីឡាបាល់ទាត់​អន្តរជាតិ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃ​ទី​២៥ -២៦ វិច្ឆិកា​។

​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ ​មាន​ក្រុមកីឡា​បាល់ទាត់​មក​ពី​១៤​ប្រទេស​បាន​ចួ​ល​រួម​ប្រកួត ហើយ​កីឡាករ​វ័យក្មេង​របស់​សាលា​អន្តរជាតិ​ហ្សា​ម៉ា​ន់ U13 និង U15 ក្រោយ​ពី​ការ​ប្រកួត​​យ៉ាង​ស្វិតស្វាញ​ប្រកបដោយ​បច្ចេកទេស​យ៉ាង​ល្អ​មក បាន​ទទួល​ជ័យជម្នះ​ជា​បន្តបន្ទាប់​រហូត​ដល់ទី​បញ្ចប់​បាន​ក្លាយជា​ក្រុម​ឈរជើង​លំដាប់​កំពូល​ទី​៣​។​

​សិស្សានុសិស្ស​ពី​ថ្នាក់​ទី​៧ ​ដល់ទី​១០ ​គឺជា​តំណាង​អោយ​ក្រុមកីឡា​បាល់ទាត់​របស់​សាលា​​អន្តរជាតិ​ហ្សា​ម៉ា​ន់ ហើយ​ពួក​គេ​បាន​ធ្វើការ​ប្រកួត​ប្រកបដោយ​ជោគជ័យ​ទទួល​បាន​លទ្ធផល​ល្អ​បំផុត​ក្រោម​ការ​បង្វឹក​របស់​លោក Gowri Muniralhinam និង​ក្រោម​ការ​សម្របសម្រួល​ដោយ​លោក Solhi Ya​។ នេះ​ជា​ជោគជ័យ​ដ៏​ត្រចះត្រចង់​មួយ​របស់​ហ្សា​ម៉ា​ន់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ