ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​បង់​ក្លា​ដេស​ចុះហត្ថលេខា​លើ​កិច្ច​ឯកសារ​ចំនួន​១១ ​រវាង​ប្រទេស​ទាំង​ពីរ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​​៣​ថ្ងៃ​ នៅ​កម្ពុជា​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ និង​លោកស្រី​នាយក​រដ្ឋមន្ត្រី​បង់​ក្លា​ដេស បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះ​ហត្ថ​លេខា​​ឯកសារ​ចំនួន​១១ ត្រូវ​បាន​ចុះ​ហត្ថលេខា​ក្នុង​ដំណើរ​ទស្សន​កិច្ច​របស់​លោក​ជំទាវ សេក្ខ ហា​ស៊ី​ណា…

រាជធានី​ភ្នំពេញ ​៖ ​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​​៣​ថ្ងៃ​ នៅ​កម្ពុជា​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ និង​លោកស្រី​នាយក​រដ្ឋមន្ត្រី​បង់​ក្លា​ដេស បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះ​ហត្ថ​លេខា​​ឯកសារ​ចំនួន​១១ ត្រូវ​បាន​ចុះ​ហត្ថលេខា​ក្នុង​ដំណើរ​ទស្សន​កិច្ច​របស់​លោក​ជំទាវ សេក្ខ ហា​ស៊ី​ណា (Sheikh Hasina) នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​បង់​ក្លា​ដេស មក​កាន់​កម្ពុជា​លើក​នេះ មាន​ឯកសារ​ចំនួន​១១ ដែល​ត្រូវ​ចុះហត្ថលេខា​រវាង​រដ្ឋា​ភិបាល​ប្រទេស​ទាំង​ពីរ​។

ឯកសារ​ចំនួន​១១ ​ដែល​ត្រូវ​ចុះហត្ថលេខា បន្ទាប់​ពី​ជំនួប​ទ្វេភាគី​រវាង​នាយក​រដ្ឋមន្ត្រី​ប្រទេស​ទាំង​ពីរ នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃ​ទី​៤ ខែធ្នូ នេះ មាន​ ៖

១- សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​លោកស្រី សេក្ខ ហា​ស៊ី​ណា នាយក​រដ្ឋមន្ត្រី​បង់​ក្លា​ដេ​ស​។ ចុះហត្ថលេខា​ដោយ​លោក​ទេស​រដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា និង​លោក Abul Hassan Mahmood All រដ្ឋមន្ត្រី​ក្រសួងការបរទេស​បង់​ក្លា​ដេ​ស​។

២- អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា ស្តី​ពី​កិច្ច​សហប្រតិបត្តិការ និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​​លើ​បញ្ហា​ពាក់ព័ន្ធ​ក្នុង​ការ​អនុវត្ត​គោលដៅ​អភិវឌ្ឍន៍ ដោយ​ចីរភាព​រហូត​ដល់​ឆ្នាំ​២០៣០​។ ចុះ​ហ​ត្ថេ​ល​ខា​ដោយ លោក​ទេស​រដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រី​ក្រសួងផែនការ និង​លោក Md. Abul Kalam Azad នាយក​សម្របសម្រួល​កិច្ចការ​គោលដៅ​អភិវឌ្ឍន៍​ដោយ​​ចីរភាព នៃ​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​បង់​ក្លា​ដេ​ស​។

៣- អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។ ចុះហត្ថលេខា​ដោយ លោក អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការ​ងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និងលោក Abul Hassan Mahmood All រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​បង់​ក្លា​ដេ​ស​។

៤- អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ទេស​ចរណ៍។ ចុះហត្ថលេខា​ដោយ លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​លោក Rashed Khan Menon MP រដ្ឋមន្ត្រីក្រសួង​អាកាសចរណ៍​ស៊ី​វិល និង​ទេសចរណ៍​បង់​ក្លា​ដេ​ស​។

៥- អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា ស្តី​ពី​ម៉ូ​ឌែ​ល​សម្រាប់​កិច្ច​សហប្រតិបត្តិការ​រវាង​ស្ថាប័ន​ចំណុះ​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​ចម្រុះ​។ ចុះហត្ថលេខា​ដោយ លោក ប៉ាន សូរ​សក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ជាមួយ​លោក Abul Hassan Mahmood All រដ្ឋមន្ត្រី​ក្រសួងការបរទេស​បង់​ក្លា​ដេ​ស​។

៦- អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ស្ថាប័ន​លើ​កិច្ចការ​ពាក់ព័ន្ធ​នឹង​ការ​ជំរុញ​វិនិយោគ​រវាង​ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា និង​អាជ្ញាធរ​អភិវឌ្ឍន៍​ការ​វិនិយោគ​បង់​ក្លា​ដេ​ស​។ ចុះហត្ថលេខា​ដោយ លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​មិ​អម​នាយករ​ដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា និង​លោក Kazl M. Aminul Islam ប្រធាន​ប្រតិបត្តិការ​អាជ្ញាធរ​អភិវឌ្ឍ​វិនិយោគ​បង់​ក្លា​ដេ​ស​។

៧- អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន និង​គមនាគមន៍​។ ចុះហត្ថលេខា​ដោយ ​លោក​បណ្ឌិត កាន ច័ន្ទ​មេត្តា រដ្ឋ​លេខា​ធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា ជាមួយ​លោក Zunaid Ahmed Palak អនុរដ្ឋមន្ត្រី​ទទួល​បន្ទុក​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន និង​គមនាគមន៍​ក្រសួង​ប្រៃស​ណីយ៍ ទូរគមនាគមន៍ និង​បច្ចេកវិទ្យា​ព័ត៌មាន​បង់​ក្លា​ដេស​។

៨- អនុស្សា​រណៈ​យោគយល់​គ្នា​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​វិស័យ​វារីវប្បកម្ម និង​នេសាទ។ ចុះហត្ថលេខា​ដោយ​លោក ម៉​ម អំណត់ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​កម្ពុជា ជាមួយ​លោក M.d Maksudul Hasan Khan អគ្គលេខាធិការ​ក្រសួង​នេសាទ និង​បសុសត្វ​បង់​ក្លា​ដេស​។

៩- អនុស្សា​រណៈ​យោគយល់​គ្នា​ស្តី​ពី​សហប្រតិបត្តិការ​ក្នុង​ការ​អភិរក្ស ប្រវត្តិសាស្ត្រ​សង្គ្រាម បូជនីយស្ថាន​សង្គ្រាម និង​កេរដំណែល​សង្គ្រាម​។ ចុះហត្ថលេខា​ដោយ​ លោក សោម សុគន្ធ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​កម្ពុជា ជាមួយ​លោក Aparup Chowdhury អគ្គលេខាធិការ​ក្រសួង​កិច្ចការ​សង្គ្រាម​រំដោះជាតិ​បង់​ក្លា​ដេស​។

១០- អនុស្សារ​ណៈ​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ក​សិក្សា​ស្រាវជ្រាវ​រវាង​រាជ​បណ្ឌិត្យ​សភាកម្ពុជា និង​វិទ្យាស្ថាន​សិក្សា​អន្តរជាតិ និង​យុទ្ធសាស្ត្រ​បង់​ក្លា​ដេស​។ ចុះ​ហត្ថលេខា​ដោយ ​លោក​បណ្ឌិត​សភាចា​រ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា ជា​មួយ​លោក Md. Shahidul Haque អគ្គលេខាធិការ​ក្រសួងការបរទេស​បង់​ក្លា​ដេស​។

១១- កិច្ចព្រមព្រៀង​ស្តី​ពី​សហប្រតិបត្តិការ​រវាង​សភាពាណិជ្ជកម្ម​កម្ពុជា និង​សហព័ន្ធ​សភា​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​បង់​ក្លា​ដេស​។ ចុះហត្ថលេខា​ដោយ​អ្នកឧកញ៉ា គិត ម៉េង ប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា ជាមួយ​លោក Md. Shafiul Islam ប្រធាន​សហព័ន្ធ​សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម​បង់​ក្លា​ដេស​។

សូម​បញ្ជាក់​ថា លោកស្រី សេក្ខ ហា​ស៊ី​ណា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ មក​ដល់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ប្រទេស​កម្ពុជា នៅ​ម៉ោង​១២និង​៣០​នាទី​ថ្ងៃត្រង់ ​ថ្ងៃ​ទី​០៣ ខែធ្នូ ឆ្នាំ​២០១៧ ដើម្បី​ធ្វើ​ទស្សនកិច្ច​៣​ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី​០៣ ដល់ ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០១៧ ក្នុង​គោលបំណង​រឹតចំណង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា​។ បន្ទាប់​​ពី​បំពេញ​ទស្សនកិច្ច្ច​រួច លោកស្រី​នាយក​រដ្ឋមន្ត្រី​បង់​ក្លា​ដេ​ស នឹង​អញ្ជើញ​ចាក​ចេញពី​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០១៧ តែ​ម្តង​៕

កែសម្រួលដោយ