ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ថាមពល​ថ្មី​សន្យា​លក់​ដេញថ្លៃ​តំបន់​ឧស្ម័ន​ធម្មជាតិ

6 ឆ្នាំ មុន

ទីក្រុង​បាងកក ៖ រដ្ឋមន្ត្រី​ថាមពល​ថ្មី​របស់​ប្រទេស​ថៃ លោក Siri Jirapongphan បាន​សន្យា​ថា នឹង​បង្កើន​ល្បឿន​ដំណើរការ​ដាក់​លក់​ដេញថ្លៃ​តំបន់​ឧស្ម័ន​ធម្មជាតិ Bongkot និង…

ទីក្រុង​បាងកក ៖ រដ្ឋមន្ត្រី​ថាមពល​ថ្មី​របស់​ប្រទេស​ថៃ លោក Siri Jirapongphan បាន​សន្យា​ថា នឹង​បង្កើន​ល្បឿន​ដំណើរការ​ដាក់​លក់​ដេញថ្លៃ​តំបន់​ឧស្ម័ន​ធម្មជាតិ Bongkot និង Erawan ក្នុង​ឈូង​សមុទ្រ​ថៃ ។ សម្បទាន​តំបន់​ទាំង​ពីរ​នេះ​នឹង​ផុតកំណត់​ក្នុង​ឆ្នាំ​២០២២ និង​២០២៣ ។

លោក Siri ធ្លាប់​ធ្វើ​ជានា​យក​ក្នុង​វិទ្យាស្ថាន​ប្រេងឥន្ធនៈ​ប្រទេស​ថៃ និយាយ​ថា រដ្ឋា​ភិបាល​​គួរតែ​ព​ន្លឿ​ន​ការ​ដេញថ្លៃ​ឲ្យ​បាន​លឿន ព្រោះ​វា​បាន​ពន្យារពេល​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។ តំបន់​ទាំង​ពីរ​នេះ​អាច​ផ្គត់ផ្គង់​ឧស្ម័ន​ធម្មជាតិ​បាន​៤០%​នៃ​តម្រូវ​ការ​ក្នុង​ប្រទេស ។

អ្នក​បង្កើត​ច្បាប់​សម្រេចចិត្ត​ថា ការ​ដេញថ្លៃ​តំបន់​ទាំង​ពីរ​នឹង​ប្រើ​កិច្ចព្រមព្រៀង​ចែក​រំលែក​ផលិតកម្ម ប៉ុន្តែ​វិនិយោគិន​នៅ​រង់ចាំ​មើល​លក្ខខណ្ឌ​ចេញ​ក្នុង​ខែ​នេះ ។

លោក Siri បន្ត​ថា ក្រសួង​លោក​កំពុង​តែ​ចរចា​ជាមួយ​ក្រុមហ៊ុន​ជាប់​ពាក់ព័ន្ធ អំពី​ព័ត៌មាន​លម្អិត និង​កាលបរិច្ឆេទ​ការ​ដេញថ្លៃ ដែល​លោក​គិត​ថា នឹង​កើត​មាន​ឡើង​ក្នុង​ពេល​ឆាប់ៗ ។

ជាមួយ​គ្នា​នេះ រដ្ឋាភិបាល​នឹង​ពិចារណា​ឲ្យ​បាន​ដិត​ដល់​លើ​រោងចក្រ​ថាមពល​ធ្យូងថ្ម ដែល​នឹង​សាងសង់​នៅ​ខេត្ត​ភាគ​ខាងត្បូង បន្ទាប់​ពី​សកម្មជន​ការពារ​បរិស្ថាន និង​សហ​គមន៍​បាន​ប្រឆាំង​យ៉ាង​ខ្លាំងក្លា​ជាមួយ​គម្រោង​នេះ ។

លោក​បន្ថែម​ថា អ្នក​បង្កើត​ច្បាប់​ត្រូវ​តែ​ស្វែងរក​លំនឹង​រវាង​គុណសម្បត្តិ និង​គុណវិបត្តិ​របស់​រោងចក្រ​ផលិត​ថាមពល​នេះ​ដោយ​ប្រុង​ប្រយ័ត្ន ព្រោះ​វា​ប៉ះពាល់​ដល់​បរិស្ថាន និង​សន្តិសុខ​ថាមពល​ផង​ដែរ ។

តម្រូវការ​ថាមពល​នៅ​ខេត្ត​ភាគ​ខាងត្បូង​ប្រទេស​បាន​កើន​ឡើងជា​បន្តបន្ទាប់ ដោយសារ​វិស័យ​ទេសចរណ៍​លូតលាស់ ខណៈ​ការ​ផ្គត់ផ្គង់​ថាមពល​ជិត​ស្ថិត​នៅ​ក្រោម​សម្ពាធ ។

បញ្ហា​មួយទៀត​ដែល​លោក Siri ចាប់អារម្មណ៍ គឺ​ដំណោះស្រាយ​លើ​ការ​ខ្វះខាត​ប្រេង​ដូង ព្រោះ​តម្រូវការ​កើនឡើង​ក្នុង​ផ្នែក​អាហារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ