ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្តមណ្ឌលគិរីអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមសហការ

6 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ អភិបាលខេត្ត​មណ្ឌលគិរី​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ត្រូវ​ចូលរួម​សហការ ជាមួយ​សមត្ថកិច្ច ដើម្បី​ឲ្យ​ដំណើរការ​ធ្វើ​ផ្លូវលំ​ក្រាល​គ្រួ​ស​ក្រហម​មួយ​ខ្សែ​ចំនួន​១២​គីឡូម៉ែត្រ ឲ្យ​ទទួល​បាន​ជោគជ័យ​ព្រោះ​ផ្លូវ​នេះ ជា​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា​។ លោក​សា្វ​យ សំ​អ៊ា​ង…

ខេត្តមណ្ឌលគិរី ៖ អភិបាលខេត្ត​មណ្ឌលគិរី​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ត្រូវ​ចូលរួម​សហការ ជាមួយ​សមត្ថកិច្ច ដើម្បី​ឲ្យ​ដំណើរការ​ធ្វើ​ផ្លូវលំ​ក្រាល​គ្រួ​ស​ក្រហម​មួយ​ខ្សែ​ចំនួន​១២​គីឡូម៉ែត្រ ឲ្យ​ទទួល​បាន​ជោគជ័យ​ព្រោះ​ផ្លូវ​នេះ ជា​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា​។

លោក​សា្វ​យ សំ​អ៊ា​ង បាន​បញ្ជាក់​ទៀត​ថា នៅ​ក្នុងស្រុក​កោះ​ញែក​ថ្វី​ត្បិត​តែ​មានការ​ចូលរួម​ចំណែក​ក្នុង​ការ​កសាង និង​អភិវឌ្ឍន៍​ឲ្យ​មានការ​រីក​ចម្រើន​ទៅ​លើ​បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវលំ លូ និង​ទំនប់​ជា​ច្រើន​កន្លែង​ក៏​ដោយ​តែ​ទោះជា​យ៉ាងណា ក៏​មិន​ទាន់​បាន​គ្រប់​តាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ​នៅឡើយ​ទេ ។ បញ្ហា​ទាំងនេះ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​ដូច​ជា​អាជ្ញាធរ​ខេត្ត និង​មន្ត្រី​ជំនាញ​បាន​ខិតខំ​យកចិត្តទុកដាក់​គិតគូរ និង​លើក​ផែនការ​ជា​បន្តបន្ទាប់​ក្នុង​ការ​ជម្រុញ​ធ្វើ​យ៉ាងណា​ឲ្យ​ការ​កសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ឲ្យ​មាន​ប្រព័ន្ធ​ត​ភ្ជាប់​ផ្លូវ​ជាស​សៃ​ឈាម​បាន​គ្រប់​ទីកន្លែង​រួម​ទាំង​ការ​ពង្រីក​នូវ​បណ្តាញ​អគ្គិសនី ផ្នែក​អប់រំ សុខាភិបាល ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ទទួល​បាន​សេវា​ឲ្យ​បាន​កាន់តែ​ល្អ​ប្រសើរ និង​ចូលរួម​ចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ​ផង​ដែរ ។

ក្នុង​នោះ​ប្រជាពលរដ្ឋ​មាន​តួនាទី​សំខាន់ ត្រូវ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដើម្បី​ឲ្យ​ដំណើរការ​កសាង​ផ្លូវលំ​នេះ​ទទួល​បាន​ជោគជ័យ និង​បាន​ណែនាំ​ដល់​ក្រុមហ៊ុន​ត្រូវធ្វើ​ផ្លូវ​ឲ្យ​សម​ស្រប​តាម​បច្ចេកទេស និង​មានគុណ​ភាព ម្យ៉ាងទៀត​ក៏​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​ចូលរួម​ថែរក្សា​ការពារ​ផ្លូវ​នេះ​ឲ្យ​បាន​ប្រើប្រាស់​គង់វង្ស​ទាំង​រដូវប្រាំង និង​រដូវវស្សា​ខាង​មុខ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ