ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​តែ​នាំ​គ្នា​ជក់​ស្រួល​ផង ស្រាប់តែ​ឆ្មក់​ចូល​ផ្អើល

6 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ម្ចាស់ផ្ទះ​ម្នាក់ និង​ជនសង្ស័យ​៤​នាក់​ទៀត​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ឆ្មក់​បង្ក្រាប​ពេល​កំពុង​ប្រមូលផ្តុំ​គ្នា​ជក់​ថ្នាំ​ញៀន​ក្នុងផ្ទះ​១ ស្ថិត​នៅ​ភូមិ​អង្គ​ប្រាសាទ សង្កាត់​ច្បារមន ក្រុង​ច្បារមន ករណី​បង្ក្រាប​គ្រឿងញៀន​បាន​ធ្វើ​ឡើង​នៅ​ម៉ោង​១២​និង​១៥​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០១៧…

ខេត្តកំពង់ស្ពឺ ៖ ម្ចាស់ផ្ទះ​ម្នាក់ និង​ជនសង្ស័យ​៤​នាក់​ទៀត​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ឆ្មក់​បង្ក្រាប​ពេល​កំពុង​ប្រមូលផ្តុំ​គ្នា​ជក់​ថ្នាំ​ញៀន​ក្នុងផ្ទះ​១ ស្ថិត​នៅ​ភូមិ​អង្គ​ប្រាសាទ សង្កាត់​ច្បារមន ក្រុង​ច្បារមន ករណី​បង្ក្រាប​គ្រឿងញៀន​បាន​ធ្វើ​ឡើង​នៅ​ម៉ោង​១២​និង​១៥​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ ។

ព័ត៌មាន​ពី​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​សមត្ថកិច្ច ទទួល​ពាក្យបណ្តឹង​តាម​ទូរស័ព្ទ​ពី​ប្រជាពលរដ្ឋ​ល្អ​បាន​ឲ្យ​ដឹង​ថា មាន​ជនសង្ស័យ​១​ក្រុម កំពុង​ប្រមូលផ្តុំ​គ្នា​សម្ងំ​ជក់​ថ្នាំ​ញៀន​ក្នុងផ្ទះ​១​កន្លែង ស្ថិត​ក្នុងភូមិ​កើតហេតុ​ខាងលើ​នេះ ។

សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​ចំណុច​កើតហេតុ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់​រួម​មាន
ទី​១-​ឈ្មោះ​ផេង រាជ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជា​ម្ចាស់ផ្ទះ​ផ្តល់​ទីតាំង​ជក់​ថ្នាំ​ញៀន រស់នៅ​ភូមិ​អង្គ​ប្រសាទ សង្កាត់​ច្បារមន ក្រុង​ច្បារមន ទី​២-​ឈ្មោះ​ហឿ​ន កុសល ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ខោ​ប សង្កាត់​រកា​ធំ ក្រុង​ច្បារមន ទី​៣-​ឈ្មោះ​ណូ​យ ផានិត ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ទួល​ធ្នង់ សង្កាត់​រកា​ធំ ក្រុង​ច្បារមន ទី​៤-​ឈ្មោះ​ចន្ទ សុខ​ហៀ​ង ភេទ​ប្រុស អាយុ ២៣​ឆ្នាំ រស់នៅ​ភូមិ​ទួល​ធ្នង់ សង្កាត់​រកា​ធំ ក្រុង​ច្បារមន និង​ទី​៥-​ឈ្មោះ​ស៊ុន វល្លិ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ខោ​ប សង្កាត់​រកា​ធំ ក្រុង​ច្បារមន ។

នៅ​ពេល​បង្ក្រាប​សមត្ថកិច្ច ដកហូត​បាន​ថ្នាំ​ញៀន​សល់​ពី​ជក់​ចំនួន​តែ​៣​កញ្ចប់​តូច ទូរស័ព្ទ​ដៃ​២​គ្រឿង ដាវ​១​ដើម និង​ឧបករណ៍​ប្រើប្រាស់​ថ្នាំ​ញៀន​មួយ​ចំនួន ។
ក្រោយ​បង្ក្រាប​រួច សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​មក​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ស្នងការដ្ឋាន ដើម្បី​បញ្ជូន​ឡើង​តុលាការ​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ