ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​រាំ​ឌឺ​ស្ទាក់​វាយ សមត្ថកិច្ច​ឃាត់​បាន​២​នាក់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្មេង​ទំនើង​មួយ​ក្រុម​ឃើញ​យុវជន​៤​នាក់​រាំ​ឌឺ​ពេក នៅ​ក្រៅ​វង់​ចាំ​ស្ទាក់​វាយ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់​បាន​២​នាក់ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៣ ខែធ្នូ ឆ្នាំ​២០១៧ នៅ​កន្លែង​តាំងពិព័រណ៍…

រាជធានី​ភ្នំពេញ ៖ ក្មេង​ទំនើង​មួយ​ក្រុម​ឃើញ​យុវជន​៤​នាក់​រាំ​ឌឺ​ពេក នៅ​ក្រៅ​វង់​ចាំ​ស្ទាក់​វាយ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់​បាន​២​នាក់ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៣ ខែធ្នូ ឆ្នាំ​២០១៧ នៅ​កន្លែង​តាំងពិព័រណ៍ ខ្មែរ​-​ថៃ ក្នុង​ដី​ឡូត៍​មួយ​កន្លែង​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនសង្ស័យ​ឃាត់ខ្លួន​បាន​២​នាក់​មិន​បាន​ស្គាល់ឈ្មោះ ចំណែក​ជន​រង​គ្រោះ​មាន​គ្នា​៤​នាក់ ជិះ​ម៉ូតូ​២​គ្រឿង ទី​១.​ម៉ាក​ស៊ុ​យ​សូ​គី​លេ​ត ពណ៌​សលាយ​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ ១DD-៥៨៤១ និង​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ១GA-៧៤១៦ ។ តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​នាំ​គ្នា​មក​មើល​គេ​តាំងពិព័រណ៍​ផលិតផល​ខ្មែរ​-​ថៃ នៅ​ដី​វាល​ភូមិ​ខាងលើ និង​មាន​ក្លឹ​ប​កម្សាន្ត រាំ​កម្សាន្ត​ដោយ​លក់​សំបុត្រ​សំរាប់​ចូល​រាំ ហើយ​ពួក​គាត់​មាន​គ្នា​៤​នាក់​ចូល​មក​រាំ ប៉ុន្តែ​ក្លឹ​ប​នោះ​ពេញ​ចង្អៀត​ពេក ចូល​មិន​ចុះ ហើយ​បាន​នាំ​គ្នា​ទាំង​៤​នាក់​ខាងលើ រាំ​ខាងក្រៅ​ក្លឹ​ប​យ៉ាង​សប្បាយ ហើយ​មិន​អស់​លុយ​ផង ខណៈ​ពេល​កំពុង​រាំ​ៗ ស្រាប់តែ​ឃើញ​ពួក​ជន​បង្ក​ខាងលើ បាន​ឈរ​នៅ​ក្បែ​នៅ​ខាងក្រៅ​ក្លឹ​ប​មាន​គ្នា​ប្រមាណ​៥​ទៅ​៦​នាក់​បាន​ឈរ​ឌឺដង ដាក់​ពួក​គាត់ តែ​មិន​បាន​វាយ​គ្នា​ឡើយ ។ លុះ​កម្មវិធី​បាន​ចប់ យុវជន​នឹង​យុវនារី​ទាំងឡាយ​បាន​នាំ​គ្នា​ចេញ បន្ទាប់​មក​ភាគី​រង​គ្រោះ​ខាងលើ​បាន​ជិះ​ម៉ូតូ​ចេញ​មក​ក្រៅ ស្រាប់តែ​ភាគី​បង្ក​បាន​នាំ​គ្នា​លោត​ធាក់​ម៉ូតូ​ពួក​គាត់​ដែល​កំពុង​បើក​ចេញ បណ្ដាល​ឲ្យ​ដួល​ហើយ​ភាគី​បង្ក​បាន​នាំ​គ្នា​ដេញ​វាយ​ភាគី​រង​គ្រោះ​បណ្ដាល​ឲ្យ​ត្រូវ​២​ទៅ​៣​ដៃ​ម្នាក់​ៗ បណ្ដាល​ឲ្យ​រង​របួសស្រាល ហើយ​ម៉ូតូ​ខូចខាត​ស្តុ​ប​ខាង​មុខ ហើយ​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុ​សិ៍្ត​ចោម​ចៅ​២​ឃាត់​បាន​២​នាក់​ភ្លាម​ៗ​ផង​ដែរ ។

តាម​ប្រភព​ព័ត៌មាន​ពី​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​ចោម​ចៅ​២​បាន​ឲ្យ​ដឹង​ថា នៅ​មុន​នឹង​បន្តិច​នៅ​ក្នុង​នៅ​ក្នុង​ទីតាំង​ពិព័រណ៍​ខាងលើ ដោយ​មាន​ករណី​ហិង្សា​ម្តង​រួច​មក​ហើយ ដោយ​យុវជន​ម្នាក់​រង​របួសធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ពេទ្យ​ឯកជន​ជិត​កន្លែង​កើតហេតុ រួច​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត និង​ឃាត់ខ្លួន​ជន​បង្ក​ដេញ​វាយ​គ្នា​នៅ​តាម​ផ្លូវ​ជា​ហ្វូង​ៗ ហើយ​បាន​ឃាត់​ជន​បង្ក​២​នាក់​ភ្លាម​ៗ​ផង​ដែរ ។ ក្រោយ​ពេល​កើតហេតុ ជន​បង្ក​២​នាក់​ខាងលើ ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​២ យក​ទៅ​ប៉ុស្តិ៍​ភ្លាម​ៗ​ផង​ដែរ បន្ទាប់​មក​ភាគី​រង​គ្រោះ​ទាំង​៤​នាក់​មិន​បាន​ប្តឹង​ទេ គ្រាន់តែ​ឲ្យ​ភាគី​បង្ក​សង​ថ្លៃ​ជួសជុល​ម៉ូតូ​ដែល​ខូចខាត​ចំនួន​១០០​ដុល្លារ និង​ឲ្យ​សមត្ថកិច្ច​ធ្វើការ​អប់រំ ។ បន្ទាប់​មក​សមត្ថកិច្ច​ហៅ​អាណាព្យាបាល​ឲ្យ​មក​ធ្វើ​កិច្ចសន្យា និង​ឲ្យ​ត្រឡប់​ទៅ​វិញ​ភ្លាម​ៗ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ