ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ្យ​គេ​សប្បាយចិត្ត​ម៉េច? ផ្លូវ​ជិះ​បាន​តែ​មួយ​ចំហៀង​ផង ឡាន​កុងតឺន័រ​មក​ចត​លក្ខណៈ​«​ស្រេច​តែ​អញ​»

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ស្ថិតនៅ​​លើ​ផ្លូវ​ទំនប់់​កប់​ស្រូវ លើ​ផ្លូវជាតិ​លេខ​០៤ រហូត​​មក​ដល់​ម្តុំ​វត្ត​អង្គ​ក្រពើ គេ​​តែងតែ​ឃើញ​មាន​​រថយន្ត​កុងតឺន័រជាច្រើនគ្រឿង ​បាន​​បើក​​មក​ចត​​ទុក​ចោល​​យ៉ាង​អនាធិបតេយ្យ​​បំផុត ខណៈ​​ដងផ្លូវ​​កំពុង​តូច​ចង្អៀត​​ស្រាប់ផង បង្ក​ឱ្យ​អ្នកដំណើរ​​គ្រប់​​ប្រភេទ​មាន​​អារម្មណ៍​មិនល្អ…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ស្ថិតនៅ​​លើ​ផ្លូវ​ទំនប់់​កប់​ស្រូវ លើ​ផ្លូវជាតិ​លេខ​០៤ រហូត​​មក​ដល់​ម្តុំ​វត្ត​អង្គ​ក្រពើ គេ​​តែងតែ​ឃើញ​មាន​​រថយន្ត​កុងតឺន័រជាច្រើនគ្រឿង ​បាន​​បើក​​មក​ចត​​ទុក​ចោល​​យ៉ាង​អនាធិបតេយ្យ​​បំផុត ខណៈ​​ដងផ្លូវ​​កំពុង​តូច​ចង្អៀត​​ស្រាប់ផង បង្ក​ឱ្យ​អ្នកដំណើរ​​គ្រប់​​ប្រភេទ​មាន​​អារម្មណ៍​មិនល្អ ដោយ​សារ​ការ​​កកស្ទះ​ចរាចរណ៍​ខ្លាំ​ង​​ពេក  ។

ជាក់ស្តែង នា​ព្រឹក​ថ្ងៃ​ទី​០៤ វិច្ឆិកា នេះ នៅ​មុខ​វត្ត​អង្គ​ក្រពើតែម្តង គឺឃើញ​រថយន្ត​កុងតឺន័រ​​​​៤ទៅ៥​គ្រឿង បាន​ចត​​លើ​ផ្លូវដែល​ស្ថាបនារួចមួយចំហៀង​ ដែល​​​បង្កឱ្យ​អ្នក​​ដំណើរ​មានការ​លំបាក​​ខ្លាំង ដោយ​ត្រូវ​​ជិះ​ចៀស​​រថយន្ត​កុងតឺន័រគេ​ចត​ទុក​នោះ ហើយស្ថានភាពផ្លូវ​ក៏តូច​ទៀត ​​​​វា​អាច​​បង្ក​ឱ្យ​​មាន​គ្រោះថ្នាក់​​​ណាស់ ។

គួរ​កត់​សម្គាល់ថា ការ​ស្ថាបនា​​ផ្លូវបាន​ស្អាត​រួច​រាល់​ គឺគេឃើញ​ត្រឹម​​ពី​​ផ្លូវ​លេខ​០៤ ទៅ​ដល់​ផ្លូវ​រថភ្លើង ។ ប៉ុន្តែ​ចាប់ពី​ផ្លូវ​រថភ្លើង ​មក​ដល់​គល់​ស្ពាន​​លី​យុង​ផាត់ គឺ​ស្ថាបនា​បាន​តែ​មួយ​ចំហៀង​​ប៉ុណ្ណោះ និង​សល់​មួយ​ចំហៀង​​ទៀត ត្រូវ​គេ​ទុក​ចោល​រយៈ​ជិត​១​ឆ្នាំ​មក​​ហើយ ដែល​គ្រប់​គ្នា​មិន​ដឹង​ពី​មូលហេតុ​នោះ​ទេ ។

កត្តា​ទាំង​​អស់​នេះហើយ ត្រូវ​បាន​ប្រជាពលរដ្ឋ​មានការ​ឆ្ងល់​យ៉ាង​​ខ្លាំង ហើយក៏​​រិះគន់​​ទៅ​ដល់​អាជ្ញាធរ​រាជ​ធានី​​ភ្នំពេញផងដែរ​ មិន​គួរ​​ទុក​ស្ថានភាពអាក្រក់​​​នេះ​នៅ​មាន​ក្នុង​ក្រុង​​នោះ​​ទេ គួរតែ​ចុះ​ទៅ​ពិនិត្យ និង​​ដោះ​ស្រាយ​ហើយ ។

អត្ថបទសរសេរ ដោយ