ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនបរទេស​ម្នាក់​ស្រវឹងស្រា ជិះ​ម៉ូតូ​បុក​របង​ថ្ម​បណ្តាល​ឲ្យ​ស្លា.ប់

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ បុរស​ជា​ជនជាតិ​បារាំង​ម្នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក​អ៊ែ​ប្លែក​ក្នុង​ស្ថានភាព​ស្រវឹងស្រា​យ៉ាង​ខ្លាំង​លុះដល់​ចំណុច​ផ្លូវបត់​កែងដៃ​ខាងត្បូង​សាលាខេត្ត បាន​ជ្រុល​ចង្កូត​ទៅ​បុក​របង​ថ្ម​បណ្តាល​ឲ្យ​បោក​ក្បាល​ស្លាប់​យ៉ាង​អាណោច​អា​ធ​ម័​នៅ​នឹង​កន្លែង​កើតហេតុ​។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០១៧ ក្រោយ​ពេល​សមត្ថកិច្ច​ទទួល​បាន​ព័ត៌មាន​មក​ថា មាន​ជនបរទេស​ម្នាក់ ស្លាប់​នៅ​លើ​ផ្លូវ​កាច់ជ្រុង​ខាងត្បូង​សាលាខេត្ត​កំពត…

ខេត្តកំពត ៖ បុរស​ជា​ជនជាតិ​បារាំង​ម្នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក​អ៊ែ​ប្លែក​ក្នុង​ស្ថានភាព​ស្រវឹងស្រា​យ៉ាង​ខ្លាំង​លុះដល់​ចំណុច​ផ្លូវបត់​កែងដៃ​ខាងត្បូង​សាលាខេត្ត បាន​ជ្រុល​ចង្កូត​ទៅ​បុក​របង​ថ្ម​បណ្តាល​ឲ្យ​បោក​ក្បាល​ស្លាប់​យ៉ាង​អាណោច​អា​ធ​ម័​នៅ​នឹង​កន្លែង​កើតហេតុ​។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០១៧ ក្រោយ​ពេល​សមត្ថកិច្ច​ទទួល​បាន​ព័ត៌មាន​មក​ថា មាន​ជនបរទេស​ម្នាក់ ស្លាប់​នៅ​លើ​ផ្លូវ​កាច់ជ្រុង​ខាងត្បូង​សាលាខេត្ត​កំពត ស្ថិត​ក្នុងភូមិ​សុវណ្ណ​សាគរ សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត ខេត្តកំពត​។

លោក​វរសេនីយឯក សៅ សំ​អឿ​ន ស្នងការ​រង​ខេត្ត​បាន​ឲ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ពិនិត្យ​ដើម្បី​ឲ្យ​ដឹង​ហេតុ​ការ​ក្រែង​ជា​ករណី​ឃាតកម្ម​លើ​ជន​រង​គ្រោះ​។ លោក​បាន​បន្ត​ទៀត​ថា ក្រោយ​ពី​កម្លាំង​ជំនាញ​ចុះ​ដល់​កន្លែង​កើតហេតុ យើង​ទទួល​បាន​ល​ទ្ឋ​ផល​ដូច​ខាងក្រោម​៖ ជន​រង​គ្រោះ​ឈ្មោះ PHILIPPE Medina, Emeric ភេទ​ប្រុស កើត 01-02-1988 ជនជាតិ​បារាំង កាន់​លិខិតឆ្លងដែន​លេខ 16CZ62385 , មុខរបរ​ទេសចរណ៍​។ នគរបាល​ជំនាញ​បច្ចេកទេស និង​គ្រូពេទ្យ​ជំនាញ បាន​ពិនិត្យ​សព​ឃើញ​ថា ជន​រង​គ្រោះ​ស្លាប់​៥​ម៉ោង​ក្រោយ​ពេល​ពិនិត្យ គឺ​ប្រហាក់ប្រហែល​ម៉ោង​១ ឬ​២​ទាប​ភ្លឺ នៃ​ព្រឹក​ថ្ងៃ​ទី​៣ ធ្នូ ២០១៧ ដោយសារ​ដួល​ម៉ូតូ (​មិនមែន​ជា​ករណី​ឃាតកម្ម​ទេ​)​។

លោក​បាន​បន្ត​ឲ្យ​ដឹង​ពី​ដំណើររឿង​ថា បើ​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​ជន​រង​គ្រោះ​ស្នាក់​នៅ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ និង​មិត្តភក្តិ​ម្នាក់​ទៀត ឈ្មោះ LAO ENTHEOS ភេទ​ប្រុស កើត 5-10-1989 ជនជាតិ​រុ​ស្សី កាន់​លិខិតឆ្លងដែន 17AK36290 បាន​ជួល​ម៉ូតូ​១​គ្រឿង នាំ​គ្នា​ដើរ​លេង​ហូប​ចុក​។ លុះ​ពេល​រំលង​អា​ធ្រា​ត្រ ក៏​បាន​ទៅ​បន្ទប់​ជួល​វិញ ប៉ុន្តែ​ដោយ​ស្រវឹង​ខ្លាំង​ពេក​បាន​ជិះ​ម៉ូតូ ហួស​ផ្លូវ​ដែល​បត់​កែងដៃ​ក៏​ជ្រុល​ចង្កូត​បុក​របង​ថ្ម បាន​ចោល​ម៉ូតូ​នៅ​កន្លែង​កើតហេតុ ហើយ​ដើរទៅ​ផ្ទះ​ជួល​ទាំង​វង្វេង​ដោយ​ស្មានថា​មិត្តភក្តិ​ជា​ជន​រង​គ្រោះ​ទៅ​ដែរ​។

លុះ​ព្រឹក​ឡើង ទើប​ដឹង​ថា​ជន​រង​គ្រោះ​ដួល​ស្លាប់​បាត់​ទៅ​ហើយ​។ បច្ចុប្បន្ន ផែន​អន្តោប្រវេសន៍​បាន​ទាក់ទង​ទៅ​ស្ថានទូត​សា​ម៉ី ដើម្បី​បញ្ជូន​សព​ទៅ​ភ្នំពេញ (​ពេទ្យ​រុ​ស្សី​) តាម​ជាក់ស្តែង​។ គួរ​រំលឹក​ថា បើ​តាម​ប្រភព​ព័ត៌មាន ពី​លោក​អធិការ​ក្រុង​កំពត ជនបរទេស​ដែល​មក​ស្នាក់​នៅ​ក្នុង​ក្រុង​កំពត ក្នុង​នាម​ភ្ញៀវ​ទេសចរណ៍ បាន​ស្លាប់​ដោយ​ករណី​ផ្សេង​ៗ​អស់​ប្រហែល​១០​នាក់​ហើយ ចាប់ពី​ខែ​១០​មក​ទល់​នឹង​ខែ​១២​នេះ ហើយ​ស្លាប់​ភាគច្រើន​គឺ​ជំងឺ​គាំងបេះដូង លង់ទឹក​ព្រែក​ពេល​ហែល​លេង​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័​ជាដើម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ