ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីតាំង​សង្វៀន​ជល់​មាន​ដ៏​ធំ ត្រូវ​បាន​កម្ទេច​ចោល

6 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ទីតាំង​សង្វៀន​ជល់​មាន​ដ៏​ធំ​ដែល​នៅ​ចំណុច​ភូមិ​ត្រពាំង​លើក ឃុំ​កណ្តឹង ស្រុក​បាទី ខេត្តតាកែវ ត្រូវ​បាន​លោក​ឡាយ វណ្ណ​: អភិបាល​ខេត្តតាកែវ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត…

ខេត្តតាកែវ ៖ ទីតាំង​សង្វៀន​ជល់​មាន​ដ៏​ធំ​ដែល​នៅ​ចំណុច​ភូមិ​ត្រពាំង​លើក ឃុំ​កណ្តឹង ស្រុក​បាទី ខេត្តតាកែវ ត្រូវ​បាន​លោក​ឡាយ វណ្ណ​: អភិបាល​ខេត្តតាកែវ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត ចុះ​រុះរើ និង​បិទ​ទីតាំង​ជល់​មាន់​ខុសច្បាប់​នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ខែធ្នូ ឆ្នាំ​២០១៧ ។

ការ​ចុះ​បិទ​ទីតាំង​ជល់​មាន់​ខុសច្បាប់​ខាងលើ​នេះ​ធ្វើ​ឡើង​ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់ លោក​អភិបាល​ខេត្តតាកែវ ដែល​បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ដែល​មានការ​ចូលរួម​ពី​លោក​ឧត្តម​សេនី​ទោ សុខ សំណាង ស្នងការ​នគរបាល រួម​នឹង​អាជ្ញាធរ​មូលដ្ឋាន កងរាជអាវុធហត្ថ​ខេត្ត និង​មានការ​សម្របសម្រួល​នីតិវិធី​ច្បាប់ លោក​ជ័យ រិ​ទ្ធី ព្រះរាជអាជ្ញា​រង​អម​អយ្យការ​សាលាដំបូង​ខេត្ត ។ នៅ​ក្នុង​ប្រ​តិ​បិត្ត​ការ​ចុះ​បង្ក្រាប​ទីតាំង​ជល់​មាន់​ដ៏​ធំ​ខាងលើ​នេះ លោក ឡាយ វណ្ណៈ​អភិបាល​ខេត្តតាកែវ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត បាន​បញ្ជា​សមត្ថកិច្ច​ទាំងអស់ ត្រូវ​ប្រមូល​ភ័ស្តុតាង​ទាំងអស់ ក្នុង​ទីតាំង​ជល់​មាន់​នេះ យក​មក​រក្សា​ទុក​នូវ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ពិសេស​នោះ​លោក នឹង​ធ្វើការ​ប្តឹង​ទៅ​កាន់​តុលាការ ដើម្បី​រឹបអូស​ដី​ដែល​ដាក់​ទីតាំង​ជល់​មាន់​មក​ទុកជា​សម្បត្តិ​រដ្ឋ និង​ធ្វើ​ជា​មជ្ឈមណ្ឌល​អប់រំ និង​បន្សាប​គ្រឿងញៀន ។

ក្នុង​នាម​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត លោក​នឹង​បន្ត​ធ្វើការ​បង្ក្រាប​នូវ​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ឲ្យ​អស់ពី​មូលដ្ឋាន​ខេត្តតាកែវ ដើម្បី​ស្រប​តាម​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ។ ជា​លទ្ធផល​ក្នុង​កា​ដឹកនាំ​បង្ក្រាប​សង្វៀន​បញ្ជល់មាន់​ដោយ​ខុសច្បាប់​នេះ ដោយសា​តែ​មានការ​ដឹង​មុន​នោះ​មេ​បើក​សង្វៀន​រួម ជាមួយ​អ្នក​លែង​ល្បែង​ទាំងអស់​បាន​រត់​អស់​បន្សល់​នៅ​តែ​អា​គក​៦​ក្បាល ហើយ​ទីតាំង​ត្រូវ​បាន​លោក​អភិបាលខេត្ត​បញ្ជា​ឲ្យ​រុះរើ​ទាំងស្រុង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ