ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សម្តែង​ ព្រហ្ម ប្រសិទ្ធី ធ្វើ​ខួប​ភ្ញៀវ​ចូលរួម​តិចតួច ច្រើន​តែ​សារ​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ទើប​រះ លោក​ព្រហ្ម ប្រសិទ្ធី កាលពី​រាត្រី​ទី​២៩ វិច្ឆិកា ២០១៧ បាន​រៀបចំ​ពិធី​ខួបកំណើត​គម្រប់​២៨​ឆ្នាំ​នៅ​គេហដ្ឋាន​ស្ថិត​ក្នុង​ទីតាំង​បុរី​ពិភព​ថ្មី ផ្លូវ​ម៉ុង​ឫ​ទ្ឋី…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ទើប​រះ លោក​ព្រហ្ម ប្រសិទ្ធី កាលពី​រាត្រី​ទី​២៩ វិច្ឆិកា ២០១៧ បាន​រៀបចំ​ពិធី​ខួបកំណើត​គម្រប់​២៨​ឆ្នាំ​នៅ​គេហដ្ឋាន​ស្ថិត​ក្នុង​ទីតាំង​បុរី​ពិភព​ថ្មី ផ្លូវ​ម៉ុង​ឫ​ទ្ឋី រាជធានី​ភ្នំពេញ ។ រឿង​ដែល​ធ្វើ​ឱ្យ​លោក​ព្រហ្ម ប្រសិទ្ធី អន់ចិត្ត​គឺ​ដោយសារ​តែ​ភ្ញៀវ​ចូលរួម​តិច​ពេក ។

លោក​ព្រហ្ម ប្រសិទ្ធី អញ្ជើញ​ភ្ញៀវ​៥០​តុ តែ​ភ្ញៀវ​ទៅ​ចូលរួម​តិចតួច​ប៉ុណ្ណោះ ។ លើស​ពី​នេះ​ព្រហ្ម ប្រ​សិ​ទ្ឋី ទទួល​សារ​ជូនពរ​ជិត​២០០​ក្នុង​ហ្វេ​ស​ប៊ុ​ក តែ​គ្មាន​ចំណងដៃ​ទេ ។

លោក​ព្រហ្ម ប្រ​សិ​ទ្ឋី និយាយ​ថា​«​ខ្ញុំ​ធ្វើ​ពិធី​ធំ​បែប​នេះ​ចង់ឱ្យ​ស្គាល់​ទីតាំង​ហាង​ក្រុមហ៊ុន​លក់​មាសបង​ប្អូន​ក៏​មូលមតិ​គ្នា​ធ្វើ​ដល់​ទៅ​៥០​តុ​។ ជាមួយ​ចិត្ត​គិត​ថា​សន្ទុះ​ភ្ញៀវ​នឹង​មក​ចូលរួម​ដោយសារ​ខ្ញុំ​មិន​ចោល​អ្នក​ណា​ឡើយ ខ្លះ​ខ្ញុំ​ទៅ​២​ដង​ក៏​មាន ។ សរុប​ទៅ​ខួប​កំណើត​​​នេះ​សល់​ម្ហូប និង​តុ​ច្រើន​គួរសម ហើយ​បើ​និយាយ​ពី​សាច់​ខាត​វិញ​ខ្ទង់​ជិត​៦​ពាន់​ដុល្លារ ។ រូបភាព​នេះ​នឹង​ចង​ចាំ​ទៅ​ថ្ងៃក្រោយ ហើយ​ក៏​ថ្លែងអំណរគុណ​បណ្តា​មិត្ត​សិល្ប​ករ ភ្ញៀវ​កិត្តិយស​មួយ​ចំនួន​បាន​ចូលរួម​លើកទឹកចិត្ត​អាណិត​ស្រឡាញ់​ផ្តល់​ការ​រាប់​អាន»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ