ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្នះ​មុខខ្លាញ់ ចាញ់​មុខសេះ ! ពេល​នេះ​ទាំង​មុខខ្លាញ់​និង​មុខសេះ​ចូល​ប៉ុស្តិ៍​ទាំង​ពីរ​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​អ្នក​ជល់​មាន់​២​នាក់​ក្នុង​ចំណោម​អ្នក​ញៀន​ល្បែង​នោះ​ច្រើន​នាក់​ទៀត​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្ដិ៍​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ធ្វើការ​បង្ក្រាប និង​ចាប់ខ្លួន​បាន​នាំ​យក​ទៅ​សាកសួរ ។ ទីតាំង​សង្វៀន​ជល់​មាន់​ខាងលើ​នោះ​ស្ថិត​នៅ ចំណុច​ដី​វាល​មុខ​បន្ទប់​ជួល ក្នុងភូមិ​ប៉​ប្រ៉​កជើង…

រាជធានី​ភ្នំពេញ ៖ បុរស​អ្នក​ជល់​មាន់​២​នាក់​ក្នុង​ចំណោម​អ្នក​ញៀន​ល្បែង​នោះ​ច្រើន​នាក់​ទៀត​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្ដិ៍​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ធ្វើការ​បង្ក្រាប និង​ចាប់ខ្លួន​បាន​នាំ​យក​ទៅ​សាកសួរ ។ ទីតាំង​សង្វៀន​ជល់​មាន់​ខាងលើ​នោះ​ស្ថិត​នៅ ចំណុច​ដី​វាល​មុខ​បន្ទប់​ជួល ក្នុងភូមិ​ប៉​ប្រ៉​កជើង សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ហើយ​កម្លាំង​នគរបាល​បាន​ចុះ​ទៅ​ធ្វើការ​បង្ក្រាប​កាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ​២០១៧ ។

បុរស​ដែល​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​នោះ​ម្នាក់​ឈ្មោះ យស់ លក្ខណា អាយុ​២៩​ឆ្នាំ មុខរបរ​ជាងដែក ស្នាក់​នៅ​បន្ទប់​ជួល ភូមិ​ប៉ប្រក​ជើង សង្កាត់​កា​កាប​១ និង​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ត្របែក​ប្រហោង ឃុំ​តា​សួ​ស ស្រុក​ស្វាយ​ជ្រុំ ខេត្តស្វាយរៀង និង​ម្នាក់​ទៀត​ឈ្មោះ សួ​ស សា​មួន អាយុ​៣១​ឆ្នាំ មុខរបរ​កម្មករ ស្នាក់​នៅ​ជាមួយ​គ្នា និង​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ឃ្មត់ ឃុំ​ស្វាយ​ជ្រុំ ស្រុក​ស្វាយ​ជ្រុំ ខេត្តស្វាយរៀង ។

នគរបាល​បាន​ឲ្យ​ដឹង​ថា សង្វៀន​ជល់​មាន់​មួយ​នេះ​បាន​បើក​លេង​យូរ​មក​ហើយ​ពួក​គេ​បាន​លេង​ដោយ​មិន​ខ្លាចញញើត​ចំពោះ​សមត្ថកិច្ច​នោះ​ទេ ហើយ​កន្លង​មក​ទោះបីជា​មានការ​ណែនាំ និង​ហាមឃាត់​កុំ​ឲ្យ​លេង​ក៏​ពួក​គេ​នៅ​តែ​នាំ​គ្នា​លេង​ដោយ​គ្មាន​ការ​ខ្វល់​ពី​អ្វី​ទាំងអស់ ដែល​ការ​ហាមឃាត់​នោះ​គឺ​កម្លាំង​នគរបាល​មិន​ចង់​បង្ក្រាប​ឬ​ចាប់ ខ្លួន​នោះ​ទេ​ទើប​ព្យាយាម​ហាមឃាត់​រហូត ដោយ​មិន​បាន​ប៉ះ​ដៃ​យកដៃ​ប៉ះ​ជើង​យក​ជើង​នោះ​ទេ ។ ប៉ុន្តែ​បន្ទាប់​ពី​ការ​ហាមឃាត់​ម្ដង​ហើយ​ម្ដងទៀត​ច្រើន​ដង​មិន​ព្រម​ស្ដាប់ នៅ​តែ​លេង​ទាំង​ការ​ផ្គើន​ញយ​ដង​ខ្លាំង​ពេក ទើប​កម្លាំង​ចុះ​ទៅ​ធ្វើការ​បង្ក្រាប និង​ចាប់ខ្លួន ដូច​ជា​ពេល​នេះ​តែ​ម្ដង ។

ដោយ​ឡេ​ក​ប្រជាពលរដ្ឋ​បាន​និយាយ​ថា ពួក​គេ​មាន​ទីលំនៅ​ជិត​សង្វៀន​ជល់​មាន់​មួយ​នោះ​មានការ​ធុញទ្រាន់​ខ្លាំង​ណាស់​ដោយសារ​តែ​ក្រុម​អ្នកលេង​ល្បែង​ជល់​មាន​ខាងលើ​នោះ​ណាត់គ្នា​ជល់​មាន់​ស្ទើរ​រាល់ថ្ងៃ ថ្វី​ដ្បិតតែ​មើលទៅ​ជា​លក្ខណៈ​តូចតាច ប៉ុន្តែ​មានការ​ភ្នាល់​ដាក់​លុយ​ច្រើន​ៗ​មាន​ពេល​ខ្លះ​រហូត​ដល់​ខ្ទង់ពាន់​ដុល្លារ​ទៀត​ផង ។ ពួក​នោះ​មាន​សភាព​រញ៉េរញ៉ៃ​ខ្លាំង​ណាស់ ពេល​ជល់ ម្ដង​ៗ​នាំ​គ្នា​ស្រែក​ហ៊ោ​ខ្លាំង​ណាស់ ជា​ពិសេស​អ្នក​ដែល​ឈ្នះ​ស្រែក​ខ្លាំង​ៗ​មុខរីក​ដូច​គ្រាប់​ជី ចំណែក​អ្នក​ចាញ់​វិញ​ធ្វើ​មុខ​ដូច​កញ្ចប់​ប្រហុក​មើល​មិន​យល់​ទេ យួរ​មាន់​ងាប់​ទៅ​ផ្ទះ​វិញ​ទាំង​ចិត្ត​មួរ​ហ្មង ។ ពេល​នេះ​បាន​នគរបាល​ចុះ​បង្ក្រាប​បែប​នេះ​ពួក​គាត់​មានការ​ត្រេកអរ​ខ្លាំង​ណាស់ ព្រោះ​រាល់ថ្ងៃ​ពួក​គាត់​មានការ​បារម្ភ​ពី​ការ​កើតឡើង​នូវ​បទល្មើស​ចេញពី​ល្បែង​ខុសច្បាប់​មួយ​នេះ​ខ្លាំង​បំផុត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ