ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គេ​វាយ​ស្ទើរ​ស្លា.ប់​សល់​ដង្ហើម​ច​ង្រឹ​ត​ដោយសារ​តែ​តេ​ឡេសុវត្ថិភាព(មានវីដេអូ)

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ចោរ​កាច់​.​ក​ម៉ូតូ​ម្នាក់​អស់លក្ខណ៍​ត្រូវ​ប្រជាពលរដ្ឋ​ចាប់​បាន​វាយ​ស្ទើរ​ស្លាប់​សល់​ដង្ហើម​ច​ង្រឹ​ត ។ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើងកាលពីវេលាម៉ោងប្រមាណ១នឹង២០នាទីរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧ ​នៅ​ភូមិ​ថ្មគោល​៣ សង្កាត់​ចោម​ចៅ​១…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ចោរ​កាច់​.​ក​ម៉ូតូ​ម្នាក់​អស់លក្ខណ៍​ត្រូវ​ប្រជាពលរដ្ឋ​ចាប់​បាន​វាយ​ស្ទើរ​ស្លាប់​សល់​ដង្ហើម​ច​ង្រឹ​ត ។ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើងកាលពីវេលាម៉ោងប្រមាណ១នឹង២០នាទីរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧ ​នៅ​ភូមិ​ថ្មគោល​៣ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ ។ តាម​ប្រភព​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ទុក​ម៉ូតូ​នៅ​មុខ​ផ្ទះ​ដែល​ស្ថិត​នៅ​ភូមិ​ថ្មគោល​៣ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ ក្រោយមក​មាន​ក្រុម​ជនសង្ស័យ​២​នាក់​បាន​ជិះ​ម៉ូតូ​ម៉ា​កវី​វា មិន​ចាំ​ស្លាក​លេខ​បាន​ចុះ​មក​ធ្វើ​សកម្មភាព​កាច់​.​ក​ម៉ូតូ​ជន​រង​គ្រោះ​ម៉ាក​ហុងដា​ឌ្រី​ម C125 ស៊េរី​ឆ្នាំ​២០១០ ឡើង​តែម​២០១១ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ក្រចេះ 1B-0723 ដែល​ទុក​ចោល​មុខ​ផ្ទះ ។

នៅ​ពេល​ដែល​ជនសង្ស័យ​ចុះ​ធ្វើ​សកម្មភាព​កាច់​.​ក​ម៉ូតូ​ស្រាប់តែ​ម៉ូតូ​របស់​ជន​រង​គ្រោះ​ដែល​មាន​បំពាក់​ឧបករណ៍​ការពារ​សុវត្ថិភាព​(​តេ​ឡេ​សុវត្ថិភាព​)​ក៏​បាន​ស្រែក​បន្លឺ​ឡើង​ធ្វើ​ឱ្យ​ម្ចាស់​ម៉ូតូ​ដឹងខ្លួន​ចេញ​មក​ចាប់​បាន​ជនសង្ស័យ​ម្នាក់​នៅ​ហ្នឹង​កន្លែង ហើយ​ត្រូវ​ប្រជាពលរដ្ឋ​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង​សល់​ដង្ហើម​ច​ង្រឹ​ត ចំណែក​បក្ខពួក​ម្នាក់​ទៀត​បាន​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព​កាច់​.​ក​ម៉ូតូ​មិន​បាន​សម្រេច​នោះ​ឈ្មោះ ជួប សុភា ហៅ ភ័​ណ ភេទប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ជិត​វត្ត​អង្គ​តា​មិ​ញ ភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ ។ ភ្លាម​ៗ​នោះ​ដែរ​សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​បាន​នាំ​ខ្លួន​ជនសង្ស័យ​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​ដើម្បី​សាកសួរ​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ