ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយ​កាកបាទក្រហមកម្ពុជា​សាខា​ខេត្ត​ព្រះ​សីហ​នុ

6 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ស្រុក​ព្រៃ​នប់​ផ្ទះ​១​ខ្នង​សង់​ពី​ឈើ​ប្រក់​ហ្វី​ប​ប្រូ​ជា​អំណោយ​របស់​កាកបាទក្រហមកម្ពុជា​សាខា​ខេត្ត​ព្រះ​សីហ​នុ ត្រូវ​បាន​លោក​យន្ត មីន​ប្រធានកិត្តិយស​សាខា និង​ជា​អភិបាលខេត្ត​ព្រះ​សីហ​នុ ប្រគល់​ជូន​គ្រួសា​ដែល​មាន​ជីវភាព​ខ្វះខាត នៅ​ភូមិ​តា​ពៅ ឃុំ​តា​នៃ ស្រុក​ព្រៃ​នប់…

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ស្រុក​ព្រៃ​នប់​ផ្ទះ​១​ខ្នង​សង់​ពី​ឈើ​ប្រក់​ហ្វី​ប​ប្រូ​ជា​អំណោយ​របស់​កាកបាទក្រហមកម្ពុជា​សាខា​ខេត្ត​ព្រះ​សីហ​នុ ត្រូវ​បាន​លោក​យន្ត មីន​ប្រធានកិត្តិយស​សាខា និង​ជា​អភិបាលខេត្ត​ព្រះ​សីហ​នុ ប្រគល់​ជូន​គ្រួសា​ដែល​មាន​ជីវភាព​ខ្វះខាត នៅ​ភូមិ​តា​ពៅ ឃុំ​តា​នៃ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​កាលពី​ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០១៧ ដោយ​មានការ​ចូលរួម​ពី​សំណាក់​អនុ​សាខា និង​អាជ្ញា​មូលដ្ឋាន​ផង​ដែរ ។

លោក​អ៊ុ​ក សា​វឿ​ន មេឃុំ​តា​នៃ​ក្នុង​នាម​មូលដ្ឋាន ដំណាង​ឲ្យ​ពលរដ្ឋ​ក្នុង​ឃុំ​តា​នៃ សូម​សម្តែង អំណរ​អរគុណ​ដល់​ឯកឧត្តម​អភិបាលខេត្ត និង​ជា​ប្រធានកិត្តិយស​សាខា​កាកបាទក្រហម​សាខា​ខេត្ត ដែល​បាន​យកចិត្តទុកដាក់​កសាង​ផ្ទះ​មួយ​ខ្នង​សង់​ពី​ឈើ​ប្រក​ហ្វី​ប​ប្រូ​មាន​ប្រវែង​៤​គុណ​៦​ម៉ែត្រ​ជូន​ដល់​ឈ្មោះ​ទេព សារី​ន​ដែល​ជា​គ្រួសារ​ក្រីក្រ​នៅ​ក្នុង​មូលដ្ឋាន​នេះ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ឯកឧត្តម និង​ក្រុម​កា​ងារ​ជូន​នូវ​គ្រឿង​សម្ភារ​ហូប​ចុក ហើយ​ថវិការ​មួយ​ចំនួន​ទៀត​ជូន​បន្ថែម​ទៀត​ផង​ដែរ ។

លោក​យន្ត មីន​មាន​ប្រសាសន៍​ផ្តាំផ្ញើរ​ការ​សួ​សុខ​ទុក​ពី​សម្តេច​គត្តិ​ព្រឹ​ត​បណ្ឌិត​ប៊ុ​ន រ៉ា​នី​ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​លោក​ជំទាវ​តែងតែ​យកចិត្តទុកដាក់​ខ្ពស់ ដល់​ប្រជាពលរដ្ឋ​ទូទៅ ដែល​លោក​ជួប​ការ​លំបាក​ជីវភាព​ខ្វះខាត និង​រង​គ្រោះ​ផ្សេង​ៗ​ទៀត ។ ជាក់ស្តែង​ដូច​ផ្ទះ​មួយ​ខ្នង​នេះ​គោរព​តាម​អនុសាសន៍​របស់​សម្តេច​គត្តិ​ព្រិ​ត្ត​បណ្ឌិត​ប្រធាន​កាកបាទក្រហមកម្ពុជា បាន​សាងសង់​ចំណាយ​ទឹកប្រាក់​ជាង​២​ពាន់​ដុល្លា​ជូន​ដល់​ពលរដ្ឋ​ដែល​លោក​ជួប​ការ​លំបាក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ