ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​តំណាងរាស្ត្រ​​មណ្ឌល​ពោធិ៍​សាត់​​នាំ​យក​ស្រូវ​ពូជ​របស់​លោក​រដ្ឋ​មន្ត្រី ស៊ុយ សែម ផ្តល់​​ជូន​ប្រជា​ពល​រដ្ឋ​

11 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ ​ស្រូវពូជ​ចំនួន​៨១​តោន​ដែល​ផ្តល់​​ដោយ​លោក​ស៊ុយ សែម ​រដ្ឋ​មន្ត្រី​​ក្រសួង​ឧស្សាហ​កម្ម​ រ៉ែ​ និងថាម​ពល និង​ជា​ប្រធាន​​ក្រុម​ការ​ងារ​ចុះជួយ​ខេត្ត​ តាម​រយៈ​​មន្ទីរ​កសិ​កម្ម​ខេត្ត​ត្រូវបាន​លោក​ជំទាវ ឯម បុណ្ណា តំណាង​រាស្ត្រ​មណ្ឌល​​ពោធិ៍សាត់ ​​នាំ​យក​ទៅចែក​​ជូន​ប្រជា​ពលរដ្ឋ​ដែល​​ខ្វះខាត​ពូជ​ស្រូវនៅ​ភូមិ​ច្រប់ ឃុំ​ស្វាយ​ដូន​កែវ ​ស្រុក​បាកាន ​ចំនួន​១២០​គ្រួសារ​សម្រាប់​​ធ្វើ​ស្រែ​រដូវ​ប្រាំង​នៅ​លើ​ផ្ទៃ​

ខេត្តពោធិ៍សាត់ ៖ ​ស្រូវពូជ​ចំនួន​៨១​តោន​ដែល​ផ្តល់​​ដោយ​លោក​ស៊ុយ សែម ​រដ្ឋ​មន្ត្រី​​ក្រសួង​ឧស្សាហ​កម្ម​ រ៉ែ​ និងថាម​ពល និង​ជា​ប្រធាន​​ក្រុម​ការ​ងារ​ចុះជួយ​ខេត្ត​ តាម​រយៈ​​មន្ទីរ​កសិ​កម្ម​ខេត្ត​ត្រូវបាន​លោក​ជំទាវ ឯម បុណ្ណា តំណាង​រាស្ត្រ​មណ្ឌល​​ពោធិ៍សាត់ ​​នាំ​យក​ទៅចែក​​ជូន​ប្រជា​ពលរដ្ឋ​ដែល​​ខ្វះខាត​ពូជ​ស្រូវនៅ​ភូមិ​ច្រប់ ឃុំ​ស្វាយ​ដូន​កែវ ​ស្រុក​បាកាន ​ចំនួន​១២០​គ្រួសារ​សម្រាប់​​ធ្វើ​ស្រែ​រដូវ​ប្រាំង​នៅ​លើ​ផ្ទៃ​ដី​៤០៥​ហិកតា កាលពីថ្ងៃទី​៣០ តុលា ២០១២។

​លោក​​ជំទាវ​​ឯម បុណ្ណា បាន​សម្តែង​​ការ​សោក​ស្តាយ​នៅពេល​ដឹងថា​ ការ​ងារ​បង្ក​បង្កើន​ផល​ស្រូវ​រដូវ​វស្សា​របស់​​ប្រជាពលរដ្ឋ​​នៅ​ក្នុង​ភូមិ​ច្រប់​ តែង​តែ​ប្រឈម​ និង​ខូច​ខាត​រាល់​​ឆ្នាំ​​ដោយ​សារ​ទឹក​ជំនន់។ ដូច​នេះ​​ដើម្បីធ្វើ​ការ​​​ស្តារ​ឡើង​វិញ​នៅពេល​ទឹក​ស្រក​នោះ​លោក​ជំទាវ​បាន​ខិត​ខំ​​ស្វែង​រក​ពូជ​ស្រូវ​​ឱ្យ​បង​ប្អូន​ធ្វើស្រែ​​​ប្រដេញ​​ទឹក និង​​ស្រែ​ប្រាំង​បន្ត​ទៀត​។ ​ជាក់​ស្តែង​ស្រូវពូជ​នេះ​​គឺ​ជា​ការ​ផ្តល់​ជូន​​ដោយ​លោករដ្ឋមន្ត្រី ​ស៊ុយ សែម ​​តាម​រយៈ​​មន្ទីរ​​កសិ​កម្ម​ខេត្ត​យក​មក​ចែកជូនដល់​ប្រជា​ពលរដ្ឋ​​យើង​មាន​ចំនួន​១២០​គ្រួសារ​ដែល​មាន​ផ្ទៃ​ដី​សម្រាប់​ធ្វើ​ស្រែ​​​ប្រដេញ​ទឹក​ និង​ស្រែ​ប្រាំង​ចំនួន​៤០៥​ហិកតា វា​អាច​ជួយ​ដោះ​ស្រាយ​ជីវភាព​បាន​នៅពេល​បង​ប្អូន​​យក​ពូជ​ស្រូវ​នេះ​ទៅ​ប្រើ​ប្រាស់​តាម​បច្ចេក​ទេស​កសិ​កម្ម​នោះ ។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕