ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីយ៉ា! លោក​ពេជ្រ ភិរុណ ​បាត់​មុខ​ពីសិល្បៈ ឥឡូវ​សាង​ឈ្មោះ​​ល្បី​ផ្នែក​ផ្សេង​​ទៀត​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បាត់​មុខ​ពី​វិស័យ​សិល្បៈ​ភាពយន្ត​ជា​ច្រើន​ឆ្នាំ លោក​ពេជ្រ ភិ​រុណ បាន​សាង​​ខ្លួន​ឲ្យ​មានឈ្មោះ​ល្បី​ផ្នែក​ផ្សេង​ទៀត គឺជា​អ្នក​ច្នៃ​ម៉ូ​ដ​សម្លៀក​បំពាក់​ដ៏​ចំណាន​មួយ​រូប​ដែល​ទទួលស្គាល់​ពី​អតិថិជន​ទាំង​ក្នុង និង​ក្រៅប្រទេស ។ តារាភាពយន្ត​ដ៏​ល្បី​នៅ​ក្នុង​អំឡុង​ទស​វត្ស​ទី​៩០…

រាជធានី​ភ្នំពេញ ៖ បាត់​មុខ​ពី​វិស័យ​សិល្បៈ​ភាពយន្ត​ជា​ច្រើន​ឆ្នាំ លោក​ពេជ្រ ភិ​រុណ បាន​សាង​​ខ្លួន​ឲ្យ​មានឈ្មោះ​ល្បី​ផ្នែក​ផ្សេង​ទៀត គឺជា​អ្នក​ច្នៃ​ម៉ូ​ដ​សម្លៀក​បំពាក់​ដ៏​ចំណាន​មួយ​រូប​ដែល​ទទួលស្គាល់​ពី​អតិថិជន​ទាំង​ក្នុង និង​ក្រៅប្រទេស ។

តារាភាពយន្ត​ដ៏​ល្បី​នៅ​ក្នុង​អំឡុង​ទស​វត្ស​ទី​៩០ លោក ​ពេជ្រ ភិ​រុណ បាន​ចាក​ចេញពី​អាជីព​​សម្តែង​ជា​ច្រើន​ឆ្នាំ​មក​ហើយ ងាក​ទៅ​ចាប់​មុខ​ជំនួញ​ផ្ទាល់ខ្លួន​វិញ ។

លោក​ពេជ្រ ភិ​រុណ ជា​តារា​សម្តែង​ក្នុង​ចំណោម​តារា​ល្បី​ៗ​មួយ​ចំនួន​ដូច​ជា​ លោក​សម តារា លោក​ទេព រិ​ន​ដា​រ៉ូ លោក​ខៃ ប្រ​សិ​ដ្ឋ លោក​យុ​ត្ថា​រ៉ា ឆា​នី លោក​ហម ឈ​រ៉ា និង​យស បូ​វណ្ណៈ ជាដើម កាលពី​អំឡុង​ពេល​ដែល​ខ្សែភាពយន្ត​ខ្មែរ​ទទួល​បានការ​គាំទ្រ​ពី​ទស្ស​និកជន​ក្នុង​ទស​វត្ស​ទី​៩០ ។

ក្នុង​វ័យ​ជាង​៦០​ឆ្នាំ​លោក​ពេជ្រ ភិ​រុណ គ្មាន​វត្ត​មាននៅ​ក្នុង​ខ្សែភាពយន្ត​ខ្មែរ​នា​សម័យ​បច្ចុប្បន្ន​នេះ​ទេ ខណៈ​ពេល​ដែល​តារា​ជើង​ចាស់​មួយ​ចំនួន​នៅ​តែ​បន្ត​បង្ហាញមុខ​នៅ​ឡើយ ។ ការ​មិន​បង្ហាញមុខ​ក្នុង​វិស័យ​សិល្បៈ​របស់​អតីត​តារា​សម្តែង​រូប​នេះ​មិនមែន​ដោយសារ​តែ​លោក​ចាកចេញ​ទៅ​រស់នៅ​ឯ​ក្រៅប្រទេស​ជាមួយ​ភរិយា​របស់​លោក​ដែល​ជា​តារា​សម្តែង​ស្រី​ដ៏​ល្បីល្បាញ​គឺ​នាង​អម្ពរ​ទេវី ទេ ពោល​គឺ​លោក​កំពុង​តែ​នៅ​ក្នុង​ប្រទេស ហើយ​បាន​ចែកផ្លូវ​គ្នា​ជាមួយ​អ្នក​នាង​អម្ពរ ទេវី ទៅ​ហើយ ។

បើកហាង​កាត់ដេរ​សម្លៀក​បំពាក់​ផ្ទាល់ខ្លួន​មួយ​ក្នុង​រាជធានី​ភ្នំពេញ ដែល​មុខ​ជំនួញ​មួយ​នេះ​លោក​ពេជ្រ ភិ​រុណ អាច​រក​ចំណូល​បាន​មិន​តិច​ជាង​៥​ពាន់​ដុល្លារ​ទេ​ក្នុង​មួយ​ខែ ។

លោក​ពេជ្រ ភិ​រុណ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​និយាយ​ថា លោក​បាន​ងាក​ឆ្ងាយ​ពី​ពិភព​សម្តែង​យូរ​ឆ្នាំ​ហើយ ដោយសារ​តែ​លោក​បាន​ចាប់​យកមុខ​របរ​ដេរ​សម្លៀក​បំពាក់ ដែល​រហូត​មក​ដល់​ពេល​នេះ​មាន​អតិថិជន​ច្រើន​គួរសម​ទាំង​ក្នុង និង​ក្រៅប្រទេស ។

កន្លង​មក​មាន​គេ​មក​ទាក់ទង​សុំ​ឲ្យ​លោក​ចូលរួម​សម្តែង​ដែរ ប៉ុន្តែ​លោក​បាន​បដិសេធ​ដោយសារ​តែ​មមាញឹក​ការងារ ហើយ​ម្យ៉ាង​លោក​មាន​វ័យ​កាន់តែ​ចាស​ទៅ់​ហើយ ។ បើ​ទោះបីជា​ធ្លាប់​សម្តែង​ពី​មុន​មក​ក៏​ដោយ ប៉ុន្តែ​មក​ដល់​វ័យ​នេះ​ហើយ លោក​មិន​ចង់​សម្តែង​​ទៀត​ឡើយ ទុក​ឱកាស​ឲ្យ​អ្នក​ជំនាន់​ក្រោយ ។

បើ​ទោះបីជា​មិន​បាន​ចូលរួម​ក្នុង​វិស័យ​សិល្បៈ​ក៏​ដោយ ប៉ុន្តែ​លោក​ពេជ្រ ភិ​រុណ នៅ​តែ​តាមដាន និង​ចាប់អារម្មណ៍​រាល់​ព័ត៌មាន​នានា​ពី​ផ្នែក​សិល្បៈ​ដដែល ហើយ​លោក​សម្តែង​ការ​គាំទ្រ​ដល់​លោក​ទេព រិ​ន​ដា​រ៉ូ ដែល​នៅ​តែ​បន្ត​វត្តមាន​សម្តែង និង​មាន​ទីផ្សារ​សិល្បៈ​ខ្ពស់​ដដែល ។ លោក​ភិ​រុណ និយាយ​ថា លោក​ទេព រិ​ន​ដា​រ៉ូ នៅ​មាន​សមត្ថភាព​សម្តែង ម្យ៉ាង​ហាក់​មិនសូវ​មានមុខ​ជំនួញ​អ្វី​ច្រើន ប៉ុន្តែ​សម្រាប់​លោក​វិញ​រវល់​ស្ទើរ​ដកខ្លួន​មិន​រួច ហេតុនេះ​លោក​មិន​មាន​ពេល​គ្រប់គ្រាន់​សម្រាប់​វិស័យ​សិល្បៈ​ទេ ។

លោក​ពេជ្រ ភិ​រុណ នៅ​តែ​គាំទ្រ​វិស័យ​សិល្បៈ​ដដែល ព្រោះ​កន្លង​មក​លោក​តែងតែ​លើកទឹកចិត្ត​ដល់​អតីត​ភរិយា​របស់​លោក គឺ​អ្នក​នាង​អម្ពរ ទេវី ដែល​បាន​មក​ថត​ខ្សែ​ភាពយន្ត​រឿង​«​ទឹកចិត្ត​ម្តាយ​សម័យ​ថ្មី » ។

ពាក់ព័ន្ធ​ពី​ទំនាក់​ទង​ជាមួយនឹង​អ្នក​នាង អម្ពរ ទេវី វិញ​លោក​ពេជ្រ ភិ​រុណ អះអាង​ថា លោក និង​នាង​បាន​សម្រេច​ចាក​ចេញពី​គ្នា​យូរហើយ ប៉ុន្តែ​នៅ​តែ​រាប់អាន​គ្នា ។

លោក​ពេជ្រ ភិ​រុណ និង​អ្នក​នាង​អម្ពរ ទេវី បាន​រៀប​ការ​នឹង​គ្នា​កាលពី​ខែតុលា ឆ្នាំ​១៩៩២ ក្នុងអំឡុងពេល​ដែល​អ្នក​ទាំង​ពីរ​ល្បីឈ្មោះ​ក្នុង​ពិភព​សិល្បៈ​ភាពយន្ត ។ ការ​ផ្ដាច់ចំណង​អាពាហ៍ពិពាហ៍​របស់​អ្នក​ទាំង​ពីរ​ត្រូវ​គេ​សង្ស័យ​ថា បាន​កើត​មាន​ឡើង​តាំងពី​មុន​ពេល​អ្នក​នាង​អម្ពរ ទេវី ចេញ​ទៅ​រស់នៅ​អា​មេ​រិ​ក​ម្ល៉េះ តែ​អ្នក​ទាំង​ពីរ​លាក់បាំង ។ ម្យ៉ាង​

ដោយសារ​អ្នក​នាង​អម្ពរ ទេវី ពេល​មក​ស្រុក​ខ្មែរ​ចេញចូល​ហាង​«​ពេជ្រ ភិ​រុណ កាត់ដេរ​»​ផង ដូច្នេះ​រឹតតែ​អាច​លាក់បាំង​មហាជន​បាន ។

ក្រោយ​ពេល​បង្ហាញ​ឲ្យ​ដឹង​ពី​ការ​បែកបាក់​ហើយ​នោះ លោក​ពេជ្រ ភិ​រុណ មិន​ប្រាប់​ពី​មូលហេតុ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ