ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ប្លែក​ៗ​ពី​នេះ​ពី​នោះ​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

ផ្ទុះរោងចក្រ​ផលិត​ពណ៌​នៅ​តួ​ក​គី រោងចក្រ​ផលិត​ពណ៌​មួយ​កន្លែង​នៅ​ភាគ​ខាងលិច​ឈៀង​ខាងជើង​ប្រទេស​តួ​ក​គី បាន​ផ្ទុះ​បង្ក​ឲ​ស្លាប់​៥​នាក់ និង​១៤​នាក់​រង​របួស ខណៈ​ពេល​អ្នកជំនាញ​បញ្ជាក់​ថា​កើតឡើង​ពី​ឆ្នាំង​កំ​ដៅ ។ សហគមន៍​អាហ្វ្រិក​ដកទ័ព​ពី​សូ​ម៉ា​លី សហគមន៍​អាហ្វ្រិក​នៅ​សូ​ម៉ា​លី​គូសបញ្ជាក់​ថា នៅ​ក្នុងឆ្នាំនេះ​ពួក​គេ​នឹង​ដកទ័ព​ចំនួន ១.០០០​នាក់…

ផ្ទុះរោងចក្រ​ផលិត​ពណ៌​នៅ​តួ​ក​គី

រោងចក្រ​ផលិត​ពណ៌​មួយ​កន្លែង​នៅ​ភាគ​ខាងលិច​ឈៀង​ខាងជើង​ប្រទេស​តួ​ក​គី បាន​ផ្ទុះ​បង្ក​ឲ​ស្លាប់​៥​នាក់ និង​១៤​នាក់​រង​របួស ខណៈ​ពេល​អ្នកជំនាញ​បញ្ជាក់​ថា​កើតឡើង​ពី​ឆ្នាំង​កំ​ដៅ ។

សហគមន៍​អាហ្វ្រិក​ដកទ័ព​ពី​សូ​ម៉ា​លី
សហគមន៍​អាហ្វ្រិក​នៅ​សូ​ម៉ា​លី​គូសបញ្ជាក់​ថា នៅ​ក្នុងឆ្នាំនេះ​ពួក​គេ​នឹង​ដកទ័ព​ចំនួន ១.០០០​នាក់ ដែល​កំពុង​ប្រ​យុ​ទ្ធេ​ជាមួយ​ក្រុម​«​ជី​ហា​ដ​» ។

មនុស្ស​យន្ត​បាល់ទាត់
មនុស្ស​យន្ត​មួយ​គ្រឿង​កំពុង​ឈរ​ចាំ​ទាត់​បាល់ នៅ​ក្នុង​ការ​ប្រកួត​បាល់ទាត់​មនុស្ស​យន្ត ដោយ​មាន​១៤​ប្រទេស​ចូលរួម​ប្រកួត នៅ​ប្រទេស​អ៊ី​រ៉​ង់ កាលពី​ពឹ​ល​ថ្មី​ៗ​កន្លង​មក ។

ហាង​អាហារ​សម្រាប់​អ្នក​ឆ្លង​ជំងឺអេដស៍
ហាង​មួយ​នៅ​ក្រុង​តូ​រ៉​ង់​តូ​ប្រទេស​កា​ណា​ដា បាន​បើក​សេវាកម្ម​ផ្នែក​ម្ហូបអាហារ​ដល់​អ្នក​ឆ្លង​វីរុស «HIV» ដោយ​លក់ដាច់​បំផុត និង​គ្រោង​បើក​នៅ​ក្រុង​ញូ​វ​យ៉​ក សហរដ្ឋអាមេរិក រួម​ទាំង​នៅ​ក្រុង​ឡុ​ង ។

ស្ត្រី​ឆ្លង​ភេទ​ម្នាក់​ក្លាយជា​តំណាងរាស្ត្រ​នៅ​អា​មេ​រិ​ក
នារី​បំ​លែង​ភេទ​អា​មេ​រិ​ក អាយុ​៣៣​ឆ្នាំ​ម្នាក់​ក្លាយជា​សមាជិក​សភា​នៅ​រដ្ឋ​វើ​ជី​នៀ និង​ជា​ប្រវត្តិសាស្ត្រ​លើក​ដំបូង​ដែល​មិន​ធ្លាប់​មាន​នា​ពេល​កន្លង​មក​។

មនុស្ស​យន្ត​ប្រណាំង​ម៉ូតូ
«Motobot» ជា​មនុស្ស​យន្ត​ម៉ូតូ​ប្រណាំង រ​បស់​ក្រុមហ៊ុន​«​យ៉ា​ម៉ា​ហា​» ស្ថិត​ក្នុង​ស៊េរី «YZF– R1M» តាំង​បង្ហាញ​នៅ​ក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ។

ឥណ្ឌា​ហាម​អ្នក​សុំទាន​ដើរ​ក្នុង​ទីក្រុង​ដើម្បី​ស្វាគមន៍​កូនស្រី​របស់​លោក​ត្រាំ
រដ្ឋាភិបាល​ឥណ្ឌា​ហាម​អ្នក​សុំទាន​ដើរ​នៅ​ពាសពេញ​ទីក្រុង ដោយ​ដាក់​កំលាំង​ជាង ១០.០០០​នាក់​សម្រាប់​ការពារ ជា​ការ​ស្វាគមន៍​ដល់​កូនស្រី​របស់​លោក​ប្រធានាធិបតី​អា​មេ​រិ​កមក​ចូល​ទស្សនកិច្ច ។

ម៉ា​ឡេ​ស៊ី​ចាប់ខ្លួន​ជនជាតិ​ថៃ​ដែល​លួច​នាំ​ចេញ​សត្វ​ពង្រូល
ម៉ា​ឡេ​ស៊ី​បាន​ចាប់ខ្លួន​ជនជាតិ​ម៉ា​ឡេ​ស៊ី និង​ថៃ​ដែល​លួច​នាំ​ចេញ​សត្វ​ពង្រូល​ពី​ម៉ា​ឡេ​ស៊ីចូល​ទៅ​ប្រទេស​ថៃ នៅ​ត្រង់​ច្រក​ចេញចូល​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក ។

រដ្ឋមន្ត្រី​អង់គ្លេស​លាលែង​ពី​តំណែង​ព្រោះ​លួច​និយាយ​ជាមួយ​អ្នកនយោបាយ​អ៊ីស្រា​អែល
ចាត់​ទុក​ថា​ជា​មនុស្ស​ទី​២ ក្នុង​រយៈពេល​៧​ថ្ងៃ ដែល​រដ្ឋមន្ត្រី​អង់គ្លេស​បាន​លាលែង​ពី​តំណែង​ក្នុង​កំហុស​លួច​ជួប​ជាមួយ​អ្នកនយោបាយ​អ៊ូ​ស្រា​អ៊ែល ។

មនុស្ស​យន្ត​ច្នៃ​ពី​កំទេច​បាក់បែក
ការងារ​ដ៏​ចម្លែក​មួយ​ដោយ​ច្នៃ​កំទេចកំទី​បាក់បែក​ធ្វើ​ជា​មនុស្ស​យន្ត អាច​លក់​បាន ក្នុង​តំលៃ​ខ្ពស់កប់ពពក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ