ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើប​១៤​ឆ្នាំ​សោះ ខឹង​ចាប់​នាង​រួម​ភេទ​មិន​បាន កា.ប់សម្លា.ប់​ចោល

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ គួរ​ឱ្យ​សង្វេគ​ណាស់ ក្មេង​ស្រី​ជំទង់​ម្នាក់​ជា​មនុស្ស​គ ហើយ​មាន​សតិ​មិន​គ្រប់ ត្រូវ​ក្មេង​ប្រុស​ដៃដល់​ម្នាក់​ចាប់រំលោភ តែ​ដោយ​នាង​ស្រែក​ក្មេង​ប្រុស​នោះ​ខឹង​ក៏​យក​កាំបិត​​មក​កាប់​ជា​ច្រើន​កាំបិត ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​និង​១៥​រសៀល ថ្ងៃ​ទី​២ ធ្នូ…

ខេត្តកំពត ៖ គួរ​ឱ្យ​សង្វេគ​ណាស់ ក្មេង​ស្រី​ជំទង់​ម្នាក់​ជា​មនុស្ស​គ ហើយ​មាន​សតិ​មិន​គ្រប់ ត្រូវ​ក្មេង​ប្រុស​ដៃដល់​ម្នាក់​ចាប់រំលោភ តែ​ដោយ​នាង​ស្រែក​ក្មេង​ប្រុស​នោះ​ខឹង​ក៏​យក​កាំបិត​​មក​កាប់​ជា​ច្រើន​កាំបិត ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​និង​១៥​រសៀល ថ្ងៃ​ទី​២ ធ្នូ ស្ថិត​នៅ​ភូមិ​អង្គ ឃុំ​ត្រពាំង​ព្រីង ស្រុក​ទឹកឈូ​។

លោក​វរសេនីយ៍ឯក សៅ សំ​អឿ​ន បាន​ថ្លែងប្រាប់​ថា កម្លាំង​នគរបាល​ស្រុក​បាន​រាយ​ការណ៍​មក​លោក​ថា​មាន​ករណី​ហិង្សា​ដោយ​ចេតនា​មួយ​កើតឡើង​នៅ​ចំណុច​ភូមិ​អង្គ បង្ក​ឡើង​ដោយ​ក្មេង​ប្រុស​ម្នាក់​ឈ្មោះ អាន ដែន ហៅ​ប៉ាវ អាយុ​១៤​ឆ្នាំ រស់នៅ​ក្នុងភូមិ​អង្គ ឃុំ​ត្រពាំង​ព្រីង ស្រុក​ទឹកឈូ ដោយ​បាន​យក​កាំបិត​ទៅ​កាប់​ប្រហារ​លើ​ក្មេង​ស្រី​រង​គ្រោះ​អាយុ​១៤​ឆ្នាំ​ជា​មនុស្ស​គ និង​មាន​សតិ​មិន​គ្រប់​ផង​ដែរ បណ្តាល​ឲ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ ហើយ​ត្រូវ​ក្រុម​គ្រួសារ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កំពត ប៉ុន្តែ​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក​គ្រូពេទ្យ​ក៏​បញ្ជូន​ទៅ​មន្ទីរពេទ្យ​នៅ​ភ្នំពេញ តែ​គ្រូពេទ្យ​ប្រាប់​ថា ក្មេង​ស្រី​រង​គ្រោះ​សង្ឃឹម​តិច​ណាស់ ព្រោះ​របួស​ធ្ងន់ធ្ងរ​ពេក​។

លោក​បន្ត​ទៀត​ថា ក្មេង​ប្រុស​សង្ស័យ​ខាងលើ​ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច ក៏​រត់ឡើង​លើ​ភ្នំ​នៅ​ក្បែរ​កន្លែង​កើតហេតុ​ហៅ​ថា​ភ្នំ​សេ​ដា​ឱន ប៉ុន្តែ​ត្រូវ​កម្លាំង​អធិការដ្ឋាន​ស្រុក​ធ្វើការ​ឡោម​​ព័ទ្ធ​ភ្នំ​ដែល​ក្មេង​ប្រុស​សង្ស័យរ​ត់ទៅ​លាក់ខ្លួន​នោះ​អស់​ជា​ច្រើន​ម៉ោង ទើប​ក្មេង​ប្រុស​​នោះ​ចុះ​មក​ក៏​ត្រូវ​ចាប់ខ្លួន​នៅ​ថ្ងៃ​ដដែល រួច​បញ្ជូន​មក​កាន់​ស្នងការ​ខេត្ត​ដើម្បី​ធ្វើការ​សាក​សួរ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ក្មេង​ប្រុស​នោះ​សារភាព​ថា ដោយសារ​តែ​ខ្លួន​មានចិត្ត​ចង់​ចាប់​ក្មេង​ស្រី​រង​គ្រោះ​រំលោភ តែ​ពេល​បំរុង​នឹង​រំលោភ ស្រាប់តែ​ក្មេង​ស្រី​រង​គ្រោះ​ស្រែក​ធ្វើ​ឲ្យ​ខ្លួន​មិន​អាច​រំលោភ​បាន ក៏​ខឹង​ពេករ​ត់ទៅ​យក​កាំបិត​នៅផ្ទះ​ឃ្លាត​ពី​កន្លែង​កើតហេតុ​ជាង​១០០​ម៉ែត្រ​មក​កាប់​ក្មេង​ស្រី​រង​គ្រោះ​៣​កាំបិត​ត្រង់​ក​ញ្ចឹ​ង​.​ក​ខាងឆ្វេង​២​កន្លែង និង​ភ្លៅ​១​កន្លែង​ដើម្បី​បំបិទមាត់ បន្ទាប់​មក​ខ្លួន​ក៏​រត់ឡើង​ភ្នំ​នៅ​ក្បែរ​នោះ​គេចខ្លួន ក្រោយមក​ស្មាន​ថា​លែង​មាន​សមត្ថកិច្ច​ហើយ លុះដល់​ម៉ោង​៨​យប់​ក៏​ចុះ​មក​ពី​ភ្នំ​វិញ ស្រាប់តែ​ត្រូវ​ចាប់​ឃាត់ខ្លួន​តែ​ម្តង​។

បច្ចុប្បន្ន​យុវជន​សង្ស័យ​ត្រូវ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត កសាង​សំណុំរឿង​ពី​បទ​ករណី​ហិង្សា​ដោយ​ចេតនា និង​ពី​បទ ឃាតកម្ម​គិត​ទុកជា​មុន ហើយ​បាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត ដើម្បី​អនុវត្ត​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ