ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូលរួម​​សម្អាត​​អនាម័យ​​នៅ​មុខ​ព្រះ​ប​រមរាជ​វាំង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រៅពី​ការ​ចុះ​ពិនិត្យ និង​ព្យាបាល​ជំងឺ​សប្បុរសធម៌ ជូន​ប្រេ​ជា​ពលរដ្ឋ​ដោយ​ឥត​គិតថ្លៃ សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​(TYDA) បាន​ចូលរួម​ក្នុង​សកម្មភាព​ជួយ​សង្គម​ផ្សេង​ៗ​ជា​ច្រើន ដូច​ជា​ចុះ​ប្រគល់​អណ្តូងទឹក​ស្អាត ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​ជា​អំណោយ​ដ៍​ថ្លៃថ្លា​របស់ អ្នកឧកញ៉ា​មហា​ភក្ដី…

រាជធានីភ្នំពេញ ៖ ក្រៅពី​ការ​ចុះ​ពិនិត្យ និង​ព្យាបាល​ជំងឺ​សប្បុរសធម៌ ជូន​ប្រេ​ជា​ពលរដ្ឋ​ដោយ​ឥត​គិតថ្លៃ សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​(TYDA) បាន​ចូលរួម​ក្នុង​សកម្មភាព​ជួយ​សង្គម​ផ្សេង​ៗ​ជា​ច្រើន ដូច​ជា​ចុះ​ប្រគល់​អណ្តូងទឹក​ស្អាត ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​ជា​អំណោយ​ដ៍​ថ្លៃថ្លា​របស់ អ្នកឧកញ៉ា​មហា​ភក្ដី សប្បុរិស​ភោ​គា​ធិ​បតី ហ៊ុន នាង និង​មហា​ឧបាសិកា ឌី ប៉ុក ចូលរួម​ក្នុង​ទិវា​អេ​ដស៍​ពិភពលោក ០១ ធ្នូ ចុះ​អប់រំ​ផ្សព្វផ្សាយ​មេរោគ​អេ​ដស៍ ជំងឺអេដស៍ ចូលរួម​កម្មវិធី​ទិវា​សប្បុរសធម៌​នានា ចូលរួម​កម្មវិធី​បរិច្ចាគ​ឈាម ចូលរួម​កម្មវិធី​បុណ្យ​ទន្លេ និង​បុណ្យ​សមុទ្រ ចូលរួម​សង្គ្រោះ​បឋម ក្នុង​ព្រឹ​ត្ត​ការណ៍​ជាតិ​ធំ​ៗ ប្រគល់​អំណោយ​សម្ភារ​និង​បរិក្ខា​ពេទ្យ ដល់​តាម​មណ្ឌល​សុខភាព មន្ទីរពេទ្យ​បង្អែក មន្ទីរពេទ្យ​ភូមិភាគ មួយ​ចំនួន ចូល​រួ​ក​ក្នុង​សកម្មភាព​កីឡា​ដូច​ជា​ការ​ប្រកួត​កីឡាបាល់ទាត់​មិត្តភាព និង​ចូលរួម​រត់​ម៉ា​រា​តុង​ផង​ដែរ​។

ជាក់ស្តែង ព្រឹក​ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០១៧ នៅ​សាល​មហោស្រព​ចតុមុខ សមាជិកសមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​(TYDA) បាន​ចូលរួម​ក្នុង​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ០១​ធ្នូ ឆ្នាំ​២០១៧ ក្រោម​អធិបតីភាព លោក​ជំទាវ ម៉ែ​ន សំ​អន ឧបនាយករដ្ឋមន្ត្រី តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនា​បតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មានការ​អញ្ជើញ​ចូលរួម​ពី​បណ្តា​ស្ថាន​ទូត​អន្តរជាតិ​នានា កម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ អង្គការ សមាគម​មួយ​ចំនួន​ផង​ដែរ ។

អត្ថបទសរសេរ ដោយ