ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្នឹងហើយ​ខ្លួន​ជា​អ្នក​កាន់​ច្បាប់ តែ​ចូល​ដៃ​ជាមួយ​ជនល្មើស

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០១៧​នេះ បុរស​២​នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ សហ​ការណ៍​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ ធ្វើការ​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ផ្ទុះអាវុធ​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក់​។ បុរស​ពីរ​នាក់​នោះ​ម្នាក់​ឈ្មោះ…

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០១៧​នេះ បុរស​២​នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ សហ​ការណ៍​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ ធ្វើការ​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ផ្ទុះអាវុធ​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក់​។ បុរស​ពីរ​នាក់​នោះ​ម្នាក់​ឈ្មោះ កែវ ភា​រុណ អាយុ​៣៣​ឆ្នាំ មុខរបរ​ជា​មន្ត្រី​នគរបាល​ជាតិ បម្រើ​ការ​នៅ​អង្គភាព​អន្តរាគមន៍​ពិសេស​រាជធានី​ភ្នំពេញ (​កាន់​កាំភ្លើង​ម៉ាក NP៤២) ស្នាក់​នៅផ្ទះ​លេខ​៥២​អឺ​០ ផ្លូវ​២០០ សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ​។ និង​ម្នាក់​ទៀត​ឈ្មោះ ឡ ពេជ្រ​សិលា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​មន្ត្រី​នគរបាល​ជាតិ​នៅ​នាយកដ្ឋាន​អង្គរក្ស ស្នាក់​នៅផ្ទះ​លេខ​៥១ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ កាន់​កាំភ្លើង​ម៉ាក CZ៧៥ ពណ៌​ស​។

មន្ត្រី​សមត្ថកិច្ច​បាន​បង្ហើប​ឲ្យ​ដឹង​ថា ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​សហ​ការណ៍​ជាមួយ​សមត្ថកិច្ច​ខេត្តកំពង់ចាម និង​ខេត្តកំពង់ធំ ស្រាវ​ជាវ​ឈាន​ដល់​ការ​ចាប់ខ្លួន​នៅ​លើ​ផ្លូវជាតិ​លេខ​៦ ក្នុងស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ រួម​ទាំង​ដកហូត​បាន​អាវុធ​ខ្លី​២​ដើម និង​ថ្នាំ​ញៀន​មួយ​ចំនួន​។ សមត្ថកិច្ច​បន្ត​ថា បុរស​២​នាក់​នេះ មិនមែន​ជា​ជន​ដៃដល់​បាញ់ប្រហារ​នៅ​ម​ជ្ឍ​មណ្ឌល​កម្សាន្ត រ៉ក់​នោះ​ទេ គេ​គ្រាន់តែ​ជា​បក្ខពួក ឯ​ជន​ដល់​ដល់​នោះ​កំពុង​គេចខ្លួន​។ ក្រោយ​ពី​ឃាត់ខ្លួន​ជនសង្ស័យ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នាំ​មក​កាន់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ដើម្បី​បន្ត​នីតិវិធី​។

គួរ​រំឭក​ថា កាលពី​វេលា​ទាប​ភ្លឺ ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ក្នុង​បន្ទប់​ខារ៉ាអូខេ នៃ​មជ្ឈមណ្ឌល​កម្សាន្ត រ៉ក់ ស្ថិត​ក្នុង​សង្កាត់​បឹង​ត្របែក​ខណ្ឌចម្ការមន រាជធានី​ភ្នំពេញ កើត​មាន​អំពើ​បាញ់ប្រហារ​មួយ បណ្ដាល​ឲ្យ​បុរស​ម្នាក់​រង​របួសធ្ងន់ ត្រូវ​បាន​សាច់ញាតិ​ដឹក​ទៅ​ខេត្តព្រៃវែង ហើយ​ក៏​បាន​បាត់បង់​អាយុជីវិត ដោយ​គ្រាប់កាំភ្លើង​របស់​ក្រុម​ជន​ខាងលើ​នេះ​។ ក្រោយ​ពី​មានការ​បាញ់ប្រហារ​នោះ នាយកដ្ឋាន​នគ​បាល​ព្រហ្មទណ្ឌ​ដឹកនាំ​ដោយ លោក​ឧត្តមសេនីយ៍ឯក សុខ ខេ​ម​រិ​ន្ទ ប្រធាន​នាយកដ្ឋាន​បាន​ចុះ​សហ​ការណ៍​តាម​បណ្ដា​ខេត្ត ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ខាងលើ​នេះ​៕
https://youtu.be/WzGJVYG9xnY

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ