ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ឡិច​ស៊ី​ស​៤៧០ ម្ចាស់​ស្រវឹង​ជោគ​បុក​រះ​ឥត​ប្រណី

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ទើបតែ​ចេញ​មក​ពី​ញ៉ាំ​ការ​គេ​នៅ​សណ្ឋាគារ​សុខា ពេល​ដែល​ត្រលប់​ចេញ​មក​វិញ​ស្រវឹងស្រា​ជោគ​ជាំ​បើករថយន្ត​ម៉ាក​ឡិច​ស៊ី​ស​៤៧០​មួយ​គ្រឿង បើក​វ៉ា​រថយន្ត​បា​ឡែ​ន ហើយ​បាន ជ្រុល​ទៅ​បុក​រះ​រថយន្ត​ផ្សេង​ទៀត សរុប​៣​គ្រឿង និង​ម៉ូតូ​មួយ​គ្រឿង​រួម​នឹង​រទេះ​លក់​ប្រហិត​ចៀន​ទៅ​បុក​ផ្ទប់​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​បណ្តាល​ឲ្យ​រង​របួសធ្ងន់​ខាង​ម្ចាស់​រថយន្ត​តូ​យ៉ូ​តា​ព្រូស ទើបត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​។…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ទើបតែ​ចេញ​មក​ពី​ញ៉ាំ​ការ​គេ​នៅ​សណ្ឋាគារ​សុខា ពេល​ដែល​ត្រលប់​ចេញ​មក​វិញ​ស្រវឹងស្រា​ជោគ​ជាំ​បើករថយន្ត​ម៉ាក​ឡិច​ស៊ី​ស​៤៧០​មួយ​គ្រឿង បើក​វ៉ា​រថយន្ត​បា​ឡែ​ន ហើយ​បាន ជ្រុល​ទៅ​បុក​រះ​រថយន្ត​ផ្សេង​ទៀត សរុប​៣​គ្រឿង និង​ម៉ូតូ​មួយ​គ្រឿង​រួម​នឹង​រទេះ​លក់​ប្រហិត​ចៀន​ទៅ​បុក​ផ្ទប់​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​បណ្តាល​ឲ្យ​រង​របួសធ្ងន់​ខាង​ម្ចាស់​រថយន្ត​តូ​យ៉ូ​តា​ព្រូស ទើបត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​មាត់ទន្លេ​ទៅ​សណ្ឋាគារ​សុខា នៅ​ចំណុច​មុខ​ផ្ទះ​លក់​ចាប់ហួយ ហុង​គឹ​ម ស្ថិត​នៅ​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ​។

តាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​បើករថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស​៤៧០ ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2Q-0999 បើកបរ​តាម​បណ្តោយ​ផ្លូវ​មាត់ទន្លេ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ទើបតែ​ចេញ​មក​ពី​ញ៉ាំ​ការ​គេ​នៅ​ក្នុង​សណ្ឋាគារ​សុខា លុះ​ពេល​ដែល​ត្រលប់​ចេញ​មក​វិញ​ស្រវឹងស្រា​ជោគ​ជាំ បើករថយន្ត​ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ក៏​ស្រាប់តែ​រថយន្ត​ឡិច​ស៊ី​ស​៤៧០ វ៉ា​រថយន្ត​មួយ​គ្រឿង​ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2Q-8385 បើកបរ​ដោយ​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​រថយន្ត​របស់​មេបញ្ជាការ​រង​ខណ្ឌ​ជ្រោយចង្វារ​បើកបរ​ស្រប​ទិស​គ្នា​។

ខណៈ​ដែល​កំពុង​តែ​វ៉ា​ក៏​វាក់​ជាមួយ​រថយន្ត​មួយ​គ្រឿង​ទៀត​នៅ​ពីមុខ​មិន​ស្គាល់​ម៉ាក ទើប​រថយន្ត​បង្ក​គាត់​បួង​ចង្កូត​មក​ស្តាំ​វិញ​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​កាម​រី​បា​ឡែ​ន ចំ​ទ្វារ​ក្រោយ និង​ធ្លាក់​កាង​មុខ ហើយ​ក៏​ជ្រុល​ទៅ​បុក​រះ​បន្ត​រថយន្ត​មួយ​គ្រឿង​ទៀត ម៉ាក​តូ​យូ​តា​ព្រូស ដែល​ឈប់​រថយន្ត​ចូល​ទៅ​ទិញ​អីវ៉ាន់​នៅផ្ទះ​ចាប់ហួយ មាន​យីហោ ហុង គឹ​ម ដោយសារ​តែ​ល្បឿន​រថយន្ត​បង្ក​លឿន​ពេក​ក៏​រុញ​រថយន្ត​តូ​យ៉ូ​តា​ព្រូស​នោះ​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​អឹ​ម​ដេ ពណ៌​សលាយ​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ​1GI-5999 បណ្តាល​ឲ្យ​ខ្ទាត​ទៅ​ផ្លូវ​ម្ខាង​ទៀត រួច​រថយន្ត​បង្ក​មិន​ទាន់​អស់​ល្បឿន​នោះ​ទេ​ក៏​បន្ត​ទៅ​អូស​ទាំង​រថយន្ត​តូ​យ៉ូ​តា​ព្រូស​ទៅ​បុក​ផ្ទប់​នឹង​រទេះ​លក់​ប្រហិត​ចៀន បណ្តាល​ឲ្យ​រង​ការ​ខូចខាត​ខ្ទេច​អស់ទាំង​ស្រុង ហើយ​បន្ត​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​បណ្តាល​ឲ្យ​បាក់​ទ្វារ​អស់​មួយ​ផ្ទាំង​ទៀត​។

ចំណែកឯ​រថយន្ត​មួយ​គ្រឿង ទៀត​ម៉ាក​Kin ពណ៌​កណ្តុរ​ប្រមេះ ពាក់​ស្លាក​លេខ ភ្នំពេញ 2AP-6672 ដែល​ចត​ចោល​ដូច​គ្នា​ក៏​រង​ការ​ខូចខាត​បន្តិចបន្តួច​ក្រពឹត​គូទ​ក្រោយ​។ នៅ​ក្នុង​ហេតុការណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​នេះ​ប្រជាពលរដ្ឋ​នាំ​គ្នា​ថា​សំណាង​ហើយ​ដែល​រង​របួសធ្ងន់​តែ​ម្នាក់​។ រីឯ​ម្ចាស់​រថយន្ត​តូ​យ៉ូ​តា​ព្រូស​ជា​ស្ត្រី​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ជួយ​សង្គ្រោះ​បាន​ទាន់​ពេលវេលា​មិន​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​ទៅ​ដល់​អ្នក​ដទៃ​ទេ ចំណែកឯ​រថយន្ត​ទាំង​៣​គ្រឿង​ត្រូវ​បាន​ខូចខាត​ខ្ទេច​អស់ទាំង​ស្រុង​។ សរុប​ទាំងអស់​បុក​រថយន្ត​ចំនួន​៣​គ្រឿង ម៉ូតូ​មួយ​គ្រឿង រ​ទះ​លក់​ប្រហិត​ចៀន​មួយ​គ្រឿង​។ ក្រោយ​ពេល​កើតហេតុ​រថយន្ត​សង្គ្រោះ​របស់​គ្លីនិក​ឯកជន​ពន្លឺ ដឹក​យក​ទៅ​ព្យាបាល ចំណែកឯ​រថយន្ត​បង្ក និង​រថយន្ត​រង​គ្រោះ​ម៉ូតូ​រួម​ថែម​ទាំង​តៃកុង​រថយន្ត​បង្ក ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ហើយ​វាស់វែង​ស្ទូច​យក​រថយន្ត​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រង់ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ