ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពូកែ​ដើរ​អុកឡុក​ក្នុង​សាលារៀន ឃាត់ខ្លួន​កាត់សក់​សញ្ញា​ជើងក្អែក

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្មេង​ទំនើង​ទុក​សក់​វែង​ប្រាស​ស្មា​ចំនួន​៣​នាក់ ដែល​ជា​មុខសញ្ញា​ធ្លាប់​អុកឡុក​សាលារៀន​នា​ពេល​កន្លង​មក​នោះ បាន​ចូល​ទៅ​ក្នុង​វិទ្យាល័យ ហ៊ុន សែន ជម្ពូ​វ័ន ក្នុង​បំណង​អុកឡុក​រករឿង​រំខាន​សិស្ស​ដែល​កំពុង​រៀនសូត្រ​នៅ​ទីនោះ​បង្ក​ឲ្យ​មានការ​ភ័យ​ខ្លាច​ម្ដងទៀត​។ ប៉ុន្តែ​ត្រូវ​បាន​លោកគ្រូ​ទូរស័ព្ទ​ប្ដឹង​ឲ្យ​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​៣…

រាជធានី​ភ្នំពេញ ៖ ក្មេង​ទំនើង​ទុក​សក់​វែង​ប្រាស​ស្មា​ចំនួន​៣​នាក់ ដែល​ជា​មុខសញ្ញា​ធ្លាប់​អុកឡុក​សាលារៀន​នា​ពេល​កន្លង​មក​នោះ បាន​ចូល​ទៅ​ក្នុង​វិទ្យាល័យ ហ៊ុន សែន ជម្ពូ​វ័ន ក្នុង​បំណង​អុកឡុក​រករឿង​រំខាន​សិស្ស​ដែល​កំពុង​រៀនសូត្រ​នៅ​ទីនោះ​បង្ក​ឲ្យ​មានការ​ភ័យ​ខ្លាច​ម្ដងទៀត​។ ប៉ុន្តែ​ត្រូវ​បាន​លោកគ្រូ​ទូរស័ព្ទ​ប្ដឹង​ឲ្យ​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​៣ ចុះ​ទៅ​ជួយ​អន្តរាគមន៍ និង​ធ្វើការ​ចាប់ខ្លួន​បាន​ទាំង​៣​នាក់ រួច​នាំ​ទៅ​សាកសួរ​និង​ធ្វើការ​អប់រំ ព្រមទាំង​កាត់សក់​ខ្វែង​ជា​សញ្ញា​ជើងក្អែក ដើម្បី​ឲ្យ​មានការ​រាងចាល បន្ទាប់​មក​បាន​ធ្វើ​កិច្ចសន្យា​រួចរាល់ និង​ឲ្យ​អាណាព្យាបាល​ទៅ​ធានា​ត្រឹមត្រូវ រួច​ទើប​ដោះ​លែង​ឲ្យ​ត្រលប់​ទៅ​ផ្ទះ​វិញ​។

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី រសៀល​ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ក្នុង​វិទ្យាល័យ ហ៊ុន សែន ជម្ពូ​វ័ន ស្ថិត​នៅ​ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​ក្មេង​ទំនើង​ដែល​ត្រូវ​នគរបាល​ចាប់ខ្លួន​នោះ ១,​ឈ្មោះ ឈុ​ន វី​រៈ​ជែ​ម អាយុ​១៥​ឆ្នាំ ២,​ឈ្មោះ លឹ​ម រតនា អាយុ​១៥​ឆ្នាំ ៣,​ឈ្មោះ ថៃ សៀង អាយុ​១៦​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ត្បូង សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ នគរបាល​បាន​ឲ្យ​ដឹង​ថា ក្មេង​ទំនើង​ខាងលើ​នោះ​បាន​ទុក​សក់​វែង​ប្រាស​ស្មា និង​បាន​ឈប់​រៀនសូត្រ​ហើយ ពួក​គេ​គឺជា​មុខសញ្ញា​ដើរ​អុកឡុក​រំខាន​សិស្ស​ដែល​កំពុង​រៀន​នៅ​តាម​សាលារៀន​ក្នុង​នា​កន្លង​មក ជា​ពិសេស​អុកឡុក​នៅ​ក្នុង​វិទ្យាល័យ ហ៊ុន សែន ជម្ពូ​វ័ន នោះ​តែ​ម្ដង ហើយ​កាលពី​លើក​មុន ឈ្មោះ ឈុ​ន វី​រៈ​ជែ​ម ត្រូវ​បាន​នគរបាល​ប៉ុស្ដិ៍​ខាងលើ​ឃាត់ខ្លួន​អប់រំ​ម្ដង​រួច​មក​ហើយ​ដែរ​។

ដោយឡែក​នៅ​មុន​ពេល​ចាប់ខ្លួន​ក្មេង​ទំនើង​ទាំង​៣​នាក់​នេះ​បាន​នាំ​គ្នា​ចូល​ទៅ​កាន់​វិទ្យាល័យ​ខាងលើ ក្នុង​បំណង​រំខាន​សិស្ស​ដែល​កំពុង​រៀន និង​អុកឡុក​សាលារៀន ប៉ុន្តែ​ត្រូវ​បាន​លោកគ្រូ​បង្រៀន​នៅ​ទីនោះ ខ​ល​ប្រាប់​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​ឲ្យ​ជួយ​អន្តរាគមន៍​ទាន់​ពេលវេលា​។ ពេល​នោះ​នគរបាល​បាន​ចាប់ខ្លួន​នាំ​ទៅ​កាន់​ប៉ុស្តិ៍ ធ្វើការ​អប់រំ និង​កិច្ចសន្យា បន្ទាប់​មក​បាន​កាត់សក់​ពួក​គេ​ពុះ​ជា​សញ្ញា​ជើងក្អែក ដើម្បី​ឲ្យ​រាងចាល ថ្ងៃក្រោយ​ឈប់​ដើរ​អុកឡុក​តាម​សាលា​បន្ត​ទៀត​។ ក្រោយមក​បាន​ហៅ​ឲ្យ​អាណាព្យាបាល​របស់​ពួក​គេ ទៅ​ធានា​ត្រឹមត្រូវ ដើម្បី​នាំ​ពួក​គេ​ត្រលប់​ទៅ​ផ្ទះ​វិញ​៕


https://youtu.be/0pN4j1WnDaA

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ