ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួន អម​រិ​ទ្ធ បុក​ពោះ​ ព្រោះ​ជិត​ដល់​ថ្ងៃ​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ជួន អម​រិ​ទ្ធ ត្រៀម​ចេញ​ទៅ​សម្តែង​នៅ​ទី​ក្រុងប៉ារីស ។ ខណៈ​​ពេល​កាន់តែ​កៀក​ថ្ងៃ តែ​ទិដ្ឋាការ​នៅ​មិន​ទាន់​ធ្លាក់​ធ្វើ​ឱ្យ​តារា​ប្រុស​រូប​នេះ​ខ្វល់​ចិត្ត។ តាម​គម្រោង​តារាចម្រៀង​ជួន អម​រិ​ទ្ឋ…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ជួន អម​រិ​ទ្ធ ត្រៀម​ចេញ​ទៅ​សម្តែង​នៅ​ទី​ក្រុងប៉ារីស ។ ខណៈ​​ពេល​កាន់តែ​កៀក​ថ្ងៃ តែ​ទិដ្ឋាការ​នៅ​មិន​ទាន់​ធ្លាក់​ធ្វើ​ឱ្យ​តារា​ប្រុស​រូប​នេះ​ខ្វល់​ចិត្ត។

តាម​គម្រោង​តារាចម្រៀង​ជួន អម​រិ​ទ្ឋ ត្រូវ​ចេញ​ទៅ​សម្តែង​នៅ​ប្រទេស​បារាំង​នៅ​ដើមខែ​ធ្នូ​ខាងក្នុង​រយៈពេល​ជិត​២​ខែ​ជាមួយ​អ្នក​នាង​ឱ​ក សុ​ម៉ា​វ​ត្តី ។ អ្នក​ធានា​នៅ​បារាំង​នោះ​បាន​រត់​ឯកសារ​អស់ហើយ រង់​ចាំតែ​ការ​ចេញ​ទិដ្ឋាការ​ទេ ។ បើ​បាន​ទិដ្ឋាការ នោះ​ជា​ឱកាស​ថ្មី​មួយទៀត​របស់​លោក​បាន​ទៅ​សម្តែង​នៅ​បរទេស ។

លោក​ជួន អម​រិ​ទ្ធ និយាយ​ថា​នេះ​ជា​លើក​ទី​១​ដែល​លោក​បាន​ចេញ​ទៅ​ស្រុក​គេ​សម្តែង​ដោយ​មិន​ទាន់​ដឹង​ថា​កម្រិត​នៃ​ការ​គាំទ្រ​បែប​ណា​នៅឡើយ មាន​តែ​រង់ចាំ​មើល​ពេល​ទៅ​ដល់ ។ អ្នកសិល្បៈ​គ្មាន​អ្វី​មាន​កម្លាំងចិត្ត​ក្រៅពី​ការ​មើលឃើញ​ការ​គាំ​ទ សំឡេង​ទះដៃ​ពី​ទស្សនិកជន​ទេ ។

អតីត​បេក្ខជន​ធ្លាប់​ប្រឡង​ក្នុង​កម្មវិធី​យុវ​តារា​នៅ​ទូរទស្សន៍​បាយ័ន​លោក​ជួន អម​រិ​ទ្ធ និយាយ​ថា​ពេល​នេះ​លោក​បាន​ត្រៀម​បទ​ចម្រៀង​ពី​ដើម​ច្រើន​សម្រាប់​សម្តែង​នៅ​ឯនាយ​សមុទ្រ​ព្រោះ​ជា​បទ​ដែល​ជនរួមជាតិ​ខ្មែរ​យើង​នៅ​ទីនោះ​ចូល​ចិត្ត ។ លោក​ជួន អម​រិ​ទ្ធ បើ​គិត​ពី​អាយុ​វិញ​សមតែ​ច្រៀង​បទ​យុវវ័យ ប៉ុន្តែ​បែរជា​និយម​ច្រៀង​បទ​ពី​ដើម​ទៅ​វិញ ។

លោក​ជួន អម​រិ​ទ្ធ តែងតែ​ត្រូវ​ស្ថានីយទូរទស្សន៍ ល្បី​ៗ​ផ្តល់​ឱកាស​ឲ្យ​ចូលរួម​សម្តែង ដូច​ជា​កម្មវិធី​«​មន្ត​ស្នេហ៍​សំនៀង​»​របស់​ទូរទស្សន៍​សុ​ី​ធី​អិន និង​«​តន្ត្រី​ស្រុកស្រែ​» របស់​ទូរទស្សន៍​បាយ័ន​ជាដើម ។

លោក​ជួន អម​រិ​ទ្ធ និយាយ​ថា «​ខ្ញុំ​មិន​ជ្រើសរើស​បទ​ចម្រៀង​សម័យ​ច្រៀង​វាយលុក​ទីផ្សារ ដូច​ជា​បទ​ចម្រៀង​សម័យ​ដើម​ទេ ។ បើ​កុំ​តែ​បាន​ចម្រៀង​សម័យ​ដើម​ខ្ញុំ​មិន​មានឈ្មោះ​ឡើយ ។ តាំងពី​ខ្ញុំ​សម្រេចចិត្ត​ច្រៀង​បទ​ពី​ដើម​មក ស្រាប់តែ​គេ​ហៅ​ច្រៀង​រហូត​ប៉ះ​សុទ្ធតែ​តារា​រៀមច្បង​ល្បីល្បាញ​ដែល​រូប​ខ្ញុំ​ពេញចិត្ត​ណាស់​មិន​ត្រឹមតែ​ចូលរួម​រក្សា​បទ​ពី​ដើម​ឲ្យ​គង់វង្ស​ទេ ថែម​ទាំង​ជួយ​ឱ្យ​យើង​លេចធ្លោ​រហូត​ក្រៅ​ស្រុក​ដែរ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ