ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​ព្រម​បើកផ្លូវ តែ​បន្ត​បិទ​នៅ​ព្រឹកស្អែក

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បាន​បន្ត​ថា រហូត​មក​ដល់​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០១ ធ្នូ​នេះ កម្មករ​-​កម្មការិនី​បាន​បើកផ្លូវ​ជា​បណ្តោះអាសន្ន ប៉ុន្តែ​ពួក​គាត់​នឹង​រក​វិធី​បិទ​ទៀត បើសិនជា​គ្មាន​ដំណោះស្រាយ​ណាមួយ​ជួយពួក​គាត់​បាន ។ សេចក្តីរាយការណ៍​បន្ត​ទៀត​ថា…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បាន​បន្ត​ថា រហូត​មក​ដល់​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០១ ធ្នូ​នេះ កម្មករ​-​កម្មការិនី​បាន​បើកផ្លូវ​ជា​បណ្តោះអាសន្ន ប៉ុន្តែ​ពួក​គាត់​នឹង​រក​វិធី​បិទ​ទៀត បើសិនជា​គ្មាន​ដំណោះស្រាយ​ណាមួយ​ជួយពួក​គាត់​បាន ។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា ការ​បិទផ្លូវ​នេះ គឺ​មាន​ករណី​ជា​ច្រើន តែ​អ្វី​ដែល​កម្មករ​ទារ​ទារ​ខ្លាំង​នោះ គឺ​រោងចក្រ​ត្រូវ​ផ្លាស់​ប្តូរ​ថៅកែ ហើយ​មិន​មានការ​ផ្តល់​ដំណឹង​ជា​មុន និង​ជា​ពិសេស​មិន​ឲ្យ​លុយ​ដំណាច់ឆ្នាំ​ជូន​ពួក​គាត់​ព្រោះ​ម្នាក់​ៗ​ធ្វើការ​យូ​ឆ្នាំ​មក​ហើយ ។

ការ​ដែល​កម្មករ​-​កម្មការិនី​បើកផ្លូវ​បណ្តោះអាសន្ន​នោះ​គឺ ដោយសារ​តែ​ការ​ស្រែក​ហត់​អស់កម្លាំង និង​ពួក​គាត់​ត្រូវ​ទៅ​ផ្ទះ​វិញ​ផង​ដែរ ។ ជា​ពិសេស​ទៅ​ទៀត​កម្មករ​-​កម្មការិនី​ថា ស្អែក​ឡើង​នឹង​បិទផ្លូវ​នេះ​ម្តងទៀត ព្រោះ​ពេល​នេះ​ដល់​ម៉ោង​សម្រាក​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ