ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ប្លែក​ៗ​កម្រ​កើតឡើង​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

១-​លើក​ចង្អុលដៃ​កណ្ដាល​ត្រូវ​ក្រុមហ៊ុន​បណ្ដេញ​ចេញពី​ការងារ ស្ត្រី​ម្នាក់​លើកដៃ​កណ្ដាល​ដាក់​ក្បួន​រថយន្ត​របស់​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ត្រូវ​ក្រុមហ៊ុន​បណ្ដេញ​ចេញពី​ការងារ ក្រោយ​ពី​ឃើញ​ក្នុង​រូបថត ។ ២-​ក្រុង​ញូ​វ​ដេ​លី​ប្រឈម​មុខ​នឹង​អាកាសធាតុ​ពុល ក្រុង​ញូ​វ​ដេ​លី ប្រទេស​ឥណ្ឌា​បាន​គ្របដណ្ដប់​ដោយ​ផ្សែង​ពុល…

១-​លើក​ចង្អុលដៃ​កណ្ដាល​ត្រូវ​ក្រុមហ៊ុន​បណ្ដេញ​ចេញពី​ការងារ
ស្ត្រី​ម្នាក់​លើកដៃ​កណ្ដាល​ដាក់​ក្បួន​រថយន្ត​របស់​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ត្រូវ​ក្រុមហ៊ុន​បណ្ដេញ​ចេញពី​ការងារ ក្រោយ​ពី​ឃើញ​ក្នុង​រូបថត ។

២-​ក្រុង​ញូ​វ​ដេ​លី​ប្រឈម​មុខ​នឹង​អាកាសធាតុ​ពុល
ក្រុង​ញូ​វ​ដេ​លី ប្រទេស​ឥណ្ឌា​បាន​គ្របដណ្ដប់​ដោយ​ផ្សែង​ពុល សាលារៀន​ជា​ច្រើន​ត្រូវ​បិទ​បណ្ដោះអាសន្ន កាលពី​ពេល​ថ្មី​ៗ​កន្លង​មក ។

៣-​ត្រី​យន្ត​ចាំង​ពន្លឺ
ក្រុមហ៊ុន «AIRO» ផ្នែក​បច្ចេកវិទ្យា​បាន​បង្ហាញ​ត្រី​យន្ត «Marine Intelligent Robot-MIRO» ក្នុង​ការ​ធ្វើ​ពិសោធន៍​ហែល​ទឹក​នៅ​ក្នុង​អាង​ដូច​ត្រី​ពិត ប៉ុន្តែ​វា​មាន​ចាំង​ពន្លឺ​ចេញពី​ដងខ្លួន​នៅ​ក្នុង​ពិ​ពណ៌ «Advanced Content Technology Expo» រៀបចំ​ឡើង​នៅ​ក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ។

៤-​ប្រុស​៣​ស្រី​៣ នៅ​ក្នុង​បន្ទប់​អវកាស សិប្បនិម្មិត​តែ​មួយ
រុ​ស្ស៊ី​បាន​សាកល្បង​ប្រុស​៣​ស្រី​៣ រស់នៅ​ក្នុង​បន្ទប់​យានអវកាស​សិប្បនិម្មិត នៅ​ក្រុង​មូ​ស្គូ​រយៈពេល​១៧​ថ្ងៃ ដើម្បី​ត្រៀម​ទៅ​ប្រតិបត្តិ​ក្នុង​លំហ​រយៈពេល​យូរ ។

៥-​យន្តហោះ​ចុះ​ចត​បន្ទាន់​ព្រោះ​គ្មាន​កង់​មុខ
យន្តហោះ​ធុន​តូច​មួយ​គ្រឿង​បាន​ចុះ​ចត​បន្ទាន់​មួយ​នៅ​ឯអាកាស​យានដ្ឋាន​រដ្ឋ​មែ​រី​លែ​ន សហរដ្ឋអាមេរិក ព្រោះ​គ្មាន​កង់​មុខ​ប្រកបដោយ​សុវត្ថិភាព ។

៦-​យេ​ម៉ែ​ន​ជួប​វិបត្តិ​ភាព​ក្រីក្រ
អង្គការសហប្រជាជាតិ​បញ្ជាក់​ថា​ប្រទេស​យេ​ម៉ែ​ន​នឹង​ប្រឈម​មុខ​លើ​ភាព​ក្រីក្រ​ក្នុង​ពេល​បច្ចុប្បន្ន ផ្ដល់​ផល​ប៉ះពាល់​ដល់​ពលរដ្ឋ​ជា​ច្រើន​លាន​នាក់ ។

៧-​បាក់​ដើម​ជ្រៃ​២​ដើម​សង្កត់​គោ​១១​ក្បាល​នៅ​ឡាវ
គោ​១១​ក្បាល​បាន​ងាប់​ដោយសារ​ដើម ជ្រៃ​បាក់​សង្កត់ កើតឡើង​ដោយ​ព្យុះ​ដំរី​នៅ ប្រទេស​ឡាវ ។

៨-​លាក់​ពស់ថ្លាន់​នៅ​ក្នុង​ខោ
បុរស​ជនជាតិ​អា​ល្លឺ​ម៉​ង់​២​រូប​ឈ្លោះប្រកែក​គ្នា​នៅ​លើ​ដងផ្លូវ នៅ​ពេល​ប៉ូលិស​ចូល​ឃាត់​ក៏​ជួបនឹង​ហេតុការណ៍​ចម្លែក​មួយ​ព្រោះ​មាន​ពស់ថ្លាន់​នៅ​ក្នុង​ខោ ។

៩-​តារា​ម៉ូ​ដ​ស្លៀក​ឈុត​ខ្លី​ដឹក​ឆ្កែ​នៅ​ញូ​វ​យ៉​ក
នាង Emily Ratajkowski ជាតា​រា​ម៉ូ​ដ​ស្ថិត​ក្នុង​ឈុត​ខ្លី​បណ្ដើរ​ឆ្កែ​នៅ​ក្រុង​ញូ​វ​យ៉​ក ធ្វើ​ឲ្យ​បុរស​គ្រប់​ច្រណែនឈ្នានីស ។

១០-​គ្រូ​ពស់​វិះ​ស្លាប់​ដោយសារ​ពស់​ចឹក
បុរស​ម្នាក់​ជំនាញ​ខាង​ចាប់​ពស់​វិះ​ស្លាប់​ដោយសារ​ពស់​ចឹក ខណៈ​កំពុង​ផ្លាស់​ចេញពី​ទ្រុង ប៉ុន្តែ​មាន​អាការ​ធ្ងន់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ