ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អី​នី មុន្នីនាថ មិន​ចូល​តុលាការ​តាម​ដីកា​កោះហៅ ?

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កញ្ញា​នី មុន្នីនាថ អវត្តមាន​ចូល​បំភ្លឺ​នៅ​តុលាការ ទាក់ទិន​ការ​ប្តឹង​របស់​អតីត​គូ​ដណ្តឹង ។ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ផ្តើម​នីតិវិធី​របស់​ខ្លួន​លើក​ដំបូង​លើ​បណ្ដឹង​លោក​អ៊ឹ​ង សូ​ឡា​ង…

រាជធានី​ភ្នំពេញ ៖ កញ្ញា​នី មុន្នីនាថ អវត្តមាន​ចូល​បំភ្លឺ​នៅ​តុលាការ ទាក់ទិន​ការ​ប្តឹង​របស់​អតីត​គូ​ដណ្តឹង ។ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ផ្តើម​នីតិវិធី​របស់​ខ្លួន​លើក​ដំបូង​លើ​បណ្ដឹង​លោក​អ៊ឹ​ង សូ​ឡា​ង ប្ដឹង​អតីត​គូ​ដណ្ដឹង​របស់​ខ្លួន គឺ​កញ្ញា​នី មុន្នីនាថ ទាមទារ​សំណង​ចំនួន​១២​ម៉ឺន​ដុល្លារ កាល​ព​ថ្ងៃ​ទី​២៩ វិច្ឆិកា ២០១៧ ។

នីតិវិធី​លើក​ដំបូង​នេះ​ពុំ​មាន​វត្តមាន​តារា​សម្ដែង​នី មុន្នីនាថ ចូលរួម​ទេ គឺ​មាន​តែ​មេធាវី របស់​នាង​ប៉ុណ្ណោះ ។ លោក​មេធាវី​រ៉ូ ប៊ី​ន​ណៃ និយាយ​ថា ករណី​នេះ​តុលាការ​កំពុង​ចាត់ការ​តាម​នីតិវិធី ពុំ​ទាន់​មាន​លទ្ធផល​យ៉ាងណា​នោះ​ទេ តែ​លោក​បញ្ជាក់​ថា ពុំ​មាន​ករណី​ឆបោក ឬ​បណ្តឹង​ឆបោក​ប្រឆាំង​កូនក្តី​របស់​លោក ដូច​សារព័ត៌មាន​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​ទេ ។ ម្យ៉ាង​កូនក្តី​លោក​ក៏​ពុំ​បាន​គេចវេះ ឬ​មិន​ចង់​ចូល​បំភ្លឺ​នៅ​តុលាការ​ដូច​សារព័ត៌មាន​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​ដែរ ។

លោក​មេធាវី​បញ្ជាក់​ថា​យោង​តាម​នីតិវិធី​ក្រមរដ្ឋប្បវេណី នៃ​ព្រះរាជាណាចក្រ​កម្ពុជា មេធាវី​តំណាង​ដោយ​អាណត្តិ​អាច​ឆ្លើយ​ជំនួស​កូនក្តី​បាន ដោយ​ពុំ​ចាំបាច់​មាន​វត្តមាន​របស់​គូភាគី​ទេ ដូច្នេះ​មេធាវី​អាច​ចូល​ជំនួស​កញ្ញា​នី មុន្នីនាថ គ្រប់​នីតិវិធី​របស់​តុលាការ​បាន មិន​ខុសច្បាប់​ទេ ។

ពុំ​ទាន់​មាន​ប្រភព​ច្បាស់​ការណ៍​ណាមួយ​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​ថា តើ​តុលាការ​នឹង​កោះហៅ​គូភាគី​លើក​ទី​២​នៅ​ថ្ងៃ​ណា​ទេ ។ យោង​តាម​ពាក្យបណ្ដឹង គឺ​លោក​អ៊ឹ​ង សូ​ឡា​ង បាន​ប្តឹង​ទាមទារ​សំណង​សរុប​ចំនួន​១២​ម៉ឺន​ដុល្លារ ពី​កញ្ញា​នី មុន្នីនាថ ដោយ​ក្នុង​នោះ​លោក​បាន​ទាមទារ​ឲ្យ​នី មុន្នីនាថ សង​ប្រាក់​ចំនួន​៧​ម៉ឺន​ដុល្លារ និង​សំណង​ជំងឺ​ចិត្ត​ចំនួន​៥​ម៉ឺន​ដុល្លារ ។

កញ្ញា​នី មុន្នីនាថ និង​លោក​អ៊ឹង សូ​ឡា​ង បាន​ភ្ជាប់ពាក្យ​នឹង​គ្នា​នៅ​ឆ្នាំ​២០១៤ ហើយ​អ្នក​ទាំង​២​បាន​ជួប​ភាព​រកាំរកូស​នា​ពេល​កន្លង​មក រហូត​ដល់​មាន​បណ្តឹង​ទៅ​តុលាការ​របស់​លោក​អ៊ឹង សូ​ឡា​ង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ