ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីវរ​ហើយ​! កាន់តែ​តានតឹង​ណាស់ ព្រោះ​កម្មករ​អត់​ព្រម​បើកផ្លូវ​វិញ​ទេ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បាន​បន្ត​ថា រហូត​មក​ដល់​វេលា​ម៉ោង​៣​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​០១ ធ្នូ​នេះ កម្មករ​-​កម្មការិនី​នៅ​តែ​បន្ត​បិទផ្លូវ​ដដែល ទោះបីជា​មាន​អាជ្ញាធរ និង​សមត្ថកិច្ច​មក​ជួយ​សម្រួល​យ៉ាងណា​ក៏​ដោយ ក៏​កម្មករ​-​កម្មការិនី​នៅ​តែ​ពុំ​ព្រម​បើកផ្លូវ​ដដែល ។…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បាន​បន្ត​ថា រហូត​មក​ដល់​វេលា​ម៉ោង​៣​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​០១ ធ្នូ​នេះ កម្មករ​-​កម្មការិនី​នៅ​តែ​បន្ត​បិទផ្លូវ​ដដែល ទោះបីជា​មាន​អាជ្ញាធរ និង​សមត្ថកិច្ច​មក​ជួយ​សម្រួល​យ៉ាងណា​ក៏​ដោយ ក៏​កម្មករ​-​កម្មការិនី​នៅ​តែ​ពុំ​ព្រម​បើកផ្លូវ​ដដែល ។

ការ​ដែល​កម្មករ​-​កម្មការិនី​នៅ​តែ​បិទផ្លូវ​នោះ​គឺ មាន​ករណី​ច្រើន តែ​អ្វី​ដែល​កម្មករ​ទាំងអស់​ទាមទារ​នោះ​គឺ​រោងចក្រ​ផ្លាស់​ប្តូរ​ថៅកែ ហើយ​មិន​មានការ​ផ្តល់​ដំណឹង​ជា​មុន និង​ជា​ពិសេស​មិន​ឲ្យ​លុយ​ដំណាច់ឆ្នាំ​ជូន​ពួក​គាត់​ព្រោះ​ម្នាក់​ៗ​ធ្វើការ​យូ​ឆ្នាំ​មក​ហើយ ។ ដោយ​ពួក​គេ​បាន​ស្រែក​ទាមទារ​ឲ្យ​ថៅកែ​ជនជាតិ​ចិន​ជួយ​ដោះស្រាយ​ឲ្យ​បាន​ឆាប់ បើ​ទោះបីជា​មានការ​ដោះស្រាយ​បន្ត ហើយ​អាជ្ញាធរ​បាន​សម្របសម្រួល​ក៏​ដោយ ក៏​កម្មករ​ទាំងនោះ​នៅ​តែ​បន្ត​បិទផ្លូវ​ដដែល ។

ដោយឡែក​ខាង​ភាគី​រោងចក្រ​បាន​ចេញ​សេចក្តីជូនដំណឹង​ចំនួន​៤​ចំណុច​គឺ ទី​១-​ក្រុមហ៊ុន​មិន​បាន​ផ្លាស់​ប្ដូរ​ថៅកែ​រោងចក្រ និង​ថ្នាក់ដឹកនាំ​ទេ ហើយ​ក្រុមហ៊ុន​បាន​ប្រើប្រាស់​កិច្ចសន្យា ការងារ​មាន​ថេរវេលា​មិន​កំណត់ ទី​២- ក្រុមហ៊ុន​បាន​រក្សា​អតីតភាព​របស់​កម្មករ​ទាំងអស់​នៅ​ដដែល ទី​៣- ក្រុមហ៊ុន​និង​អនុវត្តន៍​តាម​មាត្រា​៣៣២​នៃ​ច្បាប់​ការងារ​ចំពោះ​កម្មករ​- កម្មការិនី​ណា​ដែល​មិន​ចូល​ធ្វើការ និង​មិន​គិត​ប្រាក់​ឈ្នួល​ឲ្យ​ទេ និង​ទី​៤- ក្រុមហ៊ុន​សូម​អំពាវនាវ​ឲ្យ​កម្មករ​-​កម្មការិនី​ចូល​ធ្វើការ​វិញ​ជា​បន្ទាន់​តាម​ផ្នែក និង​តួនាទី​រៀង​ៗ​ខ្លួន​ប្រសិនបើ​មាន​ករណី​ស្នើ​សុំ​ដោះស្រាយ​បញ្ហា​ផ្សេង​ៗ សូម​យក​មក​ដាក់​ជូន​រដ្ឋបាល ដើម្បី​ឲ្យ​ក្រុមហ៊ុន​បន្តដំណើរ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ