ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងយុត្តិធម៌​ ៖ ពេល​នេះ​មិន​ទាន់​អនុវត្ត​ទោស​សហគមន៍​ចំពោះ​អ្នកទោស​បាន​នោះ​ទេ​!

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ ទោះបីជា​មាន​គម្រោង​អនុវត្ត​ទោស​សហគមន៍​ដល់​អ្នកទោស​យ៉ាង​ណា​​ក្តី តែ​រហូត​មក​ដល់​ពេល​នេះ​ក្រសួងយុត្តិធម៌​មិន​ទាន់​បាន​អនុវត្ត​នោះ​ទេ ។ នេះ​បើ​តាម​ការ​អះអាង​ពី​​​មន្ត្រីជាន់ខ្ពស់​ក្រសួងយុត្តិធម៌​។​ ​លោក ​ជិន ម៉ា​លី​ន ​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ដែល​បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ក្រុម​អ្នក​សារព័ត៌មាន បាន​លើក​ឡើង​ថា…

​រាជធានី​ភ្នំពេញ​៖ ទោះបីជា​មាន​គម្រោង​អនុវត្ត​ទោស​សហគមន៍​ដល់​អ្នកទោស​យ៉ាង​ណា​​ក្តី តែ​រហូត​មក​ដល់​ពេល​នេះ​ក្រសួងយុត្តិធម៌​មិន​ទាន់​បាន​អនុវត្ត​នោះ​ទេ ។ នេះ​បើ​តាម​ការ​អះអាង​ពី​​​មន្ត្រីជាន់ខ្ពស់​ក្រសួងយុត្តិធម៌​។​

​លោក ​ជិន ម៉ា​លី​ន ​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ដែល​បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ក្រុម​អ្នក​សារព័ត៌មាន បាន​លើក​ឡើង​ថា ​ក្រសួង​នឹង​ជួប​មន្ត្រី​អនុវត្ត​ច្បាប់ និង​អ្នក​ពាក់ព័ន្ធ​ផ្នែក​ច្បាប់​ទាំងអស់​ ដើម្បី​ពិភាក្សា​រក​ចំណុច​បកស្រាយ​រួម​មួយ​លើ​ការ​អនុវត្ត​រឿង​ក្ដី​ព្រហ្ម​ទណ្ឌ ។

​ក្នុង​កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស​ស្ដី​ពី​កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌ នៅ​ថ្ងៃ​ទី​១ ធ្នូ នៅ​ទីស្តីការក្រសួង​លោក ជិន ម៉ា​លី​ន ដែល​មាន​តួនាទី​ជា​ប្រធាន​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌​ផង​ដែរ​នោះ មាន​ប្រសាសន៍​ថា ​នៅ​ខែកុម្ភៈ ឆ្នាំ​២០១៨ ខាង​មុខ ក្រសួងយុត្តិធម៌​នឹង​ប្រមូល​តួអង្គ​សំខាន់​ៗ ក្នុង​រឿង​យុត្តិធម៌​ព្រហ្មទណ្ឌ ដូច​ជា​តុលាការ ចៅក្រម ព្រះរាជអាជ្ញា មន្ត្រី​នគរបាល​យុត្តិ​ធម៌ សង្គម​ស៊ី​វិល និង​អង្គការ​ដៃគូ​អភិវឌ្ឍន៍ ដែល​ធ្វើ​ការងារ​ផ្នែក​ព្រហ្មទណ្ឌ ដើម្បី​ពិភាក្សា​​គ្នា​រក​ចំណុចរួម​មួយ​ទៅ​លើ​រឿង​ក្ដី​ព្រហ្មទណ្ឌ ។​

​ទាក់ទិន​នឹង​បញ្ហា​យឺត​យ៉ាង​ក្នុង​ការ​មិន​អនុវត្ត​ទោស​សហគមន៍ អ្នកនាំពាក្យ​ក្រសួង​យុត្តិ​ធម៌​បាន​គូសបញ្ជាក់​ថា​៖ «​ដោយសារ​តែ​សាធារណជន​មិន​ទាន់​យល់ មិន​ទាន់​មាន​ទស្សនៈ​​ទំនើប ព្រោះថា​ ទោស​សហគមន៍​ គឺ​ទស្សនៈ​បែប​ទំនើប​របស់​លោក​ខាងលិច ហើយ​បរិបទ​សង្គម​យើង​មិន​ទាន់​ទទួលស្គាល់ ប្រជាពលរដ្ឋ​មិន​ទាន់​យល់​ដឹង​។

ឧទាហរណ៍ ៖ នៅ​ពេល​គាត់​ឃើញ​តុលាការ​កាត់ទោស បើ​ពលរដ្ឋ​ឃើញ​អ្នក​នឹង​ត្រូវ​បាន​កាត់ទោស​ដោយ​តុលាការ ស្រាប់តែ​ពេល​ក្រោយមក​ឃើញ​មុខ​អ្នក​នឹង​នៅ​តាម​មូលដ្ឋាន​របស់​គាត់ ពេល​នោះ​គាត់​ខឹង ។ ហើយ​មួយ​ទៀត​ដូច​ជា​អ្នក​សម្លាប់​នៅ​ក្រៅ​ប្រព័ន្ធ​តុលា​ការ ហើយ​ឃើញ​អ្នក​នឹង​នៅ​ក្រៅ​ឃុំឃាំង នោះ​នឹង​ឃើញ​អ្នក​នឹង​ធ្វើ​ឲ្យ​មាន​កំហឹង​ទៅ​វាយ​​អ្នក​នោះ​ទៀត នឹង​ធ្វើ​ឲ្យ​មាន​កំហឹង ។ អី​ញ្ចឹ​ង​ទាក់ទង​ និង​ទោស​សហគមន៍​យើង​មិន​ទាន់​​អនុវត្តន៍​ទេ​ ប៉ុន្តែ​ធ្វើ​តាម​រយៈ​ការ​ផ្សព្វផ្សាយ​ដល់​សហគមន៍​សិន​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ