ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​វេ​ង​ស្រេង​ត្រូវ​បាន​បិទ​ជា​លើក​ទី​២ ក្រោយ​ពី​ការ​ចរចា​រួច

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍​បន្ត​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​០២​រសៀល​ថ្ងៃ​ទី​០១ ធ្នូនេះ កម្មករ​-​កម្មការិនី​បាន​នាំ​គ្នា​តវ៉ា​បិទផ្លូវ​សា​ជា​ថ្មី ក្រោយ​ពី​ការ​ចរចា​មិន​ត្រូវ​គ្នា ដែល​ពួក​គាត់​ មិន​អាច​ទទួលយក​បានរវាងកម្មករជាមួយតំណាងរោងចក្រ និងថៅកែរួចមក ។…

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍​បន្ត​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​០២​រសៀល​ថ្ងៃ​ទី​០១ ធ្នូនេះ កម្មករ​-​កម្មការិនី​បាន​នាំ​គ្នា​តវ៉ា​បិទផ្លូវ​សា​ជា​ថ្មី ក្រោយ​ពី​ការ​ចរចា​មិន​ត្រូវ​គ្នា ដែល​ពួក​គាត់​ មិន​អាច​ទទួលយក​បានរវាងកម្មករជាមួយតំណាងរោងចក្រ និងថៅកែរួចមក ។

គួរ​បញ្ជាក់​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​០១ ខែធ្នូ មាន​កម្មករ​-​កម្ម​ការ​នី​នៅ​រោងចក្រ​ស្បែកជើង «​ម៉េ​ង​ដា ហ្វ៊ូ​តរៀរ អ៊ិ​ន​ដាស​កូ​អិ​ធី​ឌី »​ចំនួន​ជាង​៥​រយ​នាក់​បាន​ធ្វើ​បាតុកម្ម​​បិទផ្លូវ​វេ​ង​ស្រេង​ទាំងស្រុង ស្ថិត​នៅ​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ បង្ក​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​ដល់​អ្នក​ធ្វើ​ដំណើរ​យ៉ាង​ខ្លាំង ។

ចំពោះ​មូលហេតុ​ដែល​កម្មករ​កម្ម​ការ​នី​បាតុកម្ម​ដោយសារ មាន​ករណី​ច្រើន តែ​អ្វី​ដែល​កម្មករ​ទាំងអស់​ទាមទារ​នោះ​គឺ​រោងចក្រ​ផ្លាស់​ប្តូរ​ថៅកែ ហើយ​មិន​មានការ​ផ្តល់​ដំណឹង​ជា​មុន និង​ជា​ពិសេស​មិន​ឲ្យ​លុយ​ដំណាច់ឆ្នាំ​ជូន​ពួក​គាត់​ព្រោះ​ម្នាក់​ៗ​ធ្វើការ​យូ​ឆ្នាំ​មក​ហើយ ។

ម្យ៉ា​ង​ទៀត​រាល់​ការ​ផ្លាស់​ប្តូរ​ថៅកែ​នៅ​តាម​រោងចក្រ​មួយ​ៗ​ត្រួ​វ​មាន​ជូនដំណឹង​ជា​មុន និង​ផ្តល់​លុយ​ដំណាច់ឆ្នាំ​ជូន​កម្មករ​ទាំងអស់ តែ​នេះ​អត់​អី​បន្តិច​សោះ ហើយ​ថែម​ទាំង​កៀបសង្កត់​ទៅ​លើ​កម្លាំង​ពួក​គាត់​ទៀត ។

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ