ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​ការទូត​កម្ពុជា​-​ហ្វី​លី​ពី​ន​នឹង​ពិភាក្សា​គ្នា​លើ​វិស័យ​នយោបាយ និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ ថ្នាក់ដឹកនាំ​ក្រសួងការបរទេស​បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​១ ខែធ្នូ ថា ​លោក​ប្រាក់ សុ​ខុន ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ…

​រាជធានី​ភ្នំពេញ ​៖ ថ្នាក់ដឹកនាំ​ក្រសួងការបរទេស​បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​១ ខែធ្នូ ថា ​លោក​ប្រាក់ សុ​ខុន ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​សាធារណរដ្ឋ​ហ្វី​លី​ពី​ន ពី​ថ្ងៃ​ទី ០៥ ដល់​ថ្ងៃ​ទី ០៧ ខែធ្នូ ឆ្នាំ​២០១៧ តាម​ការ​អញ្ជើញ​របស់ ឯក​ឧត្តម អា​ឡាន ភី​ទ័​រ កា​យ៉េ​តា​ណូ (Alan Peter S. Cayetano) រដ្ឋមន្ត្រី​ការ​បរទេស​នៃ​សាធារណរដ្ឋ​ហ្វី​លី​ពី​ន​។

​ក្នុងអំឡុងពេល​ទស្សនកិច្ច​នេះ​ លោក​ទេស​រដ្ឋមន្ត្រី ប្រាក់ សុ​ខុន នឹង​អញ្ជើញ​ចូល​ជួប​សម្តែង​​ការ​គួរសម​ជាមួយ​​​ឯកឧត្តម រ៉ូ​ឌ្រី​ហ្គោ រ៉ូ ឌូ​តឺ​តេ (Rodrigo Roa Duterte) ប្រធានា​ធិបតី នៃ​សាធារណរដ្ឋ​ហ្វី​លី​ពី​ន​។ ទេស​រដ្ឋមន្ត្រី ប្រាក់ សុ​ខុន និង​ឯកឧត្តម អា​ឡាន ភី​ទ័​រ កា​យ៉េ​តា​ណូ នឹង​អញ្ជើញ​ធ្វើ​ជា​សហ​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​សម្រាប់​កិច្ច​​សហប្រតិបត្តិការ​ទ្វេភាគី​កម្ពុជា​-​ហ្វី​លី​ពី​ន លើក​ទី​២ ដែល​ក្នុង​ឱកាស​នោះ រដ្ឋមន្ត្រី​ការ​​បរទេស​ទាំង​ពីរ នឹង​ពិភាក្សា​លើ​កិច្ច​សហប្រតិបត្តិការ​មួយ​ចំនួន ដូច​ជា វិស័យ​នយោ​បាយ សេដ្ឋកិច្ច ការពារ​ជាតិ ឧក្រិដ្ឋកម្ម​ឆ្លង​ដែន និង​កិច្ច​សហប្រតិបត្តិការ​សង្គម និង​វប្ប​ធម៌​។ បញ្ហា​បន្ទាន់​ក្នុង​តំបន់ និង​សកលលោក ក៏​នឹង​ត្រូវ​លើកយក​មក​ពិភាក្សា​ផង​ដែរ ។

​នៅ​ចុងបញ្ចប់​នៃ​កិច្ចប្រជុំ​នេះ នឹង​មានការ​ចុះហត្ថលេខា​លើ​ឯកសារ ដូច​ខាងក្រោម​៖ របាយ​​ការណ៍​នៃ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​កម្ពុជា​-​ហ្វី​លី​ពី​ន លើក​ទី​២៖​ កិច្ចព្រមព្រៀង​រវាង​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋា​ភិបាល​នៃ​សាធារណរដ្ឋ​ហ្វី​លី​ពី​ន ស្ដី​ពី​ការ​ទប់ស្កាត់​ការ​លួច និង​ជួញដូរ​ខុសច្បាប់​នូវ​សម្បត្តិ​វប្បធម៌ និង​អនុស្សរណៈ​នៃ​ការ​យោគយល់ រវាង​ក្រសួងការពារជាតិ​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា និង​ក្រសួងការពារជាតិ​នៃ​សាធារណរដ្ឋ​ហ្វី​លី​ពី​ន​ស្ដី​ពី​កិច្ច​សហ​ប្រតិបត្តិ​ការ​លើ​វិស័យ​ការពារ​ជាតិ​។​ ក្នុង​ឱកាស​ដែល​ប្រទេស​ទាំង​ពីរ​កំពុង​ប្រារព្ធ​ខួប​អនុស្សា​វរីយ៍​​លើក​ទី​៦០ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​កម្ពុជា និង​ហ្វី​លី​ពី​ន​ដំណើរ​ទស្សនកិច្ច​របស់​​លោក​ទេស​រដ្ឋមន្ត្រី​នៅ​សាធារណរដ្ឋ​ហ្វី​លី​ពី​ន និង​ពង្រឹង​បន្ថែម​ទៀត​នូវ​ទំនាក់​ទំនង និង​កិច្ច​សហប្រតិបត្តិការ រវាង​ប្រទេស​ទាំង​ពីរ ទាំង​នៅ​ក្នុង​កម្រិត​តំបន់ និង​អន្តរ​ជាតិ​៕

កែសម្រួលដោយ