ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស​ម្តេ​តេ​ជោ បន្ត​ជម្រុញ​ឱ្យ​មន្ត្រី​ដើរ​ឱ្យទាន់​បច្ចេកវិទ្យា​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​ នៅ​ថ្ងៃ​ទី ១ ធ្នូ​នេះ បន្ត​ជម្រុញ ​និង​លើកទឹកចិត្ត​ដល់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​យកចិត្តទុកដាក់​រៀនសូត្រ…

រាជធានី​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​ នៅ​ថ្ងៃ​ទី ១ ធ្នូ​នេះ បន្ត​ជម្រុញ ​និង​លើកទឹកចិត្ត​ដល់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​យកចិត្តទុកដាក់​រៀនសូត្រ ដើរ​ឱ្យទាន់​បច្ចេកវិទ្យា ជា​ពិសេស​គឺ​ត្រូវ​ចេះ​ប្រើប្រាស់​បច្ចេកវិទ្យា​រួម​ទាំង Computer, Smart Phone, Apps ដែល​ជួយ​សម្រួល​ការងារ​បាន​រហ័ស ​និង​មាន​ប្រ​សិ​ទ្ធ​ភាព​បំផុត​។

​សម្តេច​បញ្ជាក់​ថា​៖ «​បច្ចេកវិទ្យា​គឺ​បាន​ទប់ស្កាត់​អំពើ​ពុក​រលួយ និង​ជួយ​សម្រួល​ឱ្យ​ការ​ងារ​​បាន​សម្រេច​ឆាប់រហ័ស​ទៀត​ផង​»​។ សម្តេច​បន្ត​ថា គឺ​សម្តេច​ចង់ឱ្យ​ពលរដ្ឋ​កម្ពុជា​ក្លាយ​ជា E-People ទន្ទឹម​នឹង​ការ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ជំរុញ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ក្លាយ​ជា E-Government​។​

​សម្តេច​បាន​លើក​ឡើង​បែប​នេះ បន្ទាប់​ពី​សម្ដេច​អគ្គ​មហា​​បតី​តេ​ជោ ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ទី​១ ធ្នូ​នេះ បាន​អញ្ជើញ​ទស្សនកិច្ច​នៅ​មជ្ឈមណ្ឌល​សេវាកម្ម​រដ្ឋបាល​នៃ​សាលាក្រុង​ប៉េ​កាំ​ង ដែល​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប​ទាន់សម័យ ដែល​ផ្តល់​សេវាកម្ម​បម្រើប្រជាជន​ចិន រួម​ទាំង​អាជីវករ​បាន​លឿន​រហ័ស​ទាន់ចិត្ត ដែល​យើង​ហៅ​ថា ​ជា (E-Government) ។ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ត្រូវ​បាន​ទទួល​ស្វាគមន៍​រាក់ទាក់​យ៉ាង​កក់ក្ដៅ​ពី​មន្ត្រី​ជាន់​ខ្ពស់​ជា​ច្រើន​រូប​របស់​ប្រទេស​ចិន​ផង​ដែរ​។​

​សូម​បញ្ជាក់​ថា ពលរដ្ឋ​ចិន រួម​ទាំង​អាជីវករ​ទូទៅ​ដែល​មក​ប្រើប្រាស់​សេវា​នៅ​ទី​នេះ គឺ​ត្រូវ​​ចាប់លេខ​រៀង​ពី​ទូរ​ម៉ាស៊ីន អ្នក​មក​មុន គឺ​បាន​មុន អ្នក​មក​ក្រោយ​គឺ​បាន​តាម​លេខ​រៀង​។ បន្ទាប់​មក​ត្រូវ​រង់ចាំ​លេខ​របស់​ខ្លួន មុន​នឹង​បាន​ជួប​ជាមួយ​មន្ត្រី​បម្រើ​សេវាកម្ម ក្នុង​នោះ​ក៏​មាន​សេវាកម្ម​កម្ចី​ឥណទាន និង​សេវាកម្ម​បើក​ក្រុមហ៊ុន​ជាដើម​។ ក្រោយ​ពី​បាន​យក​​លិខិត​ដែល​មាន​លេខ​កូដ (Bar Code) មក Scan ជាមួយ​ម៉ាស៊ីន​ដែល​ភ្ជាប់​ជាមួយ​ប្រ​ព័​ន្ធ Computer Network រួច​ហើយ គឺ​នឹង​បំពេញ​ទិន្នន័យ​អ្ន​ស្នើ​សុំ​ចូល​ទៅ​ក្នុង System របស់​សាលាក្រុង​។ បន្ទាប់​មក​អ្នក​ដាក់​ពាក្យ​អាច​រង់ចាំ​ទទួល​ល​ទ្ធផល​។ ដូច​ជា​ពាក្យ​ស្នើ​សុំ​បើក​ក្រុមហ៊ុន បើ​អ្នក​ដាក់​ពាក្យ​បាន​បំពេញបែបបទ​ត្រឹមត្រូវ​អស់ហើយ គឺ​រវាង​​២០​ថ្ងៃ​អាច​ចេញ​វិ​ញ្ញាប​ន​ប័ត្រ​ជូន ដែល​អ្នក​ស្នើ​សុំ​អាច​ចូល​ទៅ Website Online ហើយ Print ចេញពី Computer នៅផ្ទះ​របស់​ខ្លួន​បាន ដោយ​មិន​ចាំបាច់​ចំណាយពេល​មក​កាន់​សាលាក្រុង​ទៀត​ឡើយ​។ រាល់​នូវ​ទិន្ន័យ​អតិថិជន​ទាំងអស់ គឺ​រក្សា​ទុក​នៅ​ក្នុង​ប្រព័​ន្ធ Cloud Server ដែល​សាលា​ក្រុង​ប៉េ​កាំ​ង ​បាន​រៀបចំ​ប្រ​ព័​ន្ធ​​ថែរក្សា និង​ការពារ​បំពាក់​​ដោយ​ឧបករណ៍​ការពារ​សុវត្ថិភាព​ទំនើប​ៗ​ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា Huawei ។ កា​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប គឺ​អាច​កាត់​បន្ថយ​ការ​ចំណាយ​លើ​បុ​គ្គ​លិ​ក​ក៏​បាន​​ច្រើន​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ