ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេកនេះកំពុងតែចរចាគ្នា និង​បើក​ផ្លូវ​វេ​ង​ស្រេងវិញហើយ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ព្រឹក​ថ្ងៃ​ទី​០១ ខែធ្នូ​នេះ​មានកម្ម​ករក​ម្មការ​នី​នៅ​រោងចក្រ​ស្បែកជើង ម៉េ​ង​ដា ហ្វ៊ូ​តរៀរ អ៊ិ​ន​ដាស​កូ​អិ​ធី​ឌី ពេល​នេះ​កំពុង​ចរចា​គ្នា និង​បាន​បើកផ្លូវ​វិញ​ហើយ…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ព្រឹក​ថ្ងៃ​ទី​០១ ខែធ្នូ​នេះ​មានកម្ម​ករក​ម្មការ​នី​នៅ​រោងចក្រ​ស្បែកជើង ម៉េ​ង​ដា ហ្វ៊ូ​តរៀរ អ៊ិ​ន​ដាស​កូ​អិ​ធី​ឌី ពេល​នេះ​កំពុង​ចរចា​គ្នា និង​បាន​បើកផ្លូវ​វិញ​ហើយ ។

ខណៈ​ពេល​នេះ​មានការ​សម្របសម្រួល​វិញ​ហើយ​ក្រោយ​ពី​បាន​បិទផ្លូវ​រយៈពេល​មួយ​ម៉ោង​មក កម្មករ​បាន​បើកផ្លូវ​វិញ​ហើយ ដោយ​មានការ​សហការ​គ្នា ជាមួយ​អធិការ​ខណ្ឌ គឺ​លោក យឹ​ម សា​រ៉ា​ន់ និង​លោក​មន្ត្រី​សាលា​ខណ្ឌ​ព្រមទាំង​ថៅកែរ​រោងចក្រ និង​តំណាង​កម្មរ​ចូលរួម​សម្របសម្រួល​គ្នា​ផង​ដែរ ។

កម្មរ​ករក​ម្មការ​នី​ក៏​បាន​ចូល​ទៅ​ក្នុង​រោងចក្រ​វិញ​រង​ចាំ​ចម្លើយ​ពី​ថៅកែរ និង​តំណាង​កម្មករ​ដែល​ទៅ​ចរចា​នោះ ៕

គួររំលឹកថា ព្រឹកនេះ​មានកម្ម​ករក​ម្មការិ​នី​នៅ​រោងចក្រ​ស្បែកជើង ម៉េ​ង​ដា ហ្វ៊ូ​តរៀរ អ៊ិ​ន​ដាស​កូ​អិ​ធី​ឌី ដែល​មនុស្ស​ជាង​៥០០​នាក់​កំពុង​បាតុកម្ម​តវ៉ា​បិទផ្លូវ​វេ​ង​ស្រេង​ទាំងស្រុង ស្ថិត​នៅ​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ បង្ក​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​ដល់​អ្នក​ធ្វើ​ដំណើរ​យ៉ាង​ខ្លាំង ។

មូលហេតុ​ដែល​កម្មករ​កម្ម​ការិ​នី​បាតុកម្ម​ដោយសារ មាន​ករណី​ច្រើន តែ​អ្វី​ដែល​កម្មករ​ទាំងអស់​ទាមទារ​នោះ​គឺ​រោងចក្រ​ផ្លាស់​ប្តូរ​ថៅកែ ហើយ​មិន​មានការ​ផ្តល់​ដំណឹង​ជា​មុន និង​ជា​ពិសេស​មិន​ឲ្យ​លុយ​ដំណាច់ឆ្នាំ​ជូន​ពួក​គាត់​ព្រោះ​ម្នាក់​ៗ​ធ្វើការ​យូ​ឆ្នាំ​មក​ហើយ ។ ម្យ៉ា​ង​ទៀត​រាល់​ការ​ផ្លាស់​ប្តូរ​ថៅកែ​នៅ​តាម​រោងចក្រ​មួយ​ៗ​ត្រួ​វ​មាន​ជូនដំណឹង​ជា​មុន និង​ផ្តល់​លុយ​ដំណាច់ឆ្នាំ​ជូន​កម្មករ​ទាំងអស់ តែ​នេះ​អត់​អី​បន្តិច​សោះ ហើយ​ថែម​ទាំង​កៀបសង្កត់​ទៅ​លើ​កម្លាំង​ពួក​គាត់​ទៀត ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ