ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនជាតិ​បរទេស​២​នាក់​ប្រើប្រាស់​គ្រឿងញៀ.ន

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជនជាតិ​កូរ៉េ​២​នាក់​ប្រើប្រាស់​ថ្នាំ​ញៀន ត្រូវ​បាន​កម្លាំង​ឃាត់ខ្លួន និង​វត្ថុ​តាង​ថ្នាំ​ញៀន​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ចាត់ការ​តាម​ច្បាប់ នៅ​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ក្នុង​កាស៊ីណូ​ដូ​ណា​កូ…

ខេត្តបន្ទាយមានជ័យ ៖ ជនជាតិ​កូរ៉េ​២​នាក់​ប្រើប្រាស់​ថ្នាំ​ញៀន ត្រូវ​បាន​កម្លាំង​ឃាត់ខ្លួន និង​វត្ថុ​តាង​ថ្នាំ​ញៀន​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ចាត់ការ​តាម​ច្បាប់ នៅ​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ក្នុង​កាស៊ីណូ​ដូ​ណា​កូ ស្ថិត​ក្នុង​សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន​២​នាក់ ១.​ឈ្មោះ Cho Hwahyung ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ M56115638 ២.​ឈ្មោះ Ku Cheol Seon ភេទ​ប្រុស អាយុ​៤០​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ M13918814 ជនសង្ស័យ​ទាំង​២​នាក់​ជា​ជនជាតិ​កូរ៉េ ។

លោក​វរសេនីយ៍ឯក ធិ​ន ស៊ិ​ន​ដេ​ត អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ប្រាប់​ថា ៖ នៅ​ពេល​ដែល​ឃាត់ខ្លួន​ជនជាតិ​បរទេស​២​នាក់ ប្រើប្រាស់​គ្រឿងញៀន​ក្នុង​កាស៊ីណូ គឺ​ដឹកនាំ​ដោយ​លោក តេ​ង សម័យ ព្រះរាជអាជ្ញា​រង​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដែល​មាន​កម្លាំង​នគរបាល​ជំនាញ​ខេត្ត​សហការ​ក្រុង បាន​ចុះ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ជា​ជនជាតិ​កូរ៉េ ព្រមទាំង​វត្ថុ​តាង​ថ្នាំ​ញៀន​មេ​តំ​ហ្វេ​តា​មីន (​ហៅ​យ៉ា​ម៉ា​ចំនួន​៤​គ្រាប់ និង​ថ្នាំ​ញៀន​មេ​តំ​ហ្វេ​តា​មីន​ហៅ​ខេ​ទឹកកក ចំនួន​១​កូន​ថង់​តូច និង​ឧបករណ៍​ប្រើប្រាស់​ថ្នាំ​ញៀន​មួយ​ចំនួន ដែល​ឃាត់​នៅ​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​បន្ទប់​កាស៊ីណូ​ដូ​ណា​កូ អតីត​កាស៊ីណូ​ស្ថា​វី​ហ្កា​ស (​រឺ​ផ្កាយ​ប្រាំ​) សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត​បាន​ប្រាប់​ថា ៖ ក្រោយ​ពេល​ដែល​កម្លាំង​នគរបាល​ជំនាញ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ជា​ជនជាតិ​កូរ៉េ និង​វត្ថុ​តាង​ថ្នាំ​ញៀន ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​ប្រើប្រាស់​ថ្នាំ​ញៀន ត្រូវ​បាន​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ