ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​របស់ Neymar ស្រាយ​ច​ម្ង​ល់​រឿង​ទៅ​លេង​នៅ​ក្លឹ​ប Real Madrid ហើយ

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ឪពុក​របស់​កីឡាករ​ល្បី Neymar បាន​ឆ្លើយ​តប​នឹង​ពាក្យ​ចចាមអារ៉ាម ដែល​ថា Neymar នឹង​ចាក​ចេញពី PSG…

តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ឪពុក​របស់​កីឡាករ​ល្បី Neymar បាន​ឆ្លើយ​តប​នឹង​ពាក្យ​ចចាមអារ៉ាម ដែល​ថា Neymar នឹង​ចាក​ចេញពី PSG ទៅ Real Madrid ជំនួស​កៅអី Ronaldo ។
ទោះបីជា Neymar ទើបតែ​មក​លេង​នៅ PSG មិន​ទាន់​ក្តៅ​ជើង​នៅឡើយ​ក្តី មាន​ពាក្យ​ចចាមអារ៉ាម​ថា Neymar នឹង​អាច​ទៅ​លេង​ឲ្យ​ក្លឹ​ប Real Madrid វិញ ដើម្បី​ជំនួស​កន្លែង​របស់ Cristiano Ronaldo ។

ឪពុក​របស់ Neymar ដែល​តែងតែ​ដើរតួ​ជា​ភ្នាក់ងារ​ផង​នោះ បាន​មាន​ប្រសាសន៍​បកស្រាយ​ថា ៖ « ពួក​យើង​មិន​បាន​គិត​ថា​ចង់​ចេញ​នោះ​ទេ ។ វា​ពិតជា​មិន​អាច​ទៅ​រួច ។ ខ្ញុំ​អាច​នឹង​ទៅ​និយាយ​រឿង​ប្តូរ​ក្លឹ​ប​បាន​ទេ​នៅ​ពេល​នេះ ។ យ៉ាង​ហោច​ណាស់​ក៏​៥ ឬ​៦​ឆ្នាំទៅ​មុខ​ដែរ ។ កុងត្រា​របស់ Neymar នៅ PSG វែង​ណាស់ ហើយ​ពេល​នេះ​ទើបតែ​ចូល​ថ្មី​ផង ។ មក​លេង​មិន​ទាន់​ទាំង​បាន​៣​ខែ​ផង មាន​ពាក្យ​និយាយ​បែប​នេះ​ទៅ​ហើយ ។ ខ្ញុំ​ពិតជា​ពិបាក​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​រឿង​ហ្នឹង​ណាស់ ។ »

គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ដើមរដូវ​កាល​ថ្មី​នេះ Neymar បាន​ក្លាយទៅជា​កីឡាករ​ថ្លៃ​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់ ដោយសារ​តែ​ក្លឹ​ប​អ្នកមាន​បារាំង​ហ៊ាន​ជះ​លុយ ២៦៨​លាន​ដុល្លារ​អា​មេ​រិ​ក​ដើម្បី​ទិញ ។ តាំងពី​បាន​ចូល​លេង​នៅ PSG មក Neymar រក​គ្រាប់​បាន​១៤​គ្រាប់ ក្នុង​ការ​ប្រកួត​១៥​លើក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ