ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​បង្ហោះ​មួយ​រូបសន្លឹក​សោះ Ronaldo រក​លុយ​បាន​ជាង​៤០​ម៉ឺន​ដុល្លារ

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា កីឡាករ​ល្បី​ដែល​មាន​អ្នកគាំទ្រ​ច្រើន​លើសលប់ Cristiano Ronaldo ទទួល​បាន​ប្រាក់ ៤១៧,០០០​ដុល្លារ​ជា​រៀង​រាល់ពេល​បង្ហោះ​រូប​លើ Instagram ។…

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា កីឡាករ​ល្បី​ដែល​មាន​អ្នកគាំទ្រ​ច្រើន​លើសលប់ Cristiano Ronaldo ទទួល​បាន​ប្រាក់ ៤១៧,០០០​ដុល្លារ​ជា​រៀង​រាល់ពេល​បង្ហោះ​រូប​លើ Instagram ។ នេះ​បើ​តាម​ការ​សិក្សា​ស្រាវជ្រាវ​ថ្មី ។

នា​ពេល​នេះ Ronaldo មាន​អ្នក Follower ច្រើន​រហូត​ដល់​ទៅ ១១៦​លាន​នាក់ ដែល​ធ្វើ​ឲ្យ​រូបគេ​ក្លាយទៅជា​មនុស្ស​មាន​ឥទ្ធិពល​រាល់ពេល​បង្ហោះ​រូប​អ្វីមួយ ។ នេះ​ក៏​ដោយសារ​តែ មនុស្ស​ទាំង​១១៦​លាន​នាក់​នោះ នឹង​ឃើញ​អ្វី​ដែល Ronaldo បាន​បង្ហោះ ។

ក្រៅពី​បង្ហោះ​រូប​ផ្ទាល់ខ្លួន Ronaldo បាន​បង្ហោះ​រូប​ជា​លក្ខណៈ​ផ្សព្វផ្សាយ​ឲ្យ​គេ ដែល​ខ្លួន​អាច​រក​លុយ​បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រៅពី Ronaldo ក៏​មាន​មនុស្ស​ល្បី​ៗ​មួយ​ចំនួន​អាច​រក​លុយ​ច្រើន​បែប​នេះ​តាម​ការ​បង្ហោះ​រូប​លើ Instagram ដែរ ។ ក្នុង​នោះ​មាន តារាចម្រៀង Selena Gomez ដែល​ទទួល​បាន​ប្រាក់ ៥៧៣,០០០​ដុល្លារ រាល់​ការ​បង្ហោះ​មួយ​រូប ខណៈ​ពេល​ដែល​តារា​សម្តែង Kim Kardashian អាច​រកបាន ៥២១,០០០​ដុល្លារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ