ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​ជាង​៥០០​នាក់​នាំ​គ្នា​បាតុកម្ម​តវ៉ា និង​បិទផ្លូវ​វេ​ង​ស្រេង(មានវីដេអូ)

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ព្រឹក​ថ្ងៃ​ទី​០១ ខែធ្នូ​នេះ​មានកម្ម​ករក​ម្មការ​នី​នៅ​រោងចក្រ​ស្បែកជើង ម៉េ​ង​ដា ហ្វ៊ូ​តរៀរ អ៊ិ​ន​ដាស​កូ​អិ​ធី​ឌី ដែល​មនុស្ស​ជាង​៥០០​នាក់​កំពុង​បាតុកម្ម​តវ៉ា ដោយ​នាំ​គ្នា​បិទផ្លូវ​វេ​ង​ស្រេង​ទាំងស្រុង…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ព្រឹក​ថ្ងៃ​ទី​០១ ខែធ្នូ​នេះ​មានកម្ម​ករក​ម្មការ​នី​នៅ​រោងចក្រ​ស្បែកជើង ម៉េ​ង​ដា ហ្វ៊ូ​តរៀរ អ៊ិ​ន​ដាស​កូ​អិ​ធី​ឌី ដែល​មនុស្ស​ជាង​៥០០​នាក់​កំពុង​បាតុកម្ម​តវ៉ា ដោយ​នាំ​គ្នា​បិទផ្លូវ​វេ​ង​ស្រេង​ទាំងស្រុង ស្ថិត​នៅ​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ បង្ក​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​ដល់​អ្នក​ធ្វើ​ដំណើរ​យ៉ាង​ខ្លាំង ។

មូលហេតុ​ដែល​កម្មករ​កម្ម​ការ​នី​បាតុកម្ម​ដោយសារ មាន​ករណី​ច្រើន តែ​អ្វី​ដែល​កម្មករ​ទាំងអស់​ទាមទារ​នោះ​គឺ​រោងចក្រ​ផ្លាស់​ប្តូរ​ថៅកែ ហើយ​មិន​មានការ​ផ្តល់​ដំណឹង​ជា​មុន និង​ជា​ពិសេស​មិន​ឲ្យ​លុយ​ដំណាច់ឆ្នាំ​ជូន​ពួក​គាត់​ព្រោះ​ម្នាក់​ៗ​ធ្វើការ​យូ​ឆ្នាំ​មក​ហើយ ។

ម្យា​ង​ទៀត​រាល់​ការ​ផ្លាស់​ប្តូរ​ថៅកែ​នៅ​តាម​រោងចក្រ​មួយ​ៗ​ត្រួ​វ​មាន​ជូនដំណឹង​ជា​មុន និង​ផ្តល់​លុយ​ដំណាច់ឆ្នាំ​ជូន​កម្មករ​ទាំងអស់ តែ​នេះ​អត់​អី​បន្តិច​សោះ ហើយ​ថែម​ទាំង​កៀបសង្កត់​ទៅ​លើ​កម្លាំង​ពួក​គាត់​ទៀត ៕

 

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ