ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជញ្ជីង​ស្នេហា​ស្រី​ស្រស់​ជីវ៉ា ប្រហារ​ឱ្យ​របួសធ្ងន់

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ មាន​ករណី​ហិង្សា​មួយ​បាន​កើតឡើង ដោយ​ប្រពន្ធ​បាន​យក​កូនកាំបិត​ចាក់​ទៅ​លើ​ប្ដី​របស់​ខ្លួន​ចំនួន​២​កាំបិត បណ្តាល​ឱ្យ​រង​របួស​២​កន្លែង​ធ្ងន់ធ្ងរ បន្ទាប់​ពី​ឈ្លោះ​ទាស់ទែង​ពាក្យ​សម្តី​រវាង​គ្នា​នឹង​គ្នា​រួច​មក ដោយ​ជេរ​បញ្ចោរ​គ្នា​ចុះឡើង​ៗ ស្រាប់តែ​ប្រពន្ធ​ចាក់​របួសធ្ងន់​តែ​ម្តង​។ ហេតុការណ៍​ប្រពន្ធ​ចាក់​ប្តី​រង​របួសធ្ងន់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨…

ខេត្ត​ប៉ៃលិន ៖ មាន​ករណី​ហិង្សា​មួយ​បាន​កើតឡើង ដោយ​ប្រពន្ធ​បាន​យក​កូនកាំបិត​ចាក់​ទៅ​លើ​ប្ដី​របស់​ខ្លួន​ចំនួន​២​កាំបិត បណ្តាល​ឱ្យ​រង​របួស​២​កន្លែង​ធ្ងន់ធ្ងរ បន្ទាប់​ពី​ឈ្លោះ​ទាស់ទែង​ពាក្យ​សម្តី​រវាង​គ្នា​នឹង​គ្នា​រួច​មក ដោយ​ជេរ​បញ្ចោរ​គ្នា​ចុះឡើង​ៗ ស្រាប់តែ​ប្រពន្ធ​ចាក់​របួសធ្ងន់​តែ​ម្តង​។ ហេតុការណ៍​ប្រពន្ធ​ចាក់​ប្តី​រង​របួសធ្ងន់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​២០​នាទី យប់​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ ស្ថិត​នៅ​ចំណុច​ផ្ទះ​ជន​រង​គ្រោះ​ក្នុង​ដី​ឡូ​តិ៍​មួយ​កន្លែង ក្នុងភូមិ​ចំការ​កាហ្វេ សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន​។ ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ ពិន បេ អាយុ​៤១​ឆ្នាំ ជា​កម្មករ​សំណង់ មាន​ប្រពន្ធ​២​នាក់ ទី​១​ឈ្មោះ តេ​ង រ៉​ង អាយុ​៤៦​ឆ្នាំ ជា​អ្នក​ធ្វើ​ចម្ការ បច្ចុប្បន្ន​រស់នៅ​ភូមិ​ឆេះ​បាន​ឡាំង ឃុំ​អធិបតី ស្រុក​កោះ​ក្រឡ ខេត្តបាត់ដំបង មានកូន​៤​នាក់​។ រីឯ​ប្រពន្ធ​ទី​២ ដែល​ជា​អ្នក​បង្ក​របួស​ស្នាម​នោះ ឈ្មោះ រុន ស្រី អាយុ​៤៦​ឆ្នាំ ជា​មេផ្ទះ មានស្រុក​កំណើត​នៅ​ភូមិ​ជាមួយ​ប្រពន្ធ​ទី​១ មានកូន​ប្រុស​ម្នាក់ អាយុ​៣​ខែ បច្ចុប្បន្ន​រស់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​។

ប្រភព​បន្ត​ទៀត​ថា ក្រោយ​ពី​មាន​ករណី​អំពើ​ហិង្សា​ចាក់​ទៅ​លើ​ប្តី​របស់​ខ្លួន ស្ត្រី​ជា​ប្រពន្ធ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅ​សួរនាំ​នៅ​ប៉ុ​ស្ថិ៍​នគរបាល​សង្កាត់​ទួល​ល្វា រួច​បញ្ជូន​ទៅ​អធិការ​នគរបាល​ក្រុងប៉ៃលិន ដើម្បី​ធ្វើ​កិច្ចសន្យា រួច​ឱ្យ​វិល​ត្រលប់​ទៅ​ផ្ទះ​វិញ​។ ចំណែក​ជន​រង​គ្រោះជា​ប្ដី​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​។ ចំណែក​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ទួល​ល្វា​បានឱ្យ​ដឹង​ថា បុរស​ខាងលើ​ត្រូវ​បាន​ប្រពន្ធ​ស្ត្រី​ទី​២ ចាក់​២​កាំបិត​ចិតបន្លែ​មុខស្រួច ត្រូវ​ចំ​២​កន្លែង ដោយ​កន្លែង​ទី​១ ចាក់​ចំ​សាច់​គូទ​ផ្នែក​ខាងឆ្វេង​រង​របួសធ្ងន់​។ តែ​១​កន្លែង​ទៀត​ចាក់​ចំ​ក្បែរ​សាច់​បំពង់ក បណ្ដាល​ឱ្យ​រង​របួសធ្ងន់ ហូរ​ឈាម​ជោគ​ខ្លួន​នៅ​កន្លែង​កើតហេតុ​។

​មន្ត្រី​សមត្ថកិច្ច​បាន​បន្ត​ថា ករណី​នេះ ដោយសារ​បុរស​ជា​ប្ដី​បាន​ទូរស័ព្ទ​ពី​កន្លែងធ្វើការ​សំណង់ មក​ប្រពន្ធ​តែ​នាង​មិន​លើក លុះ​ពេល​មក​ដល់​ផ្ទះ​ឃើញ​ប្រពន្ធ​កំពុង​ផឹកស្រា​ជាមួយ​អ្នក​ជិតខាង ក៏​ដើរ​ចូល​ទៅ​ផ្ទះបាយ​រួច​បើក​ឆ្នាំងបាយ​ឆ្នាំងសម្ល​មើល តែ​មិនឃើញ​អ្វី​នៅ​ក្នុង​ឆ្នាំង ក៏​មានចិត្ត​ខឹង​ប្រពន្ធ រួច​ក៏​បន្ទោស​ប្រពន្ធ​ថា​មិន​ព្រមទៅ​ទិញ​សម្ល​យក​មក​ហូប​បាយ​។ ពេល​នោះ​ប្រពន្ធ​បាន​ឆ្លើយ​ទៅ​វិញ​ថា មាន​លុយ​ពី​ណា​បើ​មិន​ឱ្យ​នាង​ផង​។ ក្រោយមក​ស្រាប់តែ​កើត​ទៅ​ជា​ជម្លោះ​ពាក្យ​សម្ដី​រហូត​ដល់​ជេរ​បញ្ចោរ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក រហូត​ដល់​ប្រើ​អំ​ហិង្សា ទើប​ប្រពន្ធ​ចាក់​ប្តី​រង​របួស​ធ្ងន់ធ្ងរ​តែ​ម្ដង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ