ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​សំរាម​ផ្អើល​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​មក​ពន្លត់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៨ និង​៥០​នាទី​យប់ ថ្ងៃ​ទី​៣០ វិច្ឆិកា ២០១៧​នេះ នៅ​ត្រង់​ចំណុច​ដី​ឡូត៍​ខាងក្រោយ​ការិយាល័យ​លក់ ឆ្នេរសមុទ្រ​ខៀវ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី…

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៨ និង​៥០​នាទី​យប់ ថ្ងៃ​ទី​៣០ វិច្ឆិកា ២០១៧​នេះ នៅ​ត្រង់​ចំណុច​ដី​ឡូត៍​ខាងក្រោយ​ការិយាល័យ​លក់ ឆ្នេរសមុទ្រ​ខៀវ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក មាន​អគ្គិភ័យ​ឆាបឆេះ​សំរាម ហើយ​បាន​រាលដាល​ឆេះ​ខ្ទម​ជនអនាថា​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​បានឮ​សំឡេង​ផ្ទុះ​នៅ​ម្ដុំ​កន្លែង​កើតហេតុ មួយសន្ទុះ​ក្រោយមក​គេ​បានឃើញ​អណ្ដាតភ្លើង​បាន​ឆេះ​ឡើង​យ៉ាង​សន្ធោសន្ធៅ​ផង​ដែរ​។ ខណៈនោះ​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍ ក៏​នាំ​គ្នា​ទាក់ទង​ទៅ​កាន់​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​មក​ជួយ​អន្តរាគមន៍ ហើយ​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​ប្រមាណ​ជា​៧​ទៅ​៨​បំពង់ និង​បាល់​ពន្លត់​អគ្គិភ័យ​ចំនួន​៤​មក​បាញ់​ពន្លត់​។

តែ​ដោយ​មើលឃើញ​ថា​មិន​អាច​គ្រប់គ្រង​ស្ថានការណ៍​អំណាច​ភ្លើង​បាន ទើប​សមត្ថកិច្ច​មូលដ្ឋាន​ទាក់ទង​ទៅ​កាន់​អង្គភាព​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ១​គ្រឿង​មក​ជួយ​បាញ់​ពន្លត់​ទើប​អគ្គិភ័យ​បាន​រលត់​ទៅ​វិញ​ជា​ស្ថាពរ​។ គួរ​បញ្ជាក់​ផង​ដែរ​ថា ទីតាំង​ដែល​អគ្គិភ័យ​បាន​ឆាបឆេះ​ខាងលើ​នេះ គឺជា​ខ្ទម​របស់​ជនអនាថា​ដែល​សង់​ស្នាក់​នៅ សមត្ថកិច្ច​បាន​ដាក់​ការ​សង្ស័យ​ថា ប្រហែល​មាន​អ្នក​ដុត​សំរាម​នៅ​ម្ដុំ​នោះ ហើយ​មានការ​រាលដាល​ទើប​បណ្ដាល​ឲ្យ​មាន​អគ្គិភ័យ​ឆាបឆេះ​បែប​នេះ​កើតឡើង​៕