ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​កុមារ​ឈឺពោះ​ដែល​ឪពុក​ម្តាយ​គួរតែ​ដឹង

6 ឆ្នាំ មុន

ជារឿយ​ៗ ក្មេង​ៗ​តែង​ត្អូញត្អែរ​អំពី​ការ​ឈឺពោះ ។ ការ​ឈឺពោះ​ចំពោះ​កុមារ​អាច​បង្ហាញ​ពី​បញ្ហា​ជា​ច្រើន ។ វា​ជា​រឿង​ធម្មតា​បំផុត​ចំពោះ​ក្មេង​អាយុ​តិច​ជាង​១១ ឬ​១២​ឆ្នាំ ។ ខណៈ​ពេល​ដែល​អាច​មាន​ហេតុផល​ជា​ច្រើន​សម្រាប់​ការ​មិន​ស្រួលខ្លួន​នេះ មូលហេតុ​១​ក្នុង​ចំណោម​រឿង​សាមញ្ញ​បំផុត…

ជារឿយ​ៗ ក្មេង​ៗ​តែង​ត្អូញត្អែរ​អំពី​ការ​ឈឺពោះ ។ ការ​ឈឺពោះ​ចំពោះ​កុមារ​អាច​បង្ហាញ​ពី​បញ្ហា​ជា​ច្រើន ។ វា​ជា​រឿង​ធម្មតា​បំផុត​ចំពោះ​ក្មេង​អាយុ​តិច​ជាង​១១ ឬ​១២​ឆ្នាំ ។

ខណៈ​ពេល​ដែល​អាច​មាន​ហេតុផល​ជា​ច្រើន​សម្រាប់​ការ​មិន​ស្រួលខ្លួន​នេះ មូលហេតុ​១​ក្នុង​ចំណោម​រឿង​សាមញ្ញ​បំផុត គឺ​ទម្លាប់​នៃ​ការ​បរិភោគ​មិនល្អ និង​ចលនា​ពោះវៀន ។ ការ​ធ្វើ​រោគវិនិច្ឆ័យ​អំពី​មូលហេតុ​នៃ​ការ​ឈឺពោះ គឺ​ពិបាក​ណាស់ ។ ប៉ុន្តែ​អាច​មាន​មូល​ហេតុ​មួយ​ចំនួន​ដែល​នាំ​ឱ្យ​មាន​រោគ​សញ្ញា​នេះ​កើតឡើង ។

១-​បញ្ហា​ពោះវៀន
នេះ​ជា​មូលហេតុ​ដែល​អ្នក​ចាំបាច់​ត្រូវ​ពិនិត្យ​មើល​លាម​កកូន​ក្មេង ។ ការ​ប្រែប្រួល​ក្នុង​ចលនា​ពោះវៀន​អាច​នាំ​ឱ្យ​ឈឺពោះ ។ ការ​ឈឺចាប់​អាច​មាន​ភាព​ច្បាស់លាស់​នៅ​ពេល​ខ្លះ ។ ជា​ធម្មតា​ការ​ទល់លាមក​អាច​នាំ​ឱ្យ​ឈឺពោះ​បាន ។ ប្រសិនបើ​កូន​របស់​អ្នក​ឈឺ​ពោះ​​ដោយសារ​មាន​ជំងឺ​ចង្កោម​រោគ​សញ្ញា​រលាក​ពោះវៀន វា​ក៏​អាច​បណ្តាល​ឲ្យ​ឈឺពោះ​បាន​ដែរ ។ ចំពោះ​ទារក​ដែល​មាន​អាយុ​តិច​ជាង​៦​ខែ ឬ​១​ឆ្នាំ វា​អាច​បណ្តាល​មក​ពី​ការ​ហើមពោះ ។

២-​ការ​បង្ក​រោគ
ការ​ឈឺពោះ​គឺជា​រោគ​សញ្ញា​ដំបូង​នៃ​ការ​ឆ្លង​មេរោគ​ក្នុង​ពោះវៀន ។ ជំងឺ​មេរោគ​ក្នុង​ពោះ​វៀន តម្រងនោម និង​ប្លោក​នោម​អាច​ធ្វើ​ឱ្យ​ទារក​របស់​អ្នក​ស្រែកយំ​ដោយសារ​ការ​ឈឺ​ចាប់ ។ ទោះជា​យ៉ាងណា​ក្តី ការ​ឆ្លង​មេរោគ​នៅ​ផ្នែក​ផ្សេង​ទៀត​នៃ​រាង​កាយ​ដូច​ជា​ត្រចៀក ឬ​ទ្រូង​ក៏​អាច​នាំ​ឱ្យ​ឈឺពោះ​ផង​ដែរ ។ នេះ​ជា​មូលហេតុ​ដែល​ពិបាក​ក្នុង​ការ​រក​មូល​ហេតុ​នៃ​ការ​ឈឺពោះ​ចំពោះ​កុមារ ។

៣-​បញ្ហា​នៃ​ការ​រំលាយ​អាហារ
ជួនកាល​កុមារ​បរិភោគ​អាហារ​ច្រើន​ពេក​អាច​ជា​មូលហេតុ​នៃ​ការ​ឈឺពោះ​ផង​ដែរ ។ ម្ដាយ​គួរ​កត់សំគាល់​រឿង​នេះ​ផង​ដែរ ។ គួរ​បញ្ជាក់​ផង​ដែរ​ថា​អាហារ​មួយ​ចំនួន​អាច​នឹង​មិន​ស្របគ្នា​ជាមួយនឹង​ប្រព័ន្ធ​រាង​កាយ កូន​របស់​អ្នក ហើយ​អាច​បណ្តាល​ឱ្យ​មាន​ប្រតិ​កម្ម​អាលែកហ្ស៊ី​កើតឡើង ។ រោគ​សញ្ញា​ទូទៅ​មួយ​នៃ​ការ​អាលែកហ្ស៊ី​ចំណីអាហារ​គឺ​អាច​ជា​ការ​ឈឺពោះ ។

៤-​វិបត្តិ​សុខភាព​ផ្សេង​ទៀត
ជួនកាល​បញ្ហា​ដែល​មិន​ទាក់ទង​គ្នា​នៃ​ពោះវៀន​អាច​នាំ​ឱ្យ​មានការ​ឈឺពោះ​ដូច​ជា​ការ​ឈឺ​សាច់ដុំ ឬ​ការ​ឈឺក្បាល​ប្រកាំង​អាច​នាំ​ឲ្យ​មានការ​ឈឺចាប់​ក្នុង​ពោះ ។

៥-​ការ​ពុល​អាហារ
វា​អាច​មាន​មូលហេតុ​ជា​ច្រើន​សម្រាប់​ការ​ពុល​អាហារ ។ មូលហេតុ​មួយ​ចំនួន​នៃ​ការ​ពុល​អាហារ​គឺ​កុមារ​បរិភោគ​សាប៊ូ ឬ​ហិត​ផ្សែង​បារី​។ ប្រសិនបើ​ពោះវៀន​កូន​របស់​អ្នក​ត្រូវ​បាន​លុកលុយ​ដោយ​ជាតិពុល ឬ​សារធាតុ​គីមី​ទាំងនេះ​វា​អាច​នាំ​ឲ្យ​មានការ​ឈឺពោះ ៕