អ្នកប្រើ iOS 11 អាចនឹងស្តាយក្រោយដោយសារបញ្ហាមួយចំនួន
អ្នកប្រើប្រាស់ដែលបង្ហាញពីការមិនពេញចិត្តនឹង iOS 11 កំពុងតែកើនឡើង ទោះជាមានការ Update ថ្មីៗអះអាងថា នឹងដោះស្រាយបញ្ហាប្រើថ្មច្រើន និងបញ្ហាមួយចំនួនទៀតក្តី ។…
អ្នកប្រើប្រាស់ដែលបង្ហាញពីការមិនពេញចិត្តនឹង iOS 11 កំពុងតែកើនឡើង ទោះជាមានការ Update ថ្មីៗអះអាងថា នឹងដោះស្រាយបញ្ហាប្រើថ្មច្រើន និងបញ្ហាមួយចំនួនទៀតក្តី ។…
អ្នកប្រើប្រាស់ដែលបង្ហាញពីការមិនពេញចិត្តនឹង iOS 11 កំពុងតែកើនឡើង ទោះជាមានការ Update ថ្មីៗអះអាងថា នឹងដោះស្រាយបញ្ហាប្រើថ្មច្រើន និងបញ្ហាមួយចំនួនទៀតក្តី ។
Apple បានចេញ iOS 11 នៅថ្ងៃទី១៩កញ្ញា ប៉ុន្តែអ្នកប្រើប្រាស់ចាប់ផ្តើមមើលឃើញបញ្ហាជាច្រើនបន្ទាប់ពី Update វា ដែលធ្វើឲ្យក្រុមហ៊ុននេះចេញការ Update ទៅ iOS 11.0.1 ក្នុងរយៈពេល១សប្តាហ៍ក្រោយមក ។
iOS 11 ផ្តល់ជូននូវការផ្លាស់ប្តូរជាច្រើន ប៉ុន្តែអ្នកប្រើប្រាស់បានរាយការណ៍ពីបញ្ហាជាច្រើនភ្ជាប់មកជាមួយផងដែរ រួមមាន ការប្រើថ្មច្រើន បញ្ហាបញ្ចូលកម្មវិធី ល្បឿនយឺត បញ្ហាទាក់ទងនឹងការភ្ជាប់ WiFi និង Bluetooth ជាដើម ។ បញ្ហាទាំងនេះបានធ្វើឲ្យអ្នកប្រើប្រាស់មួយចំនួនផ្លាស់មកប្រើ iOS.3.3 វិញ ។
អ្នកនាង Wandera La Porta អ្នកដឹកនាំផ្នែកទីផ្សារមកពីក្រុមហ៊ុន Wandera និយាយថា បច្ចេកវិទ្យា Face ID របស់ iPhone X ត្រូវការ A11 Bionic GPU ដែលត្រូវការថាមពលជាច្រើន ធ្វើឲ្យ iOS 11 សម្របខ្លួនទៅតាមនេះ ។
អ្នកនាងព្រមានថា ការប្តូរទៅប្រើ iOS 10 វិញ អាចនឹងបើកផ្លូវធំជាងមុនសម្រាប់អ្នក Hacker ។ អ្នកនាងផ្តល់មតិថា អ្នកប្រើប្រាស់គួរតែកុំបើកដំណើរការកម្មវិធីច្រើនពេកក្នុងពេលតែមួយ និងបិទការប្រើប្រាស់សេវា Location ជាដើម ។
លោក Rob Enderle អ្នកវិភាគក្នុង Enderle Group ជាក្រុមហ៊ុនឯកទេសខាងបច្ចេកវិទ្យា នៅសហរដ្ឋអាមេរិក និយាយថា បញ្ហាទាំងនេះអាចនឹងប៉ះពាល់ដល់ Apple ក្នុងរយៈពេលវែងខាងមុខ ហើយ Samsung អាចនឹងនាំមុខវិញប្រសិនបើ Apple ធ្វេសប្រហែសទៀត ។
ប៉ុន្តែកាលពីឆ្នាំមុន Samsung ក៏បានជួបប្រទះនឹងបញ្ហាគ្រប់គ្រងគុណភាពធ្ងន់ធ្ងរផងដែរដោយទូរស័ព្ទ Galaxy Note 7 ត្រូវគេហាមយកឡើងយន្តហោះ ហើយក្រុមហ៊ុនបានប្រមូលទិញវិញយ៉ាងលឿនបន្ទាប់ពីមានបញ្ហាថ្ម ។
ទោះយ៉ាងណា លោក Jeff Kagan អ្នកវិភាគឯករាជ្យនិយាយថា បញ្ហាទាំងនេះអាចនឹងធ្វើឲ្យអតិថិជនមិនពេញចិត្តពិតមែន ប៉ុន្តែ Apple មានអ្នកគាំទ្រស្មោះស្ម័គ្រជាច្រើន ដែលនឹងមិនងាយងាកទៅរកទូរស័ព្ទរបស់ក្រុមហ៊ុនថ្មីដោយងាយទេ ៕
ចែករំលែកព័តមាននេះ