ការ​បំពុលបរិយាកាសអាច​បង្ក​ជា​ជំងឺ​យ៉ាង​ច្រើន​ឆាប់​ស្លាប់​មុន​អាយុ


យោង​តាម​ការ​ស្រាវជ្រាវ​ថ្មី​បានឱ្យ​ដឹង​ថា ​ការ​បំពុលបរិយាកាស​អាច​បង្ក​ឱ្យ​មាន​ជំងឺ​ឆ្អឹង​ឆាប់​បាក់ ។ ការ​សិក្សា​១​របស់​សាលា​សុខភាព​សាធារណៈ Mailman របស់​សាកល​វិទ្យាល័យ​កូ​ឡុំ​ប៊ី​ដែល​បាន​វិភាគ​ទិន្នន័យ​លើ​មនុស្ស​ជាង​៩​លាន​នាក់​ដែល​បាន​ចុះ​ឈ្មោះ​នៅ​ក្នុង Medicare នៅ​ភាគ​ឦសាន​សហរដ្ឋអាមេរិក គឺជា​ការ​ស្រាវជ្រាវ​ដំបូង​បំផុត​ក្នុង​ការ​ស្វែងរក​ការ​ទាក់ទង​រវាង​ផ្សែង​ដែល​ចេញពី​រថយន្ត និង​ការ​ប្រេះ​ឆ្អឹង​ដែល​បណ្តាល​មក​ពី​ជំងឺ​ពុក​ឆ្អឹង ។

នៅ​សហរដ្ឋអាមេរិក មាន​បុរស​ចំនួន​៩​លាន​នាក់ និង​មាន​ជំងឺ​ពុក​ឆ្អឹង​ដែល​បណ្តាល​ឱ្យ​មាន​បញ្ហា​ប្រេះ​ឆ្អឹង​រៀង​រាល់​៣​វិនាទី ។ នេះ​បើ​តាម​មូលនិធិ​ជំងឺ​ពុក​ឆ្អឹង​អន្ដរជាតិ​បាន​ឲ្យ​ដឹង ។

ការ​សិក្សា​នេះ​បាន​ផ្សារ​ភ្ជាប់​ការ​ប៉ះពាល់​ទៅ​នឹង​ការ​បំពុលបរិយាកាស​នាំ​ឲ្យ​កម្រិត​អ៊័​រ​ម៉ូ​ន Parathyroid ចុះ​ទាប​ដែល​ធ្វើ​ឱ្យ​ការ​ផលិត​ជាតិ​កាល់ស្យូម​ថយ​ចុះ នាំ​ឱ្យ​ឆ្អឹង​ខ្សោយ និង​មានការ​សម្រាក​ក្នុង​មន្ទីរពេទ្យ​កាន់តែ​ច្រើន​ដោយសារ​ការ​ប្រេះ​ឆ្អឹង ។

ទីក្រុង​ដែល​ពោរពេញ​ដោយ​ផ្សែង​អ័ព្ទ​មានការ​ទាក់ទង​ទៅ​នឹង​ការ​កើនឡើង​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ជំងឺ​បេះដូង ជំងឺមហារីក​សួត ជំងឺ​ផ្លូវដង្ហើម​ស្រួច​ស្រាល់​ដូច​ជា​ជំងឺហឺត និង​សូ​ម្បី​តែ​ជំងឺ​វង្វេង ។ ប៉ុន្តែ​ការ​សិក្សា​នេះ​គឺជា​ការ​សិក្សា​លើក​ដំបូង​ដែល​ផ្សារ​ភ្ជាប់​ការ​បំពុលបរិយាកាស​ទៅ​នឹង​ការ​រេចរឹល​នៃ​ឆ្អឹង​ដែល​ខ្សោយ​ដែល​កើតឡើង​លើ​មនុស្ស​ចំនួន​ជាង​២០០​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក ។

លោកស្រី​វេជ្ជបណ្ឌិត Andrea Baccarelli ដែល​ជា​អ្នក​វិទ្យាសាស្ត្រ​ផ្នែក​សុខភាព​បរិស្ថាន​នៅ​សាកលវិទ្យាល័យ​កូ​ឡុំ​ប៊ី​ទីក្រុង​ញូ​វ​យ៉​កបាន​និយាយ​ថា​៖« អស់​រយៈពេល​ជា​ច្រើន​ទស​វត្ស​នៃ​ការ​ស្រាវជ្រាវ​ដ៏​ប្រុង​ប្រយ័ត្ន​បាន​កត់ត្រា​អំពី​ហានិភ័យ​ចំពោះ​សុខភាព​នៃ​ការ​បំពុលបរិយាកាស​រាប់​ចាប់ពី​ជំងឺ​សរសៃឈាម​បេះដូង និង​ជំងឺ​ផ្លូវដង្ហើម​រហូត​ដល់​ជំងឺ​មហារីក និង​ការ​ថយ​ចុះ​សមត្ថភាព​ខួរក្បាល ហើយ​ឥឡូវនេះ​គឺ​ជំងឺ​ពុក​ឆ្អឹង »​។

ក្នុង​ចំណោម​អត្ថប្រយោជន៍​ជា​ច្រើន​នៃ​ខ្យល់អាកាស​បរិសុទ្ធ ការ​ស្រាវជ្រាវ​របស់​យើង​បាន​បង្ហាញ​ថា​វា​ជួយ​ដល់​សុខភាព​ឆ្អឹង និង​ទប់ស្កាត់​ការ​ប្រេះ​ឆ្អឹង ។

ជំងឺ​ពុក​ឆ្អឹង​ដែល​ជា​មូលហេតុ​ទូទៅ​បំផុត​នៃ​ការ​បាក់ឆ្អឹង​ក្នុង​ចំណោម​មនុស្ស​ចាស់ គឺជា​ជំងឺ​ដែល​ឆ្អឹង​កាន់តែ​ខ្សោយ ហើយ​ប្រេះ​ដោយសារ​រាង​កាយ​បាត់បង់​ម៉ាស់​ឆ្អឹង​ច្រើន​ជាង​ការ​បង្កើត​ឡើង​វិញ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ