ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​5​យ៉ាង​ដោះស្រាយ​បញ្ហា​ឆ្អល់ចុងដង្ហើម​

6 ឆ្នាំ មុន

ស្ត្រី​ដែល​មាន​ផ្ទៃពោះ​មិនមែន​សុទ្ធតែ​ទទួល​បានការ​លួងលោម និង​ការ​ថ្នាក់ថ្នម​ពី​មនុស្ស​ជាទី​ស្រឡាញ់​ទាំង​អស់នោះ​ទេ ។ វា​ពិតជា​មានការ​លំបាក​ណាស់​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ក្នុង​រយៈ ពេល​៩​ខែ ហើយ​ជា​ញឹកញាប់​វា​តែងតែមាន​ផលវិបាក​មួយ​ចំនួន​ធំ។ បញ្ហា​មួយ​ក្នុង​ចំណោម​បញ្ហា​ដែល​កើតឡើង​ពេល​មាន​ផ្ទៃពោះ គឺ​បញ្ហា​ឆ្អល់​ចុង ដង្ហើម ។…

ស្ត្រី​ដែល​មាន​ផ្ទៃពោះ​មិនមែន​សុទ្ធតែ​ទទួល​បានការ​លួងលោម និង​ការ​ថ្នាក់ថ្នម​ពី​មនុស្ស​ជាទី​ស្រឡាញ់​ទាំង​អស់នោះ​ទេ ។ វា​ពិតជា​មានការ​លំបាក​ណាស់​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ក្នុង​រយៈ ពេល​៩​ខែ ហើយ​ជា​ញឹកញាប់​វា​តែងតែមាន​ផលវិបាក​មួយ​ចំនួន​ធំ។

បញ្ហា​មួយ​ក្នុង​ចំណោម​បញ្ហា​ដែល​កើតឡើង​ពេល​មាន​ផ្ទៃពោះ គឺ​បញ្ហា​ឆ្អល់​ចុង ដង្ហើម ។
ខាងក្រោម​នេះ​គឺជា​គន្លឹះ​មួយ​ចំនួន​ដែល​អាច​ជួយ​អ្នក​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ ។

១-​ទទួលទាន​អាហារ​៦​ពេល​ក្នុង​១​ថ្ងៃ
ជំនួស​ឱ្យ​ការ​ទទួលទាន​អាហារ​ដ៏​ច្រើន​ក្នុង​ពេល​តែ​ម្តង ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​បំបែក​អាហារ​ទាំងនោះ​ទៅ​ជា​អាហារ តូច​ៗ ។ ការ​ឃ្លាន​រយៈពេល​យូរ​ពេក​ក៏​អាច​បង្ក​ឲ្យ​ឃ្លាន​កាន់តែ​ខ្លាំង និង​បរិភោគ​ហួស​កម្រិត​ដែល​អាច​នាំ​ឲ្យ​មាន​អាការ​ឆ្អល់ចុងដង្ហើម ។

២-​ទំពា​អាហារ​ឲ្យ​បាន​ម៉ត់
សូម​សាកល្បង​វិធី​នេះ សូម​រាប់​ពី​១​ទៅ​១០​មុន​ពេល​អ្នក​លេប​អាហារ នីមួយ​ៗ ។ នេះ​មិនមែន​ជា​រឿង​កំប្លែង​ទេ ប្រសិនបើ​ស្ត្រី​មាន​ផ្ទៃពោះ​ទំពា​អាហារ​បាន​ត្រឹមត្រូវ​មុន​ពេល​លេប វា​អាច​ជួយ​ដល់​ការ​រំលាយ​អាហារ និង​កាត់​បន្ថយ​អាការ​ឆ្អល់ចុងដង្ហើម ។

៣-​កុំ​លាយ​សារធាតុ​រាវ និង​រឹង​រួម​គ្នា
ទោះបីជា​វា​ល្អ​ក្នុង​ការ​ទទួលទាន​ទឹក​ពី​៨​ទៅ​១០​កែវ​ក្នុង​១​ថ្ងៃ​អំឡុង​ពេល​មាន​ផ្ទៃពោះ​ក៏​ដោយ វា​ជា​ទម្លាប់​ល្អ​មួយ​ដែល​អ្នក​មិន​គួរ​ទទួលទាន​ទឹកជា​មួយ​អាហារ​របស់​អ្នក ។ អ្នក​ប្រហែលជា​មិន​ចង់​ហើមពោះ​ខណៈ​ពេល​ដែល​ទទួលទាន​អាហារ​មួយ​ពេល និង​បង្កើត​បញ្ហា​បន្ថែម​ទៀត​នោះ​ទេ ។ សូម​បរិភោគ​អាហារ​តិចតួច និង​ជៀសវាង​ការ​ទទួលទាន​សារធាតុ​រាវ​ច្រើន​ពេក​ក្នុង​ពេល​បរិភោគ​អាហារ​ដើម្បី​ជៀសវាង​អាការ​ឆ្អល់ចុងដង្ហើម ។

៤-​ធ្វើ​លំ​ហាត់ប្រាណ និង​មាន​សុខភាព​ល្អ
សូម​ព្យាយាម​សម្រេច​បាន​នូវ​ការ​ឡើង​ទម្ងន់​ដែល​ល្អ​ចំពោះ​សុខភាព​អំឡុង​ពេល​មាន​ផ្ទៃពោះ និង​ធ្វើ​លំ​ហាត់ប្រាណ​តាម​ការ​ណែនាំ​របស់​វេជ្ជបណ្ឌិត ។ ការ​ធ្វើ​លំ​ហាត់ប្រាណ​នឹង​ជួយ​ឱ្យ​ប្រព័ន្ធ​រាង​កាយ​របស់​អ្នកដំណើរ​ការ​បាន​ល្អ​បំផុត និង​ប្រយុទ្ធ​ប្រឆាំង​នឹង​រោគ​សញ្ញា​នៃ​ការ​ឆ្អល់ចុងដង្ហើម ។

៥-​ពិនិត្យ​មើល​ការ​គេង​របស់​អ្នក
សូម​ប្រាកដ​ថា​អ្នករក្សា​រាង​កាយ​ផ្នែក​ខាងលើ​របស់​អ្នក​ឱ្យ​បាន​ខ្ពស់​បន្តិច​ប្រសិនបើ​អ្នក​ទទួលទាន​អាហារ​ពេល​ល្ងាច​ច្រើន​ពេក​ដើម្បី​កុំ​ឲ្យ​អាស៊ីត​ក្រពះ​ច្រាល​ឡើង និង​បណ្តាល​ឲ្យ​មាន​អាការ​ឆ្អល់ចុងដង្ហើម ៕