ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ប្លែក​ៗ​កម្រ​កើតឡើង​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

១-​រថយន្ត​ដើរ​ដោយ​ម៉ូលេគុល ចាត់​ទុក​ថា​ជា​រថយន្ត​នៃ​អនាគត ព្រោះ​ដើរ​ដោយ​ចលនា​អាតូម និង​ម៉ូលេគុល «Dipolar Racer» មាន​កង់​៤​អា​មេ​រិ​ក​យក​មក​ប្រកួត​ក្នុង​កម្មវិធី «Nanocar Race» នៅ​ក្រុង​ទូ​លូ​ស​ប្រទេស​បារាំង​។…

១-​រថយន្ត​ដើរ​ដោយ​ម៉ូលេគុល
ចាត់​ទុក​ថា​ជា​រថយន្ត​នៃ​អនាគត ព្រោះ​ដើរ​ដោយ​ចលនា​អាតូម និង​ម៉ូលេគុល «Dipolar Racer» មាន​កង់​៤​អា​មេ​រិ​ក​យក​មក​ប្រកួត​ក្នុង​កម្មវិធី «Nanocar Race» នៅ​ក្រុង​ទូ​លូ​ស​ប្រទេស​បារាំង​។

២-​បក្សី​ខ្មោច​កំពុង​សម្លឹង​ក្នុង​បន្ទប់ទឹក
កម្មករ​ឥណ្ឌា​បាន​ប្រទះ​ឃើញ​សត្វ​ចម្លែក​នៅ​ក្នុង​បន្ទប់ទឹក​មួយ នៅ​ភាគ​ខាងកើត​ធ្វើ​ឲ្យ​អ្នកស្រុក​មានការ​ងឿង​ឆ្អល់​ថា​តើ​ជា​សត្វ​អ្វី? ខណៈ​ពេល​អ្នកជំនាញ​អះអាង​ថា​ជា​«​បក្សី​មនុស្ស​» ។

៣-​ចិន​គ្រោង​ប្រចាំការ​អាវុធ​នុយក្លេអ៊ែរ
នៅ​ពាក់កណ្ដាល​ដើមឆ្នាំ​២០១៨ កងទ័ព​ចិន​នឹង​មាន​អាវុធ​បាញ់​រំលង​ទ្វីប​បាន​ចម្ងាយ​១២.០០០​គីឡូម៉ែត្រ ទោះជា​សត្រូវ​បែប​ណា​ក៏​មិន​ខ្លាច​ដែរ ។

៤-​រុ​ស្ស៊ី​ត្រៀម​កាត់​បន្ថយ​ប្រតិបត្តិការ​យោធា​នៅ​ស៊ី​រី
ទ័ព​រុ​ស្ស៊ីត្រៀម​កាត់​បន្ថយ​ប្រតិបត្តិការ​ផ្នែក​យោធា​នៅ​ស៊ី​រី​ក្នុង​ដំណាច់ឆ្នាំ​នេះ ឲ្យ​ស្រប​នឹង​និន្នាការ​សន្តិភាព តាម​យុទ្ធសាស្ត្រ​របស់​លោក​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទី​ន ។

៥-​បុរស​ជប៉ុន​សុំ​លែងប្រពន្ធ​ទៅ​ស្រឡាញ់​តុក្កតា​សិច
បុរស​ជនជាតិ​ជប៉ុន​អាយុ ៤៥​ឆ្នាំ​ម្នាក់ បាន​លែងលះ​ប្រពន្ធ ប៉ុន្តែ​រូបគេ​បែរជា​ស្រឡាញ់​តុក្កតា​សិច និង​រស់នៅ​យ៉ាង​ល្អូក​ល្អឺ​ន គឺជា​ស្នេហា​ដ៏​ចម្លែក​មួយ​នៅ​លើ​ពិភពលោក ។

៦-​ស្ត្រី​ប៉ូលិស​ឥណ្ឌា​ការពារ​ការ​ចាប់រំលោភ
ឥណ្ឌា​បាន​ដាក់​ពង្រាយ​ស្ត្រី​ប៉ូលិស​ជិៈ​ម៉ូតូ​ដើរ​ល្បាត​នៅ​លើ​ដងផ្លូវ​ក្នុង​ទីក្រុង​ញូ​វ​ដេ​លី ដើម្បី​ការពារ​ការ​ចាប់រំលោភ​នានា​ដែល​កំពុង​រីក​រាលដាល​ក្នុង​ពេល​បច្ចុប្បន្ន ។

៧-​រថយន្ត​ដឹកគោ​បុក​បង្កាន់ដៃស្ពាន​ធ្លាក់​គោ​មក​ដី
មាន​គោ​១៥​ក្បាល​បាន​ងាប់​ដោយសារ​រថយន្ត​ដឹក​ទៅ​បុក​បង្កាន់ដៃស្ពាន​ធ្លាក់​ទៅ​លើ​ដងផ្លូវ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​រដ្ឋ​អ៊ុយ​តា សហរដ្ឋអាមេរិក ។

៨-​មនុស្ស​យន្ត​ស្រាវជ្រាវ​នៅ​រោងចក្រ​អគ្គិសនី​នុយក្លេអ៊ែរ​ជប៉ុន
ក្រុម​ហ៊ុ​ន​តូ​ស៊ូីបា និង​ស្ថាប័ន​ស្រាវ ជ្រាវ​អន្តរជាតិ «IRID»​ប្រទេស​ជប៉ុន បាន​សាកល្បង​ពី​របៀប​ធ្វើការ​របស់​មនុស្ស​យន្ត​ស្រាវជ្រាវ​ក្នុង​រោងចក្រ​អគ្គិសនី​នុយក្លេអ៊ែ​រ៍ «fukushima daiichi» ដែល​ខូចខាត​ដោយ​រញ្ជួយ​ដី ។

៩-​បិទ​ក្រុមហ៊ុន​ជួល​តុក្កតា​សិច​នៅ​ប្រទេស​ចិន
ក្រុមហ៊ុន​ជួល​តុក្កតា​សិច «Sex toy» មួយ​នៅ​ប្រទេស​ចិន ត្រូវ​អាជ្ញាធរ​ធ្វើការ​ពិន័យ និង​ឈប់​ដំណើរការ​ជួល ព្រោះ​ជា​ព្រឹត្តិការណ៍​ដែល​មិន​សមរម្យ​នៅ​ក្នុង​ប្រទេស ។

១០-​ផុត​ពី​ស្លាប់​ដោយ​វះកាត់​ប្តូរ​ស្បែក
បុរស​អាយុ​៣៣​ឆ្នាំ​ម្នាក់​រួច​ផុត​ពី​ក្តី​ស្លាប់ ព្រោះ​រាង​កាយ​របស់​គេ​ឆេះ​ខ្លោច​ដោយសារ​ធាតុគីមី ប៉ុន្តែ​នៅ​រស់​ដោយសារ​វះកាត់​ប្តូរ​ស្បែក​បាន​ពី​គូ​ភ្លោះ ហេតុការណ៍​ខាងលើ​កើតឡើង​នៅ​ប្រទេស​បារាំង កាលពី​ពេល​ថ្មី​ៗ​កន្លង​មក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ