ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រុង​ប្រយ័ត្ន​ដើម្បី​សុវត្ថិភាព​ពេល​ឈប់​ក្រោយ​រថយន្ត​ដទៃ

6 ឆ្នាំ មុន

តើ​អ្នកដឹង​ពី​ការ​ប្រុង​ប្រយ័ត្ន​ដ៏​មាន​សុវត្ថិភាព និង​សាមញ្ញ​បំផុត​ដែរ​ឬទេ នៅ​ពេល​ត្រូវ​ឈ​ប្ត់​ពីក្រោយ​រថយន្ត​ដទៃ ? វា​គឺជា​សកម្មភាព​ដែល​អ្នក​គួរតែ​ធ្វើ នៅ​ពេល​ឈប់​រថយន្ត​ពីក្រោយ​រថយន្ត​របស់​នរណា​ម្នាក់​នៅ​ចំណុច​ភ្លើងស្តុប នៅ​ពេល​ស្ទះចរាចរណ៍​ខ្លាំង ឬ​ពេល​រថយន្ត​ឈប់​រង់ចាំ​ដើម្បី​បត់​ត្រឡប់​ក្រោយ ។ ចម្លើយ​គឺ​ត្រូវ​ប្រាកដ​ថា…

តើ​អ្នកដឹង​ពី​ការ​ប្រុង​ប្រយ័ត្ន​ដ៏​មាន​សុវត្ថិភាព និង​សាមញ្ញ​បំផុត​ដែរ​ឬទេ នៅ​ពេល​ត្រូវ​ឈ​ប្ត់​ពីក្រោយ​រថយន្ត​ដទៃ ? វា​គឺជា​សកម្មភាព​ដែល​អ្នក​គួរតែ​ធ្វើ នៅ​ពេល​ឈប់​រថយន្ត​ពីក្រោយ​រថយន្ត​របស់​នរណា​ម្នាក់​នៅ​ចំណុច​ភ្លើងស្តុប នៅ​ពេល​ស្ទះចរាចរណ៍​ខ្លាំង ឬ​ពេល​រថយន្ត​ឈប់​រង់ចាំ​ដើម្បី​បត់​ត្រឡប់​ក្រោយ ។

ចម្លើយ​គឺ​ត្រូវ​ប្រាកដ​ថា អ្នក​អាច​ឃើញ​កង់​ក្រោយ​របស់​រថយន្ត​នៅ​ពីមុខ​ប៉ះ​នឹង​ដី ។ ប្រសិនបើ​អ្នក​អាច​ឃើញ​កង់​រថយន្ត​នោះ​ប៉ះ​នឹង​ដី បាន​ន័យ​ថា រថយន្ត​របស់​អ្នកមាន​ចន្លោះ​គ្រប់គ្រាន់​ដើម្បី​បត់​ចេញ​ក្នុង​ករណី​មាន​អាសន្ន​។ រថយន្ដ​នៅ​ខាង​មុខ​អាច​មាន​គ្រោះថ្នាក់​ណាមួយ ឬ​អ្នក​ប្រហែលជា​ត្រូវ​គេច​ចេញពី​ផ្លូវ ប្រ​សិន​មាន​រថយន្ត​សង្គ្រោះ​បន្ទាន់​នៅ​ពីក្រោយ ។

វា​ដូចនឹង​រក្សា​ចម្ងាយ​សុវត្ថិភាព ខណៈ​ពេល​កំពុង​បើកបរ​រថយន្ត ។ នៅ​ពេល​ឈប់ អ្នក​គួរតែ​ទុក​ចន្លោះ​ពី​រថយន្ត​មួយ​ទៅ​រថយន្ត​មួយទៀត​ឲ្យ​បាន​គ្រប់គ្រាន់ ។ ប្រសិនបើ​រថយន្ត​​មួយ​មាន​បញ្ហា រថយន្ដ​នៅ​ខាងក្រោយ​ជា​ច្រើន​នឹង​លំបាក​ធ្វើ​ចលនា ដោយហេតុ​ថា ពួក​គេ​មិន​បាន​ទុក​គម្លាត​នៃ​រថយន្ត​នីមួយ​ៗ​ឲ្យ​បាន​គ្រប់គ្រាន់ ។

យើង​គួរតែ​ទុក​ផ្លូវ​ចេញ​សម្រាប់​ខ្លួនឯង ដោយសារ​យើង​មិន​អាច​គ្រប់គ្រង​ចន្លោះ​នៅ​ពីក្រោយ​រថយន្ត​របស់​ខ្លួន​បាន​ទេ ។ ដូច្នេះ ការ​ទុក​ចន្លោះ​នៅ​ពីមុខ​រថយន្ត​របស់​អ្នក គឺ​អនុញ្ញាត​ឱ្យ​អ្នក​អាច​ផ្លាស់​ទី​ចេញពី​ផ្លូវ​បាន​ភ្លាម​ៗ​ក្នុង​ករណី​មាន​អាសន្ន​ណាមួយ​កើត​ឡើង​ជាយថាហេតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ