ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Facebook Messenger អនុញ្ញាត​ឱ្យ​អ្នក​ផ្ញើ​រូប​ទំហំ 4K

6 ឆ្នាំ មុន

កម្មវិធី Facebook Messenger បាន​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​អាច​ផ្ញើ និង​ចែករំលែក​រូបភាព​ទំហំ​ធំ​ៗ ខណៈ​កំពុង​ជជែក​ជាមួយ​មិត្តភក្តិ ។ កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ Facebook បាន​ប្រកាស​ថា…

កម្មវិធី Facebook Messenger បាន​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​អាច​ផ្ញើ និង​ចែករំលែក​រូបភាព​ទំហំ​ធំ​ៗ ខណៈ​កំពុង​ជជែក​ជាមួយ​មិត្តភក្តិ ។

កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ Facebook បាន​ប្រកាស​ថា នឹង​មានការ Update ថ្មី​សម្រាប់​​កម្មវិធី Messenger ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​អាច​ផ្ញើ​រូបភាព​ទំហំ​ដល់ 4K។

ការ Update នេះ​ធ្វើ​ឲ្យ​កម្មវិធី Messenger ផ្ញើ និង​ទទួល​រូបភាព​ទំហំ​ដល់​ទៅ​៤.០៩៦​ហ្វិច​​សែ​ល ។ Facebook បន្ត​ថា ទោះជា​បែប​នេះ​ក្តី ល្បឿន​នៃ​ការ​ផ្ញើ គឺ​នៅ​តែ​លឿន​ដូច​ពេល​មិន​ទាន់ Update ដដែល ។

Facebook បន្ត​ទៀត​ថា 4K គឺជា​ទំហំ​រូបភាព​ធម្មតា​ដែល​ថត​ចេញពី​កាមេរ៉ា​ស្មា​ត​ហ្វូ​ន​។ ដូច្នេះ ការ Update ថ្មី​នេះ នឹង​អនុញ្ញាត​ឲ្យ​រូបភាព​ផ្ញើ​ចេញ​តាម Messenger ច្បាស់​ជាង​មុន ។

ក្រុមហ៊ុន​នេះ​និយាយ​ថា អ្នក​ប្រើប្រាស់​បាន​ផ្ញើ​រូបភាព​តាម​កម្មវិធី​នេះ​ប្រមាណ​១៧​ប៊ី​លាន​រូបភាព​ក្នុង​១​ខែ ។ ដូច្នេះ ការ Update នេះ​ពិតជា​សំខាន់​ណាស់ ។ រាល់​អ្នក​ប្រើប្រាស់​ដែល​ចង់​ផ្ញើ​រូបភាព​ក្នុង​ទំហំ​នេះ គ្រាន់តែ Update កម្មវិធី​ជា​ការ​ស្រេច ។
Facebook បន្ថែម​ទៀត​ថា អ្នក​ប្រើប្រាស់​អាច​បង្ហាញ​ពី​អារម្មណ៍​កាន់តែ​ខ្លាំង​ជាង​មុន​តាម​ការ​ផ្ញើ​រូបភាព ខណៈ​ពួក​គេ​ជជែក​គ្នា​តាម​កម្មវិធី​នេះ ។

ទោះ​យ៉ាងណា ការ Update នេះ​សម្រាប់​តែ​សហរដ្ឋអាមេរិក​, កា​ណា​ដា​, បារាំង​, អូស្ត្រាលី​, ចក្រភព​អង់គ្លេស​, សិង្ហ​បុរី​, ហុងកុង​, ជប៉ុន និង​កូរ៉េ​ខាងត្បូង​ប៉ុណ្ណោះ ។ ប៉ុន្តែ Facebook និយាយ​ថា ប្រទេស​មួយ​ចំនួន​ទៀត​នឹង​អាច Update វា​បាន​ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​ខាង​មុខ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ