ការ​យល់​ខុស​ទាំងនេះ​អាច​បំផ្លាញ​រថយន្ត​ដោយ​មិនដឹង​ខ្លួន


អ្នក​ណា​ក៏​ស្រឡាញ់ និង​ចង់​ថែទាំ​រថយន្ដ​របស់​ខ្លួន​ឲ្យ​បាន​ល្អ ប៉ុន្តែ​ដឹង​ទេ​ថា រឿង​មួយ​ចំនួន​ដែល​យើង​រាល់ថ្ងៃ ដែល​ធ្លាប់​គិត​ថា​វា​ជា​វិធី​ថែទាំ​មួយ​ដ៏​ស័ក្តិសម​នោះ បែរជា​អាច​បំផ្លាញ​រថយន្ត​របស់​យើង​ទៅ​វិញ ។

ខាងក្រោម​នេះ គឺជា​ការ​យល់​ខុស​របស់​ម្ចាស់​រថយន្ដ​មួយ​ចំនួន​លើ​ការ​ថែទាំ ដែល​យើង​គួរ​ឈ្វេងយល់​ដើម្បី​ចៀសវាង​មាន​ហេតុការណ៍​បែប​នេះ​កើតឡើង ។

១-​ចត​រថយន្ត​នៅ​ក្រោម​ដើមឈើ ៖
ចំណុច​នេះ​មើលទៅ គឺជា​វិធី​ថែទាំ​មួយ​ដ៏​ត្រឹមត្រូវ ដោយសារ​ដើមឈើ​មាន​ម្លប់​ត្រជាក់ ប៉ុន្តែ​បើ​ត្រូវ​ចត​រថយន្ត​យូរ​ឆ្លង​ថ្ងៃ អ្នក​ត្រូវ​ពិនិត្យ​មើល​បរិវេណ​ផ្លូវ​នោះ​ជា​មុន​ថា មាន​ស្នាម​ដាន​ពី​អាចម៍​បក្សី​ច្រើន​ប៉ុនណា ។ បើ​មាន​ស្នាម​ដាន​ពាសពេញ​នោះ អ្នក​គួរ​ស្វែងរក​កន្លែង​​ចត​ថ្មី​វិញ​ល្អ​ជាង ហើយ​អាចម៍​បក្សី​មាន​ជាតិ​អាស៊ីត​ម្យ៉ាង ដែល​អាច​ធ្វើ​ឲ្យ​រថយន្ត​មាន​ពណ៌​ចម្រុះ​បាន បើសិនជា​អ្នក​ចតវា​ចោល​យូរថ្ងៃ ។ ម្យ៉ាងទៀត គឺ​អាច​នឹង​មាន​មែក​ឈើ​ធ្លាក់​មក​សង្កត់​រថយន្ត​ទៀត​ផង ។

ប៉ុន្តែ​បើ​គ្មាន​ជម្រើស​មែន​នោះ យ៉ាងណា​ៗ ក៏​ត្រូវ​ចត​នៅ​កន្លែង​នេះ គឺ​បន្ទាប់​ពី​ចត​ហើយ ចូរ​ប្រញាប់​សម្អាត​វា​ដោយ​ប្រើប្រាស់​ទឹក​ថ្នាំ​រលោង​សម្រាប់​ពណ៌​រថយន្ត និង​លាង​ទឹក​ឲ្យ​បាន​ស្អាត ដើម្បី​ជួយ​កម្ចាត់​ស្នាម​សំណក ។ កុំ​បណ្តោយ​ឲ្យ​ស្នាម​ទាំងនេះ​ជាប់​ស្អិត​នឹង​រថយន្ត រហូត​ដល់​ត្រូវ​ប្រើ​ទឹក​ថ្នាំ​បំបាត់​ស្នាម ។

២-​ប្តូរ​ប្រេងម៉ាស៊ីន​តាម​គេ​ប្រាប់​ថា​ល្អ ៖
ការ​ប្តូរ​ប្រេងម៉ាស៊ីន​ជា​ប្រចាំ​រៀង​រាល់​៦​ខែ ឬ​រៀង​រាល់​ចម្ងាយ​៨​ពាន់ ទៅ​១​ម៉ឺន​គីឡូម៉ែត្រ គឺជា​រឿង​ដែល​គួរតែ​ធ្វើ​ស្រាប់​ហើយ ប៉ុន្តែ​ការ​ជ្រើសរើស​ប្រេងម៉ាស៊ីន​នេះ​ទៅ​វិញ​ទេ គឺជា​ប្រធានបទ ។

មនុស្ស​ភាគច្រើន​មិនដឹង​ថា នឹង​ជ្រើសរើស​ប្រេងម៉ាស៊ីន​ម៉ាក​អ្វី បែប​ណា ក៏​ជ្រើសរើស​តាម​អ្វី​ដែល​បានឮ​មក​ថា ម៉ាក​នេះ​ល្អ ឬ​ប្រើប្រាស់​បច្ចេកវិទ្យា​ខ្ពស់ ហើយ​តម្លៃ​កាន់តែ​ថ្លៃ គឺ​កាន់តែ​ល្អ ។ ការ​ពិត ប្រេងម៉ាស៊ីន​ដែល​មាន​តម្លៃ​ថ្លៃ ឬ​អ្នក​ដទៃ​ប្រាប់​ថា​ល្អ​នោះ អាច​នឹង​មិន​ស័ក្តិសម​ជាមួយ​គ្រឿង​ម៉ាស៊ីនរថយន្ត​របស់​លោក​អ្នក​ទេ ។

ហេតុនេះ​ហើយ មុន​នឹង​ផ្លាស់​ប្តូរ​ប្រេងម៉ាស៊ីន ម្ចាស់​រថយន្ត​គួរតែ​ស្វែងរក​ទិន្នន័យ​បន្ថែម​ទៀត​ថា រថយន្ត​របស់​យើង​សម​ស្រប​ជាមួយ​ប្រេងម៉ាស៊ីន​ប្រភេទ​ណា​ឲ្យ​ប្រាកដ ។ កុំ​គិត​ថា រថយន្ត​ទាំងអស់ គឺ​ដូច​ៗ​គ្នា ។

៣-​បន្ថែម​ល្បឿន​ភ្លាម​ៗ ៖
នៅ​ពេល​កាន់​ដៃចង្កូត មនុស្ស​ជា​ច្រើន​នឹង​មានចិត្ត​ក្តៅ​ជាង​ធម្មតា ហើយ​បន្ថែម​ល្បឿន​រថយន្ត​ដោយ​មិន​រង់ចាំ​យូរ​ឡើយ ឬ​ហៅ​ងាយ​ៗ​ថា បើកបរ​រថយន្ត​បែប​ចិត្ត​ក្តៅ ។ អ្នក​អាច​នឹង​មិន​បាន​គិត​ថា វា​គឺជា​ការ​បំផ្លាញ​រថយន្ត ព្រោះ​ឥរិយាបថ​នៃ​ការ​បើកបរ​បែប​នេះ នឹង​ធ្វើ​ឲ្យ​គ្រឿង​ម៉ាស៊ីន​ឆាប់​ខូច ឬ​អន់​គុណភាព​លឿន​ជាង​ធម្មតា ។

៤-​ពន្យារពេល​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ៖
ជា​ញឹកញាប់ យើង​អាច​នឹង​ផ្តោត​លើ​ការ​ថែទាំ​រថយន្ត ហើយ​ពន្យារពេល​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ជាមួយ​រឿង​ផ្សេង​ទៀត ជា​ពិសេស ការ​ធានា​រ៉ាប់រង​យានយន្ត ។ ពួក​គេ​តែង​បណ្តោយ​ឲ្យ​ការ​ធានា​រ៉ាប់រង​យានយន្ត​ផុតកំណត់ ហើយនឹង​បន្ត​ការ​ធានា​រ៉ាប់រង​នៅ​ពេល​​ក្រោយ ។ អ្នកខ្លះ​គិត​ខ្លួនឯង​ថា គ្រោះថ្នាក់​នៅ​មិន​ទាន់​កើត​លើ​ខ្លួន​យើង​ទេ តែ​ការ​ពិត គ្រោះថ្នាក់​វា​ស្វែងរក​យើង​គ្រប់ពេលវេលា ។ ដូច្នេះ​ហើយ បើ​អ្នក​ពិតជា​ស្រឡាញ់​រថយន្ត គួរតែ​យកចិត្តទុកដាក់​ទៅ​លើ​ការ​ធានា​រ៉ាប់រង​ផង​ដែរ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កិច្ចការជំនួញ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ