ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាច​ដែរ​ពេល​ឃើញ​ហើយ​រត់​ពូន​យ៉ាង​លឿន​បែប​នេះ

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​គគីរ​ល្បាត​តាម​មូលដ្ឋាន​ធ្វើការ​ឃាត់ខ្លួន​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ប្រុស​-​ស្រី​ចំនួន​២​នាក់​កាលពី​វេលា​ម៉ោង​២៣​និង​២០​នាទី​យប់​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​រោង​ចាំចំការ​ស្វាយ ភូមិ​កោះ​បៀ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល…

ខេត្តកណ្តាល ៖ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​គគីរ​ល្បាត​តាម​មូលដ្ឋាន​ធ្វើការ​ឃាត់ខ្លួន​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ប្រុស​-​ស្រី​ចំនួន​២​នាក់​កាលពី​វេលា​ម៉ោង​២៣​និង​២០​នាទី​យប់​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​រោង​ចាំចំការ​ស្វាយ ភូមិ​កោះ​បៀ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ។

ជនសង្ស័យ​ប្រុស​-​ស្រី​ទាំង​២​នាក់ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ទី​១- ឈ្មោះ​អឿ​ន ស៊ី​ណាត ភេទ​ប្រុស អាយុ​២២​ឆ្នាំ នៅ​ភូ​មិច​ន្ល​ក់ ឃុំ​គគីរ ស្រុក​កៀនស្វាយ និង​ទី​២- ឈ្មោះ​គុណ ឈុ​ន​ណែ​ត ភេទ​ស្រី អាយុ​១៩​ឆ្នាំ ខ្មែរ មាន​ទីលំនៅ​ភូមិ​កោះ​បៀ ឃុំ​គគីរ ស្រុក​កៀនស្វាយ ។
បើ​តាម​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​គគីរ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​កម្លាំង​បាន​ចុះ​ល្បាត​តាម​មូលដ្ឋាន​ដូច​សព្វដង លុះដល់​ត្រង់​ចំណុច​ខាងលើ​ប្រទះ​ឃើញ​មុខសញ្ញា​រត់​ចូល​ទៅ​សំងំ​ក្នុង​រោង​យាម​ស្វាយ​មិន​ស្គាល់​ម្ចាស់ ។ ភ្លាម​នោះ​កម្លាំង​នគរបាល​បាន​ព័ទ្ធ​ឃាត់ខ្លួន​បាន​ទាំង​២​នាក់ និង​ធ្វើការ​ឆែកឆេរ​ដកហូត​បាន​វត្ថុ​តាង នូវ​ម្សៅ​ក្រាម​ថ្លា​ពណ៌​ស​សង្ស័យ​ជា​សារធាតុ​ញៀន​១​កញ្ចប់​តូច ទូរ​សព្ទ័​ដៃ​ចំនួន​២​គ្រឿង មួយ​គ្រឿង​ម៉ាក​ខេ​ម​ហ្វូ​ន​ពណ៌​ទឹក​លាយ​មាស​បែក​អេ​ក្រង់ និង​ម៉ាក​អិន​ចុច​ពិល​ពណ៌​ខៀវ​០១​គ្រឿង ដាវ​កែ​ឆ្នៃ​ពីរ​ដើម សម្ភារ​ប្រើប្រាស់ និង​វិច​ខ្ចប់​គ្រឿងញៀន​មួយ​ចំនួន ព្រម​ដែកកេះ​ហ្គា​ស​ពណ៌​ទឹកក្រូច​១ នាំ​យក​មក​ប៉ុស្តិ៍​ដើម្បី​សាកសួរ​តែ​ម្តង ។

មុខ​សមត្ថកិច្ច​ជនសង្ស័យ​ចែកចាយ​ថ្នាំ​ញៀន​ទាំង​២​នាក់​បាន​សារភាព​ថា ពួក​គេ​បាន​ទទួលយក​ថ្នាំ​ញៀន​ពី​ឈ្មោះ​ចាន់ និមល ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​(​ខ្មែរ​)​នៅ​ភូ​មិច​ន្ល​ក់ ឃុំ​គគីរ ស្រុក​កៀនស្វាយ​យក​មក​លក់​បន្ត ។ ក្រោយ​សាកសួរ​រួច​ជនសង្ស័យ​ទាំង​ពីរ​នាក់​រួម​ទាំង​វត្ថុ​តាង​ត្រូវ​នគរបាល​ប៉ុស្តិ៍​ធ្វើ​កំណត់ហេតុ​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ