ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះស្តេចធ្វើ​អំណោយ ត្រូវបានគេលក់តៗគ្នា​តាមចិត្ត​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​រស់នៅ​ក្នុង​និគម​ព្រះ​នរោត្តម សីហ​មុនី ដែល​ភាគច្រើន​ជា​អ្នក​ក្រីក្រ​បាន​នាំ​គ្នា​ទទូច​សុំ​ប័ណ្ណកម្មសិទ្ធិ ខណៈ​ពេល​ដែល​ផ្ទះ​ដែល​ជា​ព្រះរាជ​អំណោយ​នេះ​ត្រូវ​បាន​គេ​ទិញ​លក់​ត​ៗ​គ្នា​តាម​ចិត្ត និង​ផ្ទះ​ខ្លះ​ត្រូវ​បាន​គេ​ប្រក់ដំបូល​ថ្មី បាត់​ទ្រង់ ទ្រាយ​រចនា​បទ​ដើម​ស្ទើរ​អស់​ទៅ​ហើយ​នោះ ។…

រាជធានី​ភ្នំពេញ ៖ អ្នក​រស់នៅ​ក្នុង​និគម​ព្រះ​នរោត្តម សីហ​មុនី ដែល​ភាគច្រើន​ជា​អ្នក​ក្រីក្រ​បាន​នាំ​គ្នា​ទទូច​សុំ​ប័ណ្ណកម្មសិទ្ធិ ខណៈ​ពេល​ដែល​ផ្ទះ​ដែល​ជា​ព្រះរាជ​អំណោយ​នេះ​ត្រូវ​បាន​គេ​ទិញ​លក់​ត​ៗ​គ្នា​តាម​ចិត្ត និង​ផ្ទះ​ខ្លះ​ត្រូវ​បាន​គេ​ប្រក់ដំបូល​ថ្មី បាត់​ទ្រង់ ទ្រាយ​រចនា​បទ​ដើម​ស្ទើរ​អស់​ទៅ​ហើយ​នោះ ។

និគម​ព្រះ​នរោត្តម សីហ​មុនី ដែល​អ្នកស្រុក​ហៅ​«​ផ្ទះ​ស្តេច​»​នេះ​ស្ថិត​នៅ​ក្នុងភូមិ​សំរោង សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ដែល​ជា​ព្រះរាជ​អំណោយ​របស់​ព្រះមហាក្សត្រ​នៃ​ព្រះ រា ជាណាចក្រ​កម្ពុជា ដែល​ព្រះ​អង្គ​សង់​ឱ្យ​កូនចៅ​ជា​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​មក​ពី​បណ្តា​ខណ្ឌ​ទាំង​៨ ក្នុង​រាជធានី​ភ្នំពេញ​រស់នៅ​កាលពី​អំឡុង​ឆ្នាំ​២០១០ ។

លោក សួន ឈឿ​ន អាយុ​៥២​ឆ្នាំ ជា​មេ​៥០​ខ្នង ទី​៨​បានឱ្យ​ដឹង​ថា និគម​ព្រះ​នរោត្តម សីហ​មុនី ហៅ «​ផ្ទះ​ស្តេច​» ដែល​ជា​ព្រះរាជ​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម​សីហ​មុនី ដែល​បាន​សាងសង់​ចែក​ជួន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ អត់​ទីជម្រក​ចូល​មក​រស់នៅ កាលពី​ថ្ងៃ​ទី​៤ វិច្ឆិកា ឆ្នាំ​២០១០ មាន​ចំនួន​៨០​គ្រួសារ ដែល​ក្រីក្រ​រស់នៅ​តាម​បណ្តា​ខណ្ឌ​នានា​ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​បាន​អាជ្ញាធរ​ជ្រើសរើស និង​មានភ័ព្វ​វាសនា​មក​ចាប់ឆ្នោត​យក​ផ្ទះ ដែល​ជា​ព្រះរាជ​អំណោយ​នេះ ។ ក្នុង​នោះ​រូប​លោក​ដែល​ពី​មុន​រស់នៅ​ច្រាំង​ទន្លេ ក្នុង​សង្កាត់​ច្បារ​អំពៅ​ទី​១ ខណ្ឌមានជ័យ កាលពី​ជំនាន់​នោះ ក៏​ទទួល​បាន​ផ្ទះ​មួយ​ខ្នង​រស់នៅ​២​គ្រួសារ (​ផ្ទះ​ជាប់​គ្នា​) រួម​ទាំង​ដី​ទំហំ ៧​ម៉ែត្រ​គុណ​១៥​ម៉ែត្រ​ដែរ ។ មុន​ដំបូង​ផ្ទះ​នោះ​គ្មាន​របង និង​គ្មាន​ដំបូល​យ៉ាក​ការពារ​ទឹកភ្លៀង និង​គ្មាន​របស់របរ​អ្វី​ឡើយ ។

លោក​មេ​៥០​ខ្នង​រូប​នោះ​បានឱ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​ទទួល​បាន​អំណោយ​ផ្ទះ​នេះ​គាត់​និង​ក្រុម​គ្រួ​សារបាន​មក​រស់នៅ​ក្នុង​និគម​នោះ​តាម​ការ​ចែក​ឱ្យ​។ មុន​ដំបូង​មាន​ភាព​រញ៉េ រញ៉ៃ​ណាស់​ព្រោះ​ប្រជាពលរដ្ឋ​ដែល​មក​រស់នៅ​ក្នុង​និគម ដែល​ភាគច្រើន​មាន​ជីវភាព​លំបាក​ហើយ​អ្នកខ្លះ​ទៀត​មាន​សមាសភាព​មិនល្អ​ជាដើម ។ លុះ​ក្រោយមក​ដោយសារ​តែ​ស្ថានភាព​ក្រីក្រ ពួក​គាត់​ទាំងនោះ​បាន​លក់​ផ្ទះ​ទៅ​រស់នៅ​កន្លែង​ផ្សេង ហើយ​បច្ចុប្បន្ន​នេះ អ្នក​ចំណូល​ថ្មី​ប្រមាណ​៥០​ភាគរយ ដែល​បាន​មក​ទិញ​ត និង​ខ្លះ​ទៀត ដែល​មាន​ជីវភាព​ធូរធារ ក៏​បាន​ទិញ​ផ្ទះ​ស្តេច​វាយ​ចោល ជួល​ជុល ដូច​ជា​ផ្ទះ​លេខ ឆ​៦, ឆ​៧, និង ឆ​៨​ជាដើម ។

លោក សួន ឈឿ​ន ក្នុង​នាម​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​និគម ក៏​បាន​ទ​ទួ​ច​សុំ​អាជ្ញាធរ ក៏​ដូច​ជា​មន្ត្រី​ជំនាញ ជួយ​ផ្តល់​ប័ណ្ណកម្មសិទ្ធិ ព្រោះ​ពួក​គាត់​បាន​រស់នៅ​លើ​ផ្ទះ​និង​ដី​នេះ អស់​រយៈពេល​៧​ឆ្នាំ​មក​ហើយ ដើម្បី​ឱ្យ​ពួក​គាត់​ងាយស្រួល​ធ្វើ​មរតក​ឱ្យ​កូនចៅ និង​ត្រូវការ​ប្រាក់​កាស​អាច​យក​ទៅ​បញ្ចាំ​ដោះស្រាយ​ជីវភាព​បាន ។ លោក ស្រី ឈួ​ន រ​ដ្ឋា អាយុ​៣៨​ឆ្នាំ បានឱ្យ​ដឹង​ថា ផ្ទះ​ស្តេច​នេះ​ត្រូវ​បាន​គេ​ទិញ​-​លក់​ត​ៗ​គ្នា ដែល​ពី​មុន​លក់​បាន​តម្លៃ​ពី​៨​ពាន់​ដុល្លារ ទៅ​១​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ខ្នង​ផ្ទះ ហើយ​បច្ចុប្បន្ន​ឡើងថ្លៃ​រហូត​ដល់​ជាង​៣​ម៉ឺន​ដុល្លារ និង​ផ្ទះ ដី​ខ្លះ រហូត​ដល់​៦​ម៉ឺន​ក៏​មាន​ដែរ ។ និយាយ​រួម​ម្ចាស់ផ្ទះ​ដើម​ដែល​ទទួល​អំណោយ​ផ្ទាល់ គាត់​មាន​ជីវភាព​ខ្វះខាត​និង​ជំពាក់​ប្រាក់​គេ ក៏​បាន​ដាច់​ចិត្ត​លក់​ផ្ទះ​នេះ ដែល​ការ​ទិញ​-​លក់​នោះ គឺ​ឯកភាព​តែ​អ្នកលក់​និង​អ្នកទិញ ហើយ​អាជ្ញាធរ​គ្រាន់តែ​ដឹង​ឮ​តែ​ប៉ុណ្ណោះ ។

លោក ម៉ៅ សុវណ្ណ អាយុ​៥៩​ឆ្នាំ ជា​មេ​៥០​ខ្នង​ទី​៩ បានឱ្យ​ដឹង​ដែរ​ថា មុន​ដំបូង​បញ្ហា​សន្តិសុខ​នៅ​និគម​នេះ មានការ​លំបាក​ជា​ខ្លាំង តែ​ក្រោយមក​សមត្ថកិច្ច​បាន​ចុះ​បង្ក្រាប​ជា​បន្តបន្ទាប់​ធ្វើ​ឱ្យ​ស្ថានភាព​សន្តិសុខ​កាន់តែ​ល្អ​ប្រសើរ​ឡើង ។ លោក​មេ​៥០​ខ្នង បាន​បន្ត​ទៀត​ថា ពី​មុន​គាត់​ជា​ជីវពល ជា​សន្តិសុខ​ផ្សារ​ទឹកថ្លា​គ្មាន​ផ្ទះសំបែង និង​រស់នៅ​លើ​ដងផ្លូវ​ក្នុងភូមិ​បុរី​១០០​ខ្នង សង្កាត់​ទឹកថ្លា មាន​ជីវភាព​លំបាក​ខ្លាំង ទើប​អាជ្ញាធរ​សង្កាត់​បាន​ចុះ​ឈ្មោះ​ឱ្យ​គាត់​បាន​មក​ចាប់ឆ្នោត​ទទួល​ព្រះរាជ​អំណោយ​ផ្ទះ​នេះ និង​បាន​ប្រកប​មុខរបរ​ជា​អ្នក​លក់ដូរ និង​ជួយ​មើល​ការពារ​ក្នុង​មូលដ្ឋាន ។

លោក ម៉ៅ សុវណ្ណ ក៏​បាន​ទទូច​សុំ​ឱ្យ​អាជ្ញាធរ​ជួយ​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ផង​ដែរ ។ ប្រជា ពលរដ្ឋ​ក៏​បានឱ្យ​ដឹង​ទៀត​ថា មុន​ពេល​ទទួល​ព្រះរាជ​អំណោយ មន្ត្រី​នៅ​ព្រះ​បរម រាជវាំង​ក៏​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ «​មិន​ឱ្យ​ជួសជុល កែ​លម្អ ធ្វើ​អ្វី​ឱ្យ​បាត់​ទ្រង់ទ្រាយ​ដើម​»​ទេ លុះត្រាតែ​មានការ​ឯកភាព​ពី​អាជ្ញាធរ ហើយ​ពេល​នោះ​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​អាង​ខ្លួន​មាន​ប្រាក់​ទិញ​ផ្ទះ​វាយ​ចោល ប្រក់​ដំបូល​ថ្មី ដូច​ជា​ផ្ទះ​មន្ត្រី​កងរាជ អាវុធ ហត្ថ រាជធានី​ភ្នំពេញ​ម្នាក់​ទិញ​ផ្ទះ​ចំនួន​៣​ម្ចាស់ វាយ​ប្រក់​ដំបូល​ថ្មី​តែ​ម្តង បាត់បង់​ទ្រង់ ទ្រាយ​ដើម ។

អ្នកខ្លះ​ក៏​បាន​ធ្វើការ​រិះគន់​ដែរ​ថា ការ​ធ្វើ​បែប​នេះ​មិន​ត្រឹមត្រូវ​នោះ​ទេ បើ​ត្រឹមតែ​ធ្វើ​របង​បន្ថែម​ការពារ​ចោរ​ចូល​ផ្ទះ​និង​ការពារ​ទឹកភ្លៀង​មិន​អី​នោះ​ទេ ។ ទន្ទឹម​នោះ​ប្រជាពលរដ្ឋ​ក៏​បាន​រិះគន់​ដល់​រដ្ឋាករទឹក​ដែល​បាន​ចុះ​ទៅ​ប្តូរ​ទីតាំង​កុង​ទ័​រ​ទឹក ហើយ​ទារប្រាក់​១​គ្រួសារ​ចំនួន​១២០​ដុល្លារ បង់​រំ​លោះ​១​ខែ​៤៥.៦០០​រៀល រយៈពេល​៥​ខែ​មក​ហើយ ដែល​ពី​មុន​ប្រើ​ទឹក​ពុំ​អស់ប្រាក់​ឡើយ​៕

អត្ថបទសរសេរ ដោយ