ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ឧកញ៉ា​ទៀ វិចិត្រ​បាន​លើកទឹកចិត្ត​នាង​ជា​ម្តាយកូន​ភ្លោះ

6 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ លោក​ឧកញ៉ា​ទៀ វិចិត្រ បាន​នាំ​យក​ថវិកា​ចំនួន​៩០០​ដុល្លា​អា​មេ​រិ​ក និង​ប្រាក់​រៀល​ចំនួន​២​លាន​រៀល​បន្ថែម​ទៀត ទៅ​ឧបត្ថម្ភ​ដល់​ស្ត្រី​ជា​កម្ម​ការី​នី​រោងចក្រ​ម្នាក់​ឈ្មោះ រុន សម្ផស្ស អាយុ​២៤​ឆ្នាំ…

ខេត្ត​ព្រះ​សីហ​នុ ៖ លោក​ឧកញ៉ា​ទៀ វិចិត្រ បាន​នាំ​យក​ថវិកា​ចំនួន​៩០០​ដុល្លា​អា​មេ​រិ​ក និង​ប្រាក់​រៀល​ចំនួន​២​លាន​រៀល​បន្ថែម​ទៀត ទៅ​ឧបត្ថម្ភ​ដល់​ស្ត្រី​ជា​កម្ម​ការី​នី​រោងចក្រ​ម្នាក់​ឈ្មោះ រុន សម្ផស្ស អាយុ​២៤​ឆ្នាំ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដែល​សម្រាលកូន​ដោយ​ការ​វះកាត់​ម្នាក់ឯង ខណៈ​ប្តី​នាង​រត់​ចោល​បានកូន​ភ្លោះ​០២​នាក់​(​ប្រុស​) នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហ​នុ ។

ក្រោយ​ទទួល​ដំណឹង​ពី​ក្រុម​គ្រូពេទ្យ​ថា ស្ត្រី​រូប​នេះ​ក្រីក្រ​លំបាក​ខ្វះមុខខ្វះក្រោយ រហូត​មាន​បំណង​ចង់​ឲ្យ​កូនភ្លោះ​ទាំង​ពីរ ដែល​ទើប​សម្រាល​រួច​ទៅ​គេ​ចិញ្ចឹម​ទៀត​ផង ប៉ុន្តែ​ក្រោយមក​បាន​ដូរ​ចិត្ត​រក្សា​ទុក​កូន​តូច​ទាំង​០២ ចិញ្ចឹម​ខ្លួនឯង​វិញ ។
លោក​ឧកញ៉ា​ទៀ វិចិត្រ​បាន​លើកទឹកចិត្ត​នៅ​ចំពោះ​មុខ​ស្ត្រី​រូប​នេះ ជា​ម្តាយ​ដែល​បាន​តស៊ូ​បន្ត​ចិញ្ចឹម​កូនភ្លោះ​របស់​ខ្លួន​ឡើង​វិញ ហើយ​លោក​ឧក​ញ្ញា​បាន​បន្ត​ថា ការ​ផ្តល់​ជំនួយ​ជូន​ស្ត្រី​ជា​កម្ម​ការី​នី​រូប​នេះ គឺ​ធ្វើ​ឡើង​ក្នុង​ន័យ​សប្បុរសធម៌ មនុស្សធម៌ ស្រប​តាម​គោលការណ៍​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ។ ក្រៅពី​ថវិកា​ខាងលើ លោក​ឧកញ៉ា​ទៀ វិចិត្រ បាន​ឧបត្ថម្ភ​សម្ភារ​សម្រាប់​ទារក​ទាំង​០២ ចំនួន​០២​កំ​ផ្លេ​ព្រមទាំង​ម្សៅ​ទឹកដោះ​គោមួយ​ចំនួន​ទៀត​ផង ។

ជាមួយនឹង​ការ​ថ្លែងអំណរគុណ​ដល់​លោក​ឧកញ៉ា ដែល​បាន​ផ្តល់​ជំនួយ​ខាងលើ ស្ត្រី​មិន​មាន​ប្តី​ជាទី​ពឹង​បាន​រៀបរាប់​បន្ថែម​ថា បច្ចុប្បន្ន​គាត់​ស្នាក់​នៅផ្ទះ​ជួល នៅ​ក្រោយ​ផ្សារ​វាល​រេញ​ស្រុក​ព្រៃ​នប់​ក្នុង​មួយ​ខែ​៧​ម៉ឺន​រៀល និង​ប្តី​គាត់​បាន​បោះបង់​ចោល​គាត់​មិន​រស់នៅ​ជាមួយ​គ្នា​ទេ ។ ក្នុង​ឱកាស​នោះ ក្រៅពី​ឧបត្ថម្ភ​ស្ត្រី​ជា​កម្ម​ការី​នី​ខាងលើ លោក​ឧកញ៉ា​ទៀ វិចិត្រ​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​៨០​ម៉ឺន​រៀល​ដល់​ស្ត្រី​ឆ្លងទន្លេ និង​អ្នកជំងឺ​សម្រាក​ក្នុង​បន្ទប់​ពេទ្យ​ជាមួយ​គ្នា​ចំនួន​០៥​រូប​ផ្សេង​ទៀត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ